អាស៊ាន-ជប៉ុន

ជប៉ុនសម្លឹងឃើញអាស៊ាន ជាតំបន់ត្រូវជំរុញបច្ចេកវិទ្យាចាប់យកកាបូន


ប្រទេសជប៉ុនគ្រោងនឹងចាប់ដៃគូរជាមួយសមាជិក នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដើម្បីបង្កើតបច្ចេកវិទ្យាប្រទេសជប៉ុនគ្រោងនឹងចាប់ដៃគូរជាមួយសមាជិក នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ចាប់យក និងស្តុកទុកកាបូន ដែលត្រូវបានគេប្រើប្រាស់ដើម្បីផលិតជាថាមពលឥន្ធនៈហ្វូស៊ីល នៅក្នុងការផលិតអគ្គិសនី។ ការចាប់យក និងស្ដុកទុកកាបូន កុំឲ្យលេចធ្លាយបំពុលទៅក្នុងបរិយាកាសនេះ គឺជាផ្នែកមួយនៃចក្ខុវិស័យរបស់នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីហ្ស៊ីដា ដែលចង់ឲ្យតំបន់អាស៊ីគ្មានការបំភាយឧស្ម័នពុល។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។
ជប៉ុនចង់ជំរុញបច្ចេកវិទ្យាចាប់យកកាបូននៅអាស៊ាន
ដោយ

ការ​លុកលុយ​របស់​រុ​ស្ស៊ី​លើ​អ៊ុយ​ក្រែ​ន បាន​ជំរុញ​ឱ្យ​តម្លៃ​ប្រេង​ឆៅ និង​ថាមពល​ផ្សេង​ទៀត​ឡើងថ្លៃ​ជា​គំហុក ខណៈ​តំបន់​អាស៊ាន ដែល​កំពុង​មាន​សេដ្ឋកិច្ច​រីក​ចម្រើន អាច​នឹង​ពឹងផ្អែក​លើ​ប្រភព​ថាមពល​ធ្យូងថ្ម ដែល​ថោក​ជាង​នេះ ប៉ុន្ដែ​ការ​ប្រើប្រាស់​ធ្យូងថ្ម ដើម្បី​ផលិត​ជា​ថាមពលអគ្គីសនី គឺ​វា​បញ្ចេញ​នូវ​ឧស្ម័ន​កាបូន​ច្រើន​បំផុត ដែល​អាច​បំពុល​ដល់​បរិយាកាស ដូច្នេះ​ហើយ វា​ចាំបាច់​ត្រូវ​មានការ​ប្រើប្រាស់​បច្ចេកវិទ្យា​ចាប់​យក និង​ស្ដុក​ទុក​កាបូន មុន​នឹង​វា​ត្រូវ​បាន​លេច​ចេញ​ទៅ​ក្នុង​បរិយាកាស​។

ដូច្នេះ​ហើយ ប្រទេស​ជប៉ុន ជឿជាក់​ថា គម្រោង​ចាប់​យក​កាបូន និង​គម្រោង​ស្តុក​ទុក នឹង​អាច​ជួយ​ឲ្យ​មានការ​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ពុល​ទៅ​ក្នុង​បរិយាកាស ខណៈ​ពេល​ប្រេង និង​ឧស្ម័ន​ឡើងថ្លៃ កំពុង​ជំរុញ​ឲ្យ​ប្រទេស​ជា​ច្រើន រួម​ទាំង​អាស៊ាន កាន់តែ​ងាក​មក​រក​ការ​ពឹងផ្អែក​លើ​ឥន្ធនៈ​ហ្វូ​ស៊ី​ល​ជា​ខ្លាំង ដើម្បី​ផលិត​ជា​ថាមពល​អគ្គិសនី​។ តាម​រយៈ​ការ​ផ្សព្វផ្សាយ​ពី​បច្ចេកវិទ្យា​ចាប់​យក និង​ស្តុក​ទុក​កាបូន ស្រប​តាម​ស្តង់ដារ​ជប៉ុន​នេះ នឹង​ជួយ​ផ្តល់​អត្ថប្រយោជន៍ ដល់​តំបន់​អាស៊ី ក្នុង​ការ​ប្រើប្រាស់​ថាមពល​ធ្យូងថ្ម ដោយ​គ្មាន​ការ​បំ​ភាយ​ឧស្ម័ន​កាបូន​ទៅ​ក្នុង​បរិយាកាស​នោះ​ទេ​។

លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ហ្វូ​មី​អូ គី​ហ្ស៊ី​ដា បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​កាលពី​ខែមករា​ថា ជប៉ុន​មាន​បំណង​ចូលរួម ជាមួយ​ប្រទេស​អាស៊ាន ដែល​មាន​ចក្ខុវិស័យ​ដូច​គ្នា ក្នុង​ការ​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ពុល​នៅ​តំបន់​អាស៊ី​។ មេដឹកនាំ​ជប៉ុន​ថ្មី​រូប​នេះ បាន​លើក​ឡើង​ពី​បច្ចេកវិទ្យា​ជាក់លាក់ ដូច​ជា​ការ​ចាប់​យក​កាបូន និង​ការ​ស្តុក​ទុក ក៏​ដូច​ជា​ការ​កែ​ច្នៃ​កាបូន ដើម្បី​ផលិត​សារធាតុ​គីមី​ប្រើប្រាស់​ឡើង​វិញ និង​ឥន្ធនៈ​ជាដើម​។

លោក គី​ហ្ស៊ី​ដា បាន​អះអាង​ថា បច្ចេកវិទ្យា​បន្សុទ្ធ​ឧស្ម័ន​កាបូន​ឲ្យ​លែង​ក្លាយជា​ឧស្ម័ន​ពុល នឹង​ជួយ​ឲ្យ​ការ​ប្រើប្រាស់​ឥន្ធនៈ​ហ្វូ​ស៊ី​ល​បាន​ដោយ​គ្មាន​ផល​ប៉ះពាល់​ទៅ​លើ​បរិយាកាស ហើយ​ក៏​អាច​ជួយ​ឲ្យ​មានការ​បង្កើត​អាជីវកម្ម​ថ្មី​ពាក់​ព​ន្ធ័​នឹង​ការ​កែ​ឆ្នៃ​នេះ​ផង​ដែរ​។

ស្រប​ពេល​ដែល​ក្រុមហ៊ុន​ជប៉ុន កំពុង​ស្វែងរក​ឱកាស​ពាណិជ្ជកម្ម​ទាក់ទង​នឹង​ការ​កែ​ច្នៃ​កាបូន រដ្ឋាភិបាល​គ្រោង​នឹង​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​ដល់​ពួក​គេ ដើម្បី​លើកទឹកចិត្ត​ឱ្យ​ចាប់ផ្តើម​អាជីវកម្ម​ថ្មី និង​ការ​សាកល្បង​នៅ​តំបន់​អាស៊ី​ផង​ដែរ​។

គួរ​ជម្រាប​ថា លោក គី​ហ្ស៊ី​ដា ចាត់​ទុក ការ​បន្សុទ្ធ​ឧស្ម័ន​កាបូន​ឲ្យ​លែង​ក្លាយជា​ឧស្ម័ន​ពុល ជា​ឱកាស​មួយ ដើម្បី​នាំ​តំបន់​អាស៊ី​កាន់តែ​ជិត​ស្និទ្ធ​ជាមួយ​គ្នា និង​ស្រប​តាម​ចក្ខុវិស័យ​របស់​លោក​ចង់​ឲ្យ​តំបន់​អាស៊ី​គ្មាន​ការ​បំ​ភាយ​ឧស្ម័ន​កាបូន​ទៅ​លើ​បរិយាកាស ខណៈ​ក្នុង​តំបន់​អាស៊ី​នេះ គឺ​មានការ​ប្រើប្រាស់​ថាមពល​ធ្យូងថ្ម​ជា​ច្រើន​៕

អត្ថបទ​៖ វ៉ា​ន់ ស្រី​រ័​ត្ន 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សហរដ្ឋអាមេរិកយល់ព្រមលក់ឧបករណ៍យោធាក្នុងតម្លៃ ៩៥ លានដុល្លារ ដល់ប្រព័ន្ធការពារដែនអាកាសកោះតៃវ៉ាន់

ព័ត៌មាន
មន្ទីរបញ្ចកោណ បាននិយាយកាលពីថ្ងៃអង្គារ ទី៥ ខែមេសា ថា ក្រសួងការបរទេសសហរដ្ឋអាមេរិកបានអនុម័តការលក់ឧបករណ៍ផ្នែកយោធាទៅឱ្យកោះតៃវ៉ាន់ រួមជាមួ…

កិច្ចសហប្រតិបត្តិការថ្មីរវាង GIZ ICONE និង CADT ដើម្បីជំរុញឌីជីថលភាវូបនីយកម្មនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា

ព័ត៌មាន
កម្មវិធី GIZ ICONE ដែលបង្កើតឡើងក្នុងការធ្វើឱ្យប្រសើរឡើង នូវការប្រកួតប្រជែងសហគ្រាសជាតិ បានចាប់ផ្តើមកិច្ចសហប្រតិបត្តិការជាមួយបណ្ឌិត្យសភាបច្ចេក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ