សេដ្ឋកិច្ចសឹង្ហបុរី

សឹង្ហបុរីចាក់បញ្ចូលទឹកប្រាក់៨ពាន់លានដុល្លារ ត្រៀមទប់ទល់ វិបត្តិកូវីដ១៩


រដ្ឋាភិបាលសិង្ហបុរី ទើបបានប្រកាសពីកញ្ចប់ថវិកាថ្មីមួយបន្ថែមទៀត ដែលមានទឹកប្រាក់ប្រមាណ ប្រមាណ ៨ពាន់លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់កម្មវិធីចាក់វ៉ាក់សាំង និងជួយពង្រឹងដល់ចរន្តសេដ្ឋកិច្ច ដែលរងគ្រោះដោយសារវិបត្តិកូវីដ-១៩កន្លងមក។
សួន Merlion Park តំបន់ Marina Bay ក្នុងប្រទេសសឹង្ហបុរី
ដោយ

ទំហំទឹកប្រាក់​ដ៏ច្រើន​សម្បើម​បែបនេះ ត្រូវបាន​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​សិង្ហបុរី​លើកឡើងថា សិង្ហបុរី​នឹងប្រើប្រាស់​ព្រមទាំងបែកចែក​ទឹកប្រាក់នេះឲ្យមានតម្លាភាព​បំផុត។ ក្នុងនោះ ទឹកប្រាក់ប្រមាណ ៣លាន ៦ សែន​ដុល្លារ​អាមេរិក​នឹងត្រូវ​ប្រើសម្រាប់ ដំណើរការ​ចាក់វ៉ាក់សាំង និងការវិភាគសំណាក​នៅតាម​មន្ទីរពិសោធន៍​ក្នុងប្រទេស។

ទឹកប្រាក់សល់ពីនោះ ត្រូវបាន​រដ្ឋាភិបាល​សិង្ហបុរី​យកទៅ​ឧបត្ថម្ភដល់​ក្រុមកម្មករ និងសហគ្រាសធនតូចនិងមធ្យម​ទាំងអស់។ ក្នុងនោះ​ផងដែរ ក៏មាន​ទឹកប្រាក់​មួយចំនួន​ត្រូវបាន​ចាក់បញ្ចូលក្នុង វិស័យដែលរងគ្រោះ​ខ្លាំង​ដូចជា​អាកាសចរណ៍ និង​ការដឹកជញ្ជូនជាដើម។​

គួររំឭកថា គ្រាន់តែ​នៅពេញ​មួយ​ឆ្នាំ​២០២០​ប៉ុណ្ណោះ សឹង្ហបុរីធ្លាប់បាន​ចាក់បញ្ចូល​ថវិកា​បន្ថែម​យ៉ាងច្រើនសម្បើម ទៅក្នុង​សេដ្ឋកិច្ចជាតិ រហូតដល់ទៅ​៦៨ពាន់លាន​ដុល្លារអាមេរិក ឬស្មើនឹង ២០%នៃGDPសិង្ហបុរី​ទៅហើយ គោលដៅគឺដើម្បីប៉ះប៉ូវការរងគ្រោះដោយសារតែកូវីដ១៩។ 

សូមបញ្ជាក់ដែរថា រដ្ឋាភិបាលសឹង្ហបុរីបានព្យាករណ៍ពីកំណើនសេដ្ឋកិច្ចរបស់ខ្លួន ថាអាចងើបឡើងក្នុងវិញក្នុងរង្វង់ ៤%ទៅ៦% នៅឆ្នាំនេះ អាស្រ័យលើស្ថានភាព​ជាក់ស្តែង​នៃជំងឺកូវីដ១៩៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វិស័យទេសចរណ៍ថៃកាន់តែយ៉ាប់យ៉ឺនក្រោយផ្ទុះរលកឆ្លងថ្មី

ព័ត៌មាន
ក្រុមហ៊ុនអាកាសចរណ៍ និងសណ្ឋាគារ នៅក្នុងប្រទេសថៃ បានចាត់ទុកថា ស្ថានភាពវិស័យទេសចរណ៍នៅឆ្នាំនេះ កាន់តែយ៉ាប់យ៉ឺនជាងមុនទៅទៀត បន្ទាប់ពីមានក…

អេស៊ីលីដា នៅតែបន្ដ ពង្រីកការផ្ដល់ឥណទាន និងរំពឹងកំណើនប្រាក់ចំណេញ ១០% នៅឆ្នាំ២០២១

ព័ត៌មាន
នៅឆ្នាំ២០២១ អេស៊ីលីដា បានត្រៀមពង្រីកទំហំឥណទានបន្ថែមប្រមាណ ៦០០លានដុល្លារអាមេរិកទៀត ដោយក្នុងនោះ ឥណទានក្នុងវិស័យកសិកម្មក៏គ្រោងនឹងពង្រីកបន្ថ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ