វិស័យបច្ចេកវិទ្យា

សិង្ហបុរី បោះទុនវិនិយោគ៧៨៦លានដុល្លារ ដើម្បីអភិវឌ្ឍន៍ការស្រាវជ្រាវបញ្ញាសិប្បនិម្មិត


ទោះបីខ្លួនជាប្រទេសខ្លាំងឈានមុខគេខាងបច្ចេកវិទ្យាក្នុងតំបន់ក៏ដោយ ក៏សិង្ហបុរី នៅតែបន្តជំរុញសម្ទុះនៃការអភិវឌ្ឍ និងធ្វើទំនើបកម្មឌីជីថលយ៉ាងសកម្ម។ ជាក់ស្តែង ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាឱ្យកាន់តែរស់រវើក រដ្ឋាភិបាលសិង្ហបុរី បានប្រកាសដាក់ចេញនូវកញ្ចប់មូលនិធិតម្លៃ៧៨៦លានដុល្លារអាម៉េរិក សម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត (AI) ក្នុងរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។
វិស័យបច្ចេកវិទ្យា
ដោយ

លោកស្រី ចូសេហ្វីន តេវ (Josephine Teo) រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ឌីជីថល និងព័ត៌មាន បានបញ្ជាក់ថា ខ្លួនកំពុងវិនិយោគក្នុងទំហំទឹកប្រាក់ជាង៧៨៦លានដុល្លារលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ AI ថ្នាក់ជាតិ ដើម្បីពង្រឹងសមត្ថភាពស្រាវជ្រាវបញ្ញាសិប្បនិម្មិតក្នុងវិស័យសាធារណៈសម្រាប់រយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០២៥-២០៣០។ សម្រាប់រដ្ឋមន្ត្រីរូបនេះ សិង្ហបុរី ចាំបាច់ត្រូវតែបង្កើនការវិនិយោគបន្ថែម ដើម្បីធ្វើទំនើបកម្មកម្មវិធី AI ទោះបីជាខ្លួនបានដាក់ចេញយុទ្ធសាស្ត្រ AI តាំងពីឆ្នាំ២០១៩ លើវិស័យសំខាន់ៗដូចជា ការអប់រំ, សុខាភិបាល, ភស្តុភារកម្ម, សន្តិសុខ និងសេវាសាធារណៈរួចហើយក៏ដោយ។

លោកស្រីបានបន្ថែមថា កញ្ចប់មូលនិធិថ្មីនេះ នឹងក្លាយជាកម្លាំងចលករក្នុងការជំរុញនវានុវត្តន៍ AI ឱ្យកាន់តែរឹងមាំ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង។ ទោះជាយ៉ាងណា លោកស្រី រដ្ឋមន្ត្រី ក៏បានទទួលស្គាល់ផងដែរថា បើទោះបីជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ប៉ុន្តែសិង្ហបុរី នៅតែប្រឈមនឹងដែនកំណត់ជាមូលដ្ឋានមួយចំនួនក្នុងការអភិវឌ្ឍ AI ដែលទាមទារឱ្យមានការសិក្សាស្រាវជ្រាវបន្ថែមទៀត ដែលមិនអាចខ្វះបាន។

គួរជម្រាបថា កញ្ចប់ថវិកាជាង៧៨៦លានដុល្លារនេះ គឺជាផ្នែកមួយនៃកញ្ចប់មូលនិធិស្រាវជ្រាវជាតិសរុប ដែលមានតម្លៃរហូតដល់ដល់ទៅជាង២៨ពាន់លានដុល្លារ ដែលសិង្ហបុរី បានសម្រេចដាក់ចេញកាលពីខែធ្នូ ឆ្នាំ២០២៥កន្លងទៅ ដើម្បីគាំទ្រដល់ការស្រាវជ្រាវ ការច្នៃប្រឌិត និងការអភិវឌ្ឍសហគ្រិនភាពរបស់ជាតិ ឱ្យឈានដល់កម្រិតកំពូល៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ការគំរាមកំហែងពន្ធរបស់លោក ត្រាំ កំពុងរុញឱ្យមេដឹកនាំ G7 ងាកទៅពង្រឹងពាណិជ្ជកម្មជាមួយចិន

សម្ពាធសេដ្ឋកិច្ច និងនយោបាយ ដែលរដ្ឋបាលលោក ដូណាល់ ត្រាំ បានដាក់លើក្រុមប្រទេស G7 ក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ កំពុងជំរុញឱ្យមេដឹកនាំ នៃក្រុមប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ