រូបិយវត្ថុអេឡិចត្រូនិច Bitcoin

ប្រទេសទី១ ក្នុងពិភពលោក ដែលទទួលប្រើប្រាស់រូបិយវត្ថុអេឡិចត្រូនិក Bitcoin ស្របច្បាប់ ជាប្រទេសណា?


នៅទីបំផុតប្រទេសអែលសាល់វ៉ាឌ័រ ដែលជាប្រទេសមួយនៅតំបន់អាមេរិកកណ្ដាល បានក្លាយជាប្រទេសទី ១ នៅលើពិភពលោក ដែលបានដាក់ឲ្យប្រើប្រាស់រូបិយវត្ថុអេឡិចត្រូនិក Bitcoin ស្របច្បាប់ ហើយវាស្ថិតក្រោមគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីរបស់ប្រទេសនេះផ្ទាល់តែម្ដង បន្ទាប់ពីប្រទេសមួយនេះ ប្រើប្រាស់ ប្រាក់ដុល្លារអាមេរិក ជារូបិយប័ណ្ណផ្លូវការ អស់រយៈពេលជាង ២០ឆ្នាំមកហើយ។ នេះបើយោងតាមការចុះផ្សាយនៅលើ សារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ប្រទេសអែលសាល់វ៉ាឌ័រ ជាប្រទេសទី ១ នៅលើពិភពលោក ដែលបានដាក់ឲ្យប្រើប្រាស់រូបិយវត្ថុអេឡិចត្រូនិក Bitcoin ស្របច្បាប់
ដោយ

នៅ​ពេល​ដែល ប្រទេស​អែ​ល​សាល់​វ៉ា​ឌ័​រ ចាប់ផ្តើម​ទទួលស្គាល់ Bitcoin បាន​ធ្វើ​ឲ្យ​ប្រព័ន្ធ​កាបូប​លុយ​អេ​ឡិច​ត្រូ​និក (E-wallet)​របស់​ប្រទេស​នេះ​ជាប់​គាំង​នៅ​ថ្ងៃ​ដំបូង​តែ​ម្តង ដោយសារ​តែ​មាន​អ្នក​ប្រើប្រាស់​ច្រើន​លើស​ពី​ការ​រំពឹង​ទុក ហើយ​ប្រធានាធិបតី ប៊ូ​កេ​ឡេ បញ្ជា​ឲ្យ​កាត់​ផ្តាច់​ប្រព័ន្ធ​ជា​បណ្តោះអាសន្ន ដើម្បី​កែសម្រួល​ឡើង​វិញ​។

ការ​ជួញដូរ​ទិញ​-​លក់ រូបិយ​វត្ថុ Bitcoin អាច​ធ្វើ​ឡើង​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​កាបូប​លុយ​អេ​ឡិច​ត្រូ​និក (E-wallet) ដែល​មានឈ្មោះ​ថា Chivo ដែល​សាច់ប្រាក់ អាច​ដក​ចេញ​ជា​ប្រាក់​ដុល្លារ​អា​មេ​រិ​ក នៅ​តាម​ម៉ាស៊ីន ATMs ជាង ២០០​កន្លែង ដែល​បាន​ដំឡើង​នៅ​ទូ​ទាំង​ប្រទេស​អែ​ល​សាល់​វ៉ា​ឌ័​រ​។

យ៉ាងណា​ក៏​ដោយ ការ​តវ៉ា​ប្រឆាំង​នឹង រូបិយ​វត្ថុ Bitcoin ក៏​ចាប់ផ្តើម​ផ្ទុះ​ឡើង ដោយសារ​តែ មាន​មន្ទិល​សង្ស័យ និង​ការ​ភ័យ​ខ្លាច​ជា​ច្រើន ចំពោះ​ផល​ប៉ះពាល់​នៃ បម្រែបម្រួល​រូបិយប័ណ្ណ មក​លើ​សេដ្ឋកិច្ច​ប្រទេស ដែល​ទន់ខ្សោយ​ស្រាប់​។

ប្រធានាធិបតី ប៊ូ​កេ​ឡេ បាន​បញ្ជាក់​ថា ការ​ដាក់​ឲ្យ​ប្រើប្រាស់ រូបិយ​វត្ថុ Bitcoin ជា​ការ​បើកផ្លូវ​ឲ្យ ប្រជាជន​នៃ​ប្រទេស​អែ​ល​សាល់​វ៉ា​ឌ័​រ ស្គាល់​ពី​សេវាកម្ម​ធនាគារ ជា​លើក​ដំបូង​របស់​ពួក​គេ និង​ជួយ​ឲ្យ​ពួក​គេ​អាច​សន្សំ​ប្រាក់​ប្រមាណ ៤០០​លាន​ដុល្លារ​អា​មេ​រិ​ក ជា​រៀង​រាល់​ឆ្នាំ ដែល​ពួក​គេ​តែងតែ​ចំណាយ​លើ ថ្លៃ​សេវា​ផ្ញើ​ប្រាក់​ពី​បរទេស​។

អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​គឺថា ការ​ផ្ញើ​ប្រាក់​ពី​បរទេស មក​កាន់​ប្រទេស​អែ​ល​សាល់​វ៉ា​ឌ័​រ គឺ​មាន​ទំហំ​ដល់​ទៅ ២០% នៃ GDP របស់​ប្រទេស​មួយ​នេះ ដែល​កាលពី​ឆ្នាំ ២០២០ សម្រេច​បាន​ជិត ៦​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​ប្រាក់​បញ្ញើ​នេះ គឺ​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ស្រោចស្រង់​សេដ្ឋកិច្ច ដែល​បាន​ធ្លាក់​ចុះ ៨% ក្នុង​ឆ្នាំ ២០២០ ដោយសារ​តែ​វិបត្តិ​មេរោគ​កូ​វី​ដ​១៩​។

ទោះ​យ៉ាងណា​ក៏​ដោយ អង្គការ​សង្គម​ស៊ី​វិល​ជា​ច្រើន បាន​ស្នើ​ដល់ រដ្ឋាភិបាល​អែ​ល​សាល់​វ៉ា​ឌ័​រ ឲ្យ​លុប​ចោល​នូវ​ច្បាប់​ថ្មី​នេះ ដោយ​ពួក​គេ​មាន​ក្តី​ព្រួយបារម្ភ​ខ្លាំង​ចំពោះ បម្រែបម្រួល​ខ្លាំង​នៃ​រូបិយ​វត្ថុ​អេ​ឡិច​ត្រូ​និក​។

អង្គការ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ ក៏​បាន​លើក​ឡើង​ដែរ​ថា ការ​ប្រើប្រាស់​រូបិយ​វត្ថុ Bitcoin ស្របច្បាប់ នឹង​បង្កើន​បញ្ហា​ជា​ច្រើន នៅ​ក្នុង​សេដ្ឋកិច្ច ហិរញ្ញវត្ថុ និង​ច្បាប់​របស់​ប្រទេស​។

សូម​ជម្រាប​ផង​ដែរ​ថា រូបិយ​វត្ថុ​អេ​ឡិច​ត្រូ​និក Bitcoin ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០០៩ ដែល​មាន​តម្លៃ​មិន​ដល់ ១​ដុល្លារ​អា​មេ​រិ​ក​នោះ​តែ តែ​ចូល​មក​ដល់​ខែមេសា ឆ្នាំ ២០២១​នេះ តម្លៃ​វា​បាន​កើនឡើង​ដល់ ៦​ម៉ឺន ៥​ពាន់​ដុល្លារ​អា​មេ​រិ​ក ទោះ​យ៉ាងណា វា​បន្ត​ធ្លាក់​ចុះ​មក​នៅ​ត្រឹម ៤​ម៉ឺន ៦​ពាន់​ដុល្លារ​អា​មេ​រិ​ក នៅ​ថ្ងៃ​ទី ៧ ខែកញ្ញា​នេះ​៕

អត្ថបទ​៖ វណ្ណ វុ​ឌ្ឍ​វិវឌ្ឍន៍ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ពហុកីឡដ្ឋានមរតកតេជោតម្លៃជិត ១៦០លានដុល្លារ នឹងត្រូវចូលរួមសម្ពោធដោយលោក វ៉ាង យី នៅថ្ងៃទី ១២ ខែកញ្ញា

ព័ត៌មាន
បើមិនមានអ្វីប្រែប្រួលទេ ពហុកីឡដ្ឋានមរតកតេជោ តម្លៃជិត១៦០លានដុល្លារ នឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២១ ដោយមានវត្តមា…

សាលារាជធានីភ្នំពេញបន្ដដាក់ចេញវិធានការរដ្ឋបាលរយៈពេល១៤ថ្ងៃបន្ថែមទៀត ដើម្បីទប់ទល់ការឆ្លងរាលដាលកូវីដ-១៩

ព័ត៌មាន
សាលារាជធានីភ្នំពេញបានសម្រេចបន្ដដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកនូវសកម្មភាព ការងារ និង អាជីវកម្មដែលមានហានិភ័យខ្ពស់ដែល ងាយបង្កការឆ្លងរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ