រូបិយបណ្ណឌីជីថល

សិង្ហបុរី នាំមុខហុងកុង ក្នុងការក្លាយជាមជ្ឈមណ្ឌលគ្រប់គ្រងទ្រព្យសកម្មឌីជីថលនៅអាស៊ី


សិង្ហបុរី បាននាំមុខកោះហុងកុង ក្នុងការប្រកួតប្រជែងដ៏ស្រួចស្រាវមួយ ដើម្បីក្លាយជាមជ្ឈមណ្ឌលគ្រប់គ្រងទ្រព្យសកម្មឌីជីថលនៅតំបន់អាស៊ី។ នៅក្នុងឆ្នាំ២០២៤នេះ ប្រទេសដែនកោះមួយនេះ បានចេញអាជ្ញាបណ្ណដល់ប្រតិបត្តិករគ្រប់គ្រងចរចាទ្រព្យសកម្មឌីជីថលចំនួន១៣ ដែលរួមបញ្ចូលទាំងក្រុមហ៊ុនប្រតិបត្តិករប្តូរ និងទូទាត់រូបិយបណ្ណគ្រីបតូធំៗជាច្រើននៅលើពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Strait Times។
រូបិយបណ្ណឌីជីថល
ដោយ

ទោះបីក្រុងហុងកុង មានការខិតខំ និងពង្រឹងយន្តការក្នុងការប្រកួតប្រជែងយ៉ាងណាក្តី តែសិង្ហបុរី ដែលជាប្រទេសដែនកោះដ៏តូចមួយនៅអាស៊ាន បាននាំមុខក្នុងប្រកួតប្រជែង ដើម្បីក្លាយជាមជ្ឈមណ្ឌលគ្រប់គ្រងទ្រព្យសកម្មឌីជីថលនៅក្នុងតំបន់។ ដើម្បីក្លាយជាមជ្ឈមណ្ឌលគ្រប់គ្រងទ្រព្យសកម្មឌីជីថលនៅក្នុងតំបន់ សិង្ហបុរី និងកោះហុងកុង បានដាក់ចេញយន្តការលើកទឹកចិត្តជាច្រើនរៀងៗខ្លួន ប៉ុន្តែអ្នកវិភាគកត់សម្គាល់ឃើញថា យន្តការរបស់ហុងកុង ដែលស្ថិតក្រោមការគ្រប់គ្រងនយោបាយការបរទេស និងយោធារបស់ទីក្រុងប៉េកាំង ហាក់តឹងរ៉ឹងជាងនៅសិង្ហបុរី។

លោកស្រី អេនជឺឡា អាង (Angela Ang ) ទីប្រឹក្សាគោលនយោបាយជាន់ខ្ពស់នៅក្រុមហ៊ុនប្រឹក្សា TRM Labs បានមានប្រសាសន៍ថា របបបទប្បញ្ញត្តិរបស់ហុងកុងមួយចំនួន ដូចជាការរក្សាទ្រព្យសម្បត្តិអតិថិជន ការចុះបញ្ជី និងគោលនយោបាយគ្រប់គ្រង គឺតឹងរ៉ឹងជាងសិង្ហបុរី។

ដោយឡែក លោក ដេវីដ រ៉ូជ័រ (David Rogers) នាយកប្រតិបត្តិប្រចាំតំបន់នៅក្រុមហ៊ុនគ្រប់គ្រងទីផ្សារ B2C2 ដែលបានដាក់ពាក្យសុំអាជ្ញាបណ្ណនៅប្រទេសសិង្ហបុរី បាននិយាយថា របបរបស់រដ្ឋបាលពិសេសហុងកុង មានទម្រង់គ្រប់គ្រងហានិភ័យខុសពីប្រទេសដទៃ ប៉ុន្តែការគ្រប់គ្រងទ្រព្យសកម្មឌីជីថលនៅក្នុងប្រទេសសិង្ហបុរី ជាជម្រើសប្រកបដោយសុវត្ថិភាពក្នុងរយៈពេលវែង។

មកទល់ពេលនេះចរន្តនៃការទូទាត់ និងធ្វើប្រតិបត្តិការកម្មវិធី blockchain និងការជួញដូររូបិយបណ្ណគ្រីបតូ នៅសិង្ហបុរី មានក្នុងរង្វង់ប្រមាណ៥០០លានដុល្លារ នៅក្នុងមួយឆ្នាំ ខណៈដែលលំហូរនៃការជួញដូរ និងការទូទាត់នៅអាម៉េរិក មានតម្លៃរហូតដល់ទៅ១២០ពាន់លានដុល្លារអាម៉េរិកឯណោះ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើឥណ្ឌានឹងទាញទម្លាក់បរិមាណនាំចេញអង្កររបស់ថៃ នៅឆ្នាំ២០២៥ ឬុយ៉ាងណា?

បរិមាណអង្ករនាំចេញរបស់ថៃ ទៅកាន់ទីផ្សារអន្តរជាតិ នៅឆ្នាំ២០២៤នេះ ត្រូវបានគេព្យាករថា អាចនឹងសម្រេចបានរហូតដល់ទៅជាង១០លានតោន ប៉ុន្តែទោះបីជាយ…

តើវិស័យអចលនទ្រព្យរបស់មហាយក្សចិននឹងស្ទុះងើបឡើងវិញ ឬក៏បន្តដាំក្បាលចុះនៅឆ្នាំ២០២៥?

ទីផ្សារអចលនទ្រព្យក្នុងប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោកត្រូវបានព្យាករថា នឹងនៅតែបន្តដាំក្បាលចុះក្នុងឆ្នាំ២០២៥ ខាងមុខន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ