សេដ្ឋកិច្ចសិង្ហបុរីដាំក្បាលចុះ

សេដ្ឋកិច្ចសិង្ហបុរីដាំក្បាលចុះដល់ទៅ ៤១% នៅក្នុងត្រីមាសទី ២ ឆ្នាំនេះ


នៅត្រីមាសទី២ នៅឆ្នាំនេះ សេដ្ឋកិច្ចសិង្ហបុរីត្រូវបានប៉ាន់ប្រមាណថា មានការដាំក្បាលចុះដល់ទៅ ៤១% បើធៀបនឹងត្រីមាសទី១ ហើយការធ្លាក់ចុះដ៏សម្បើមនេះ គឺដោយសារតែ ការធ្លាក់ចុះនូវការជួញដូរពាណិជ្ជកម្ម និងវិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia។
ហេតុផលធំៗ ២ ធ្វើឲ្យសិង្ហបុរី ទទួលបានទេសចរ ១៨,៥លាន និង ចំណូល ២០ពាន់លានដុល្លារ នៅឆ្នាំ២០១៨
ដោយ

វិធានការរឹតបន្តឹង​លើ​ការទប់ស្កាត់​មេរោគ​កូវីដ-១៩ និងការចាប់ផ្តើម​បិទទ្វារ​អាជីវកម្ម បានប៉ះពាល់ដល់ សេដ្ឋកិច្ច​ប្រទេស​សិង្ហបុរី​យ៉ាងធ្ងន់ធ្ងរ ជាពិសេស​នៅក្នុង​វិស័យ​សំណង់ លក់រាយ និងវិស័យ​ទេសចរណ៍ ដោយគ្មាន​តម្រុយ​ណាមួយ អាចជួយឲ្យ​ស្រាកស្រាន្តពី​បញ្ហានេះសោះ។

លើសពីនេះទៅទៀត រដ្ឋាភិបាល​សិង្ហបុរី ក៏បានព្យាករ​រួចដែរថា GDP នឹងអាច​ធ្លាក់ចុះ​ចន្លោះពី ៤% ដល់ ៧% នៅក្នុងឆ្នាំនេះ ដោយសារតែ​វិបត្តិនេះ នៅតែបន្ត​ដាក់សម្ពាធ​មកលើ​សេដ្ឋកិច្ចជាតិ។

ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម​សិង្ហបុរី​បានបង្ហាញថា នៅក្នុងត្រីមាសទី​ ២ ឆ្នាំ២០២០នេះ GDP របស់​សិង្ហបុរី ធ្លាក់ចុះ ៤១% ធៀបនឹង​ត្រីមាសទី ១ មានន័យថា សេដ្ឋកិច្ចសិង្ហបុរី បានធ្លាក់​ចុះ​ជាលក្ខណៈ​បច្ចេកទេស​ហើយ ដោយសារតែ​ត្រីមាសទី ១ ក៏មាន​តួលេខ​អវិជ្ជមាន​ផងដែរ។

វិស័យសំណង់ គឺទទួលរងឥទ្ធិពល​អាក្រក់​ខ្លាំង​ជាងគេ ដោយក្នុង​ត្រីមាសទី ២នេះ មានការធ្លាក់​ចុះ​រហូត​ដល់ទៅ ៩៥% ធៀបនឹង​ត្រីមាសទី ១ ដោយសារតែ រដ្ឋាភិបាល​សិង្ហបុរី បានសង្កត់ធ្ងន់លើ ការបំលាស់ទី​របស់​កម្មករបរទេស ដែលសុទ្ធ​សឹងតែជា​កម្លាំងពលកម្ម​ចម្បង​នៅក្នុង​វិស័យ​មួយនេះ។

ដោយឡែក វិស័យទេសចរណ៍ និងសេវាកម្ម សុទ្ធតែទទួល​រងផល​ប៉ះពាល់​ធ្ងន់ធ្ងរពី វិបត្តិនេះ ខណៈវិស័យ​ឧស្សាហកម្ម​ផលិត​ហាក់ធ្វើបាន​ល្អ​ប្រសើរជាង​វិស័យផ្សេងៗទៀត​អំឡុងពេល​នេះ។

គួរជម្រាបដែរថា ដើម្បីប៉ះប៉ូវដល់​របួសសេដ្ឋកិច្ចនេះ​ រដ្ឋាភិបាលសិង្ហបុរី បានប្រកាស​កញ្ចប់​ថវិកា​សង្គ្រោះ​ទំហំជាង ៧០ពាន់លាន​ដុល្លារ​អាមេរិក ដែលស្មើនឹង ២០% នៃ GDP សរុប សម្រាប់ដាក់​ឲ្យប្រើ​ប្រាស់ អំឡុង​ពេល​មាន​វិបត្តិនេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មីយ៉ាន់ម៉ា ខ្ចីប្រាក់ ៤៦លានដុល្លារពីប្រទេសថៃ ដើម្បីអភិវឌ្ឍប្រព័ន្ធអគ្គិសនី

ព័ត៌មាន
កម្ចីសម្បទានតម្លៃ ១,៤៥ ពាន់លានបាត ឬស្មើនឹងប្រមាណ ៤៦លានដុល្លារអាមេរិក ត្រូវបានរាជរដ្ឋាភិបាលថៃ អនុម័តផ្ដល់ឲ្យប្រទេសមីយ៉ាន់ម៉ា ដើម្បីជួយឲ្យប្…

អាជីវកម្មក្នុងវិស័យទេសចរណ៍ថៃជាង ៦០% អាចនឹងត្រូវបិទទ្វារ ដោយសារតែកូវីដ-១៩

ព័ត៌មាន
បើសិនជាប្រទេសថៃ មិនបើកទ្វារទទួលភ្ញៀវទេសចរអន្តរជាតិរហូតដល់ដំណាច់ឆ្នាំ២០២០នេះ ជាការពិតណាស់សហគ្រាស អាជីវកម្មជាង ៦០% នៅក្នុងវិស័យទេសចរណ៍…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ