គម្រោងវិនិយោគ

សិង្ហបុរី វ៉ាឈ្នះចិន ក្លាយជាប្រភពវិនិយោគផ្ទាល់ពីបរទេសធំបំផុតនៅប្រទេសថៃ ក្នុងឆ្នាំ២០២៤ កន្លងទៅ


ប្រទេសដែនកោះដ៏តូចត្រឡឹងសិង្ហបុរី បានវ៉ាឈ្នះចិន ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២នៅលើពិភពលោកក្លាយជាប្រភពវិនិយោគផ្ទាល់ពីបរទេស (FDI) ធំបំផុតនៅក្នុងប្រទេសថៃ កាលពីឆ្នាំ២០២៤ កន្លងទៅ ខណៈដែលក្រុមហ៊ុនចិន និងក្រុមហ៊ុនអាម៉េរិក កាន់តែច្រើនឡើងប្រើប្រាស់ទឹកដីសិង្ហបុរី ធ្វើជាទីតាំងមូលដ្ឋានសម្រាប់ផ្តួចផ្តើមគម្រោងនានា ជាពិសេសគម្រោងបង្កើតមជ្ឈមណ្ឌលរក្សាទិន្នន័យថ្មីៗ និងរោងចក្រផលិតគ្រឿងអេឡិចត្រូនិក។ ក្រុមប្រឹក្សាវិនិយោគថៃ (BoI) បានព្យាករថា ការវិនិយោគនៅក្នុងប្រទេសថៃ នឹងមានសន្ទុះកើនឡើងខ្លាំងនៅឆ្នាំ២០២៥ នេះ។
គម្រោងវិនិយោគ
ដោយ

វិស័យឌីជីថល និងវិស័យអេឡិចត្រូនិករបស់ប្រទេសថៃ ទាក់ទាញបានការវិនិយោគក្នុងទំហំទឹកប្រាក់សរុបជាង១៣ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៤ កន្លងទៅ ដោយរួមបញ្ចូលទាំងការសន្យាបោះទុនវិនិយោគពីសំណាក់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សលំដាប់ពិភពលោកដូចជាក្រុមហ៊ុន Google ដើម្បីបង្កើតមជ្ឈមណ្ឌលរក្សាទុកទិន្នន័យនៅក្នុងប្រទេសក្បែរខាងកម្ពុជា មួយនេះផងដែរ។ នេះបើយោងក្រុមប្រឹក្សាវិនិយោគថៃ។

ទិន្នន័យផ្លូវការបានបង្ហាញថា នៅក្នុងឆ្នាំ២០២៤ កន្លងទៅ ប្រទេសថៃ ទាក់ទាញការសន្យាបោះទុនវិនិយោគក្នុងទំហំទឹកប្រាក់សរុបប្រមាណ៣៣ពាន់លានដុល្លារអាម៉េរិក ដោយកើនឡើង៣៥% ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០១៤ មក។

លោក ណារីត ធើតស្ទីរ៉ាស៊ុកឌី (Narit Therdsteerasukdi) អគ្គលេខាធិការនៃក្រុមប្រឹក្សាវិនិយោគថៃ បានគូសបញ្ជាក់ថា ការវិនិយោគបានកើនឡើងខ្លាំងដោយសារការវិនិយោគផ្ទាល់ពីបរទេសក្នុងទំហំធំៗនៅក្នុងវិស័យសេវាកម្មឌីជីថល និងវិស័យគ្រឿងអេឡិចត្រូនិក។ ជាមួយគ្នានេះលោកបានព្យាករថា ការ​វិនិយោគនៅក្នុងប្រទេសថៃ នឹងមានសន្ទុះកើនឡើងខ្លាំងនៅឆ្នាំ២០២៥ នេះ។

បើតាមការគូសបញ្ជាក់របស់អគ្គលេខាធិការក្រុមប្រឹក្សាវិនិយោគថៃ រូបនេះ បណ្ដាក្រុមហ៊ុននៅសិង្ហបុរី បានសន្យាបោះទុនវិនិយោគនៅក្នុងប្រទេសថៃ ក្នុងទំហំទឹកប្រាក់សរុបប្រមាណជាង១០ពាន់លានដុល្លារអាម៉េរិក ដែលភាគច្រើនវិនិយោគលើការបង្កើតមជ្ឈមណ្ឌលទិន្នន័យ និងសេវាកម្ម Cloud ដែលមានចំណែកគ្របដណ្ដប់រហូតដល់ទៅ៤៣% នៃការវិយោគផ្ទាល់ពីបរទេសសរុប ដែលក្រុមប្រឹក្សាវិនិយោគថៃ ទទួលបានកាលពីឆ្នាំមុន។ ក្នុងនោះជាង៧ពាន់លានដុល្លារបានមកពីក្រុមហ៊ុនចិន និងជាង១,៣ពាន់លានដុល្លារអាម៉េរិក បានមកពីក្រុមហ៊ុនអាម៉េរិក ដែលប្រភេទវិយោគផ្ទាល់ពីបរទេស (FDI) ទាំងពីរនេះសុទ្ធតែហូរចូលតាមច្រកប្រទេសសិង្ហបុរី៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើមានកត្តាអ្វីជំរុញចិន ព្រមពិចារណាលក់ប្រតិបត្តិការអាជីវកម្ម TikTok ទាំងមូលនៅអាម៉េរិក ឱ្យទៅកំពូលមហាសេដ្ឋី Elon Musk?

ប្រភពច្បាស់ការបានទម្លាយឱ្យដឹងថា នៅទីបំផុត រដ្ឋាភិបាលចិន ព្រមពិចារណាលទ្ធភាពលក់ទ្រព្យសកម្មទាំងអស់ ឬប្រតិបត្តិការអាជីវកម្មទាំងមូលរបស់ក្រុមហ៊ុ…

មុនការឡើងកាន់តំណែងរបស់លោក ត្រាំ ចិនសម្រេចបានអតិរេកពាណិជ្ជកម្មជិត១ទ្រីលានដុល្លារ

មុនពេលលោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាម៉េរិកឡើងមកដឹកនាំសេតវិមានជាផ្លូវការនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ដ៏ខ្លីខាងមុខនេះ ម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ