អ្នកវិនិយោគ

សិង្ហបុរី និងហុងកុង នាំមុខគេក្នុងការវិនិយោគនៅវៀតណាម នៅ៨ខែ ឆ្នាំនេះ


ប្រទេសសិង្ហបុរី និងទីក្រុងហុងកុង បានក្លាយជាប្រភពលំហូរទុនវិនិយោគបរទេសឈានមុខគេរបស់វៀតណាម នៅក្នុងរយៈពេល៨ខែកន្លងមកនេះ។ នៅក្នុងរយៈពេលនេះ វៀតណាមដែលជាអ្នកភូមិផងរបងជាមួយកម្ពុជា ទទួលបានលំហូរទុនផ្ទាល់ពីបរទេសប្រមាណជិត២១ពាន់លានដុល្លារ មានការកើនឡើង៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam News។
អ្នកវិនិយោគ
ដោយ

ទីភ្នាក់ងារវិនិយោគបរទេស (FIA) នៃក្រសួងផែនការ និងវិនិយោគវៀតណាម បានឱ្យដឹងថា នៅក្នុងរយៈពេល៨ខែកន្លងមកនេះ វៀតណាមទទួលបានការវិនិយោគផ្ទាល់ពីបរទេស (FDI) ក្នុងទំហំជិត២១ពាន់លានដុល្លារអាម៉េរិក ពោលគឺកើនឡើង៧% បើធៀបនឹងឆ្នាំមុន។ ក្នុងចំណោមដៃគូវិនិយោគទាំង៩៤ប្រទេស និងដែនដី ប្រទេសសិង្ហបុរី និងហុងកុង បាននាំមុខគេ ដែលបានបោះទុនវិនិយោគនៅវៀតណាម ច្រើនជាងគេ។

​ប្រទេសសិង្ហបុរី បានបោះទុនវិនិយោគជិត៧ពាន់លានដុល្លារ ដែលស្មើនឹងជាង៣៣%នៃការវិនិយោគសរុប ពោលគឺបានកើនឡើងជាង៧៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ចំណែកទីក្រុងហុងកុង បានបោះទុនវិនិយោគជាង២ពាន់លានដុល្លារ ដែលស្មើនឹងជិត១២%នៃការវិនិយោគសរុប ដោយបានកើនឡើងជិត៤៤%។

ដៃគូវិនិយោគដ៏ធំបំផុតក្នុងរយៈពេល៨ខែ ឆ្នាំនេះសុទ្ធតែមកពីតំបន់អាស៊ី និងជាដៃគូប្រពៃណីរបស់វៀតណាម ហើយប្រទេស និងដែនដីដែលបានបណ្ដាក់ទុនច្រើនជាងគេទាំង៥ រួមមានសិង្ហបុរី ហុងកុង ជប៉ុន ចិនដីគោក និងកូរ៉េខាងត្បូង ដែលមានចំនួនសរុប៧៤% នៃគម្រោង​​វិនិយោគថ្មី និងជាង៧៧% នៃដើមទុនចុះបញ្ជីសរុបរបស់ប្រទេសនេះ៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


ការវាយប្រ.ហារតាមអ៊ីនធឺណិតបានក្លាយជាការគំរាមកំហែងធំបំផុតសម្រាប់វិស័យរូបិយប័ណ្ណឌីជីថល ឬគ្រីបតូ

ទូម៉ាស៊ីន ATM របស់ Bitcoin ដែលជារូបិយប័ណ្ណឌីជីថល ឬគ្រីបតូធំបំផុតក្នុងពិភពលោកបានក្លាយជាការគំរាមកំហែងធំបំផុតសម្រាប់វិស័យគ្រីបតូទាំងម…

លោក អេឡិន ម៉ាស ត្រូវបានគេវាយតម្លៃថា នឹងក្លាយជាមហាសេដ្ឋីមានប្រាក់ខ្ទង់ទ្រីលាននៅត្រឹមឆ្នាំ២០២៧

លោក អេឡិន ម៉ាស ដែលបច្ចុប្បន្ន គឺជាមហាសេដ្ឋីមានជាងគេបំផុតនៅលើពិភពលោកជាមួយនឹងទ្រព្យសម្បត្តិសរុប២៥១ពាន់លានដុល្លារ កំពុងឈានឆ្ពោះទៅក្លាយជាមហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ