ចិនទីផ្សារនាំចូលទុរេនពីថៃច្រើនជាងគេ

ថៃនាំចេញទុរេនទៅចិនច្រើនជាងគេក្នុងតម្លៃជិត ២០០លានដុល្លារ ត្រឹមតែ៣ខែប៉ុណ្ណោះ


ផលិតផលទុរេនរបស់ថៃ កំពុងនាំមុខគេនៅក្នុងទីផ្សារប្រទេសចិន ដោយសារតែមានការជំរុញមួយផ្នែកដោយតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ។ យ៉ាងណាមិញ ការនាំចេញទុរេនរបស់ថៃ ទៅកាន់ទីផ្សារចិន នៅ៣ខែដំបូងដើមឆ្នាំនេះ សម្រេចបានទឹកប្រាក់ជិត២០០លានដុល្លារអាមេរិក។ នេះបើតាមតួលេខ ពីនាយកដ្ឋានចរចាពាណិជ្ជកម្មថៃ។
បុរសម្នាក់ដឹកជញ្ជូនផ្លែទុរេនដែលទើបនឹងបេះ នៅខេត្តចន្ថាបុរីរី ប្រទេសថៃនៅថ្ងៃទី ២០ ខែឧសភាឆ្នាំ ២០២០ ។ (Xinhua / Rachen Sageamsak)
ដោយ

អគ្គនាយកនៃនាយកដ្ឋានចរចាពាណិជ្ជកម្មថៃ លោកស្រី អារ៉ាមុន ស៊ុបថាវីធំ បាននិយាយថា ការនាំចេញទុរេនរបស់ថៃ ទៅកាន់ទីផ្សារចិននៅត្រីមាសទី១នៃឆ្នាំនេះ សម្រេចបានក្នុងទំហំទឹកប្រាក់ជិត២០០លានដុល្លារអាមេរិក កើនឡើង១៤% តាមពីក្រោយដោយទីផ្សារទីក្រុងហុងកុង មាន១៤លានដុល្លារ និងវៀតណាមមាន១០លានដុល្លារ។

កាលពីឆ្នាំ២០២០ ការនាំចេញទុរេនកាន់ទីផ្សារចិនសម្រេចបានជាង ១ពាន់៥រយលានដុល្លារ កើនឡើង៧៨% ធៀបនឹងឆ្នាំ២០១៩។

អគ្គនាយកនៃនាយកដ្ឋានចរចាពាណិជ្ជកម្មថៃ បានលើកឡើងទៀតថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលប្រទេសថៃបានធ្វើជាមួយបណ្ដាប្រទេសមួយចំនួន បានជួយដល់ប្រទេសថៃក្នុងការទាញ ប្រយោជន៍បានច្រើន សម្រាប់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ក្រៅតែពី ប្រទេសសមាជិកអាស៊ានចំនួន៩ ពន្ធលើការនាំចូលទុរេនថៃ ក៏ត្រូវបានលើកលែងនៅក្នុងទីផ្សារចិន ហុងកុង អូស្ត្រាលី ញ៉ូវហ្សេឡែន ជប៉ុន ឥណ្ឌា ឈីលី និងប៉េរូជាដើម។

ជាមួយគ្នានេះ តាមរយៈកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ ឬហៅថា RCEP ប្រទេសថៃ ក៏អាចនឹងស្នើឲ្យកូរ៉េខាងត្បូងកាត់បន្ថយពន្ធនាំចូលទុរេន រហូតដល់អត្រាពន្ធស្មើសូន្យផងដែរ ខណៈដែលបច្ចុប្បន្ន ការនាំចេញទុរេនថៃ ទៅកូរ៉េខាងត្បូងនេះ មានការដកហូតយកពន្ធ៣៦%។

ក្រៅតែពីផលិតផលផ្លែទុរេននេះ អ្នកជំនាញរំពឹងថា តម្រូវការសម្រាប់ផលិតផលផ្លែឈើកែច្នៃ ដូចជាដំណាប់ផ្លែឈើ ជាដើមនឹងមានការកើនឡើង ដោយសារតែអ្នកប្រើប្រាស់កំពុងជ្រើសរើសអាហារសម្រន់ ដែលអំណោយផលសម្រាប់សុខភាព។

ដូច្នេះ វាគឺជាឱកាសល្អ សម្រាប់កសិករ និងសហគ្រិនថៃ ក្នុងការជំរុញការដាំដុះដំណាំផ្លែឈើ ផលិតកែច្នៃ សម្រាប់ការនាំចេញ។ ទោះយ៉ាងណា ផលិតផលទាំងនោះ ក៏ត្រូវតែអភិវឌ្ឍឡើងស្របតាមស្ដង់ដារអន្តរជាតិផងដែរ ទើបអាចនាំចេញទៅកាន់ទីផ្សារអន្តរជាតិបាន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិកចង់ឲ្យវៀតណាមលុបពន្ធលើសាច់ជ្រូកនាំចូលរបស់ខ្លួន!

ព័ត៌មាន
ក្រុមសមាជិកសភាអាមេរិក កំពុងស្នើសុំទៅកាន់រដ្ឋបាលលោកចូ បៃឌិនឲ្យជួយធ្វើយ៉ាងណា ជំរុញឲ្យប្រទេសវៀតណាមលុបបំបាត់ពន្ធនាំចូលលើសាច់ជ្រូកពីអាមេរិ…

បារាំងកំពុងពន្យារពេលអឺរ៉ុប ចំពោះផែនការបញ្ជាទិញវ៉ាក់សាំងជិត ២ពាន់លានដូសពីក្រុមហ៊ុន BioNTech/Pfizer

ព័ត៌មាន
ប្រទេសបាររាំងកំពុងពន្យារពេលចំពោះផែនការរបស់សហភាពអឺរ៉ុប ក្នុងការបញ្ជាទិញវ៉ាក់សាំងកូវីដ-១៩ចំនួន ១ពាន់៨រយលលានដូសពីក្រុមហ៊ុនអាល្លឺម៉ង់-…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ