ក្រុមហ៊ុន​អាកាសចរណ៍ថៃ

អាកាសចរណ៍ Thai Airway ត្រូវបានអាជ្ញាធរថៃ ធ្វើសវនកម្ម បន្ទាប់ពីក្រុមហ៊ុននេះ ទើប​ប្រកាសពីការ​ខាតបង់ជាង ២២០ លានដុល្លារ


ក្រោយពីក្រុមហ៊ុនអាកាសចរណ៍ជាតិថៃ Thai Airway International បានប្រកាស​ពីខាតបង់​ចំណូលសុទ្ធ នៅពាក់កណ្ដាល ឆ្នាំ២០១៩នេះ ថាមានរហូតដល់ ជាង២២០ លានដុល្លារអាមេរិក រួចមក នៅថ្ងៃសុក្រទី១៦ សីហានេះ ការិយាល័យសវនកម្មរដ្ឋថៃ នឹងចាប់ផ្ដើមធ្វើសវនកម្ម លើតារាងតុល្យការ និងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុននេះ ហើយក៏នឹងមានការត្រួតពិនិត្យឡើងវិញនូវតម្លាភាពរបស់ក្រុមប្រឹក្សាភិបាលក្នុងប្រតិបត្តិការរបស់ក្រុមហ៊ុន អាកាសចរណ៍ថៃនេះផងដែរ។
យាន្ដហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Thai Airway (រូបភាព៖ businesstraveller.com)
ដោយ

អនុរដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូនថៃ គឺលោក Thaworn Senneam បានថ្លែងប្រាប់​សារព័ត៌មាន​បាងកកប៉ុស្ដិ៍ថា លោកបាន​អញ្ជើញ ការិយាល័យសវនកម្មរដ្ឋថៃ ដើម្បី​ចូលរួម​ការសើប​អង្កេត​របស់ក្រសួង ទៅលើ​កត្តាមួយចំនួន ដែលថា បានធ្វើឲ្យ​មានការកើនឡើង​ការ​ខាតបង់​រហូតដល់​ទៅ ៦,៨​ពាន់លាន​បាត ឬស្មើនឹង​ប្រមាណ ជាង​២២០ លាន​ដុល្លារអាមេរិក របស់ក្រុមហ៊ុន​អាកាសចរណ៍​Thai Airway នៅពាក់កណ្ដាល​ឆ្នាំ២០១៩នេះ។

លោក Thaworn និយាយយ៉ាងដូច្នេះ «​ក្រសួង​នឹង​រងចាំ​មើលពីការបញ្ចេញ​របាយការណ៍ពី​សំណាក់​ការិយាល័យ​សវនកម្មរដ្ឋ មុនពេល​យើង​ដាក់ចេញ​នូវ​អនុសាសន៍​សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍ Thai Airway ដើម្បីធ្វើតាម»។

មន្ត្រីជាន់ខ្ពស់​ក្រសួង​ដឹកជញ្ជូន​រូបនេះ បាន​បញ្ជាក់ទៀតថា លោកក៏មានគម្រោង​ទៅជួប​ជាមួយនឹងបុគ្គលិក​របស់ក្រុមហ៊ុនអាកាសចរណ៍នេះ ដើម្បី​ពិនិត្យមើល​នូវអ្វី​ដែលអាចធ្វើបាន​ សម្រាប់​ទប់ស្កាត់​ការខាតបង់ និង​បង្កើនប្រសិទ្ធភាព​ឡើងវិញ។ 

គួរបញ្ជាក់ថា នៅក្នុង​របាយការណ៍​នៅត្រីមាស​ទី២ ឆ្នាំ២០១៩នេះ របស់​ក្រុមហ៊ុន​អាកាសចរណ៍ថៃ Thai Airway បង្ហាញថា មាន​ការ​ខាត​បង់ប្រាក់ចំណូល​ច្រើនជាង ទ្វេដង។ ក្រុមហ៊ុននេះ បានបញ្ជាក់ថា បញ្ហាព្យុះភ្លៀង ដែលបានធ្វើឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរដល់​ចំណូលរបស់​ក្រុមហ៊ុន គឺដោយសារតែ​សេដ្ឋកិច្ច​ពិភពលោក​ថយចុះ ទីផ្សារ​មានការប្រកួត ប្រជែងខ្លាំង និងការឡើងថ្លៃនៃ​ប្រាក់​បាតថៃ។

បើតាម​ការបញ្ជាក់របស់​លោក Thaworn រដ្ឋថៃ មាន​ភាគហ៊ុន ជាង​៥០% នៃ​ភាគហ៊ុនសរុប​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Thai Airway នេះ ដូច្នេះ ការស្ដានីតិសម្បទាររបស់​ក្រុមហ៊ុន​អាកាសចរណ៍នេះ គឺជា​រឿង​ទាំងវិស័យរដ្ឋ​ និងឯកជន។ ម្យ៉ាងទៀត ក្រុមហ៊ុនអាកាសចរណ៍មួយនេះ បាន​រាយការណ៍ពី​ការខាតបង់​ជាបន្តបន្ទាប់ ដូច្នេះ មានការជាប់ពាក់ព័ន្ធគ្នាច្រើន។ 

ប្រភពពីក្រសួង​ដឹកជញ្ជូនថៃ បាន​បង្ហើប​ឲ្យដឹងដែរថា របាយការណ៍​ថ្មី​ស្ដីពី​អភិបាលកិច្ច​ល្អ ដែលដាក់ជូន​ដោយបុគ្គលិកជាន់​ខ្ពស់នៃក្រុមហ៊ុន អាកាសចរណ៍ថៃនេះ បាន​បង្ហាញថា មាន​បុគ្គលិក ជាង២០០ នាក់ ដែលត្រូវបាន​ស្ទង់មតិ បានជឿថា ក្រុមហ៊ុន​ដឹកជញ្ជូនជាតិ​ថៃ​មួយនេះ មិនមានការគ្រប់គ្រង​ប្រកប​ដោយ​តម្លាភាព​នោះទេ។

ការសិក្សានេះ ក៏បានរកឃើញភ័ស្ដុតាង នៃអំពីពុករលួយ​​នៅក្នុង​ការរកស៊ី​ខាងក្រៅ​របស់ក្រុមហ៊ុននេះផងដែរ។ ជាមួយគ្នានេះ មុនសរសេរបញ្ចូល​របាយការណ៍ គេបានរកឃើញថា ក្រុមហ៊ុននេះ ក៏បាន​មានការចំណាយ​ខាងក្រៅ​ទៅលើ​បុគ្គលិក​ក្រៅផ្លូវការ​ប្រមាណ​៣០% ច្រើនជាង​បុគ្គលិក​ផ្ទាល់​របស់ក្រុមហ៊ុនទៅទៀត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គណៈកម្មការមូលបត្រកម្ពុជា ក្រើនរំឭកពលរដ្ឋប្រយ័ត្នចាញ់បោក ជនឆបោកដើរប្រមូលទុន រកស៊ីចូលហ៊ុនគ្នា

ព័ត៌មាន
គណៈកម្មការមូលបត្រកម្ពុជា បានអំពាវនាវសារជាថ្មីម្ដងទៀត ឲ្យសាធារណជនទាំងអស់ ប្រយ័ត្នចាញ់ការឆបោកបុគ្គល ឬក្រុមហ៊ុនមួយចំនួន ដែលកន្លងមកបានចេញផ្ស…

ខ្សែ​ភាពយន្ត​​ខ្មែរ «តន្រ្តី​ជីវិត» ត្រូវ​បាន​ជ្រើសរើស​ទៅ​ប្រកួត​យក​ពាន​រង្វាន់​"អូស្ការ" នៅ​ហូលីវូដ

ព័ត៌មាន
គណ:កម្មការ​អូស្ការ ខេមបូឌា នៅថ្ងៃ​សុក្រ ទី​១៦ ខែ​សីហា​នេះ បាន​ជ្រើសរើស​ខ្សែ​ភាពយន្ត​ដែល​មាន​ចំណង​ជើង​ថា «តន្រ្តី​ជីវិត» ជា​តំណាង​ឱ្យ​ប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ