ទីផ្សាភាគហ៊ុន

ផ្សារហ៊ុនសិង្ហបុរី ហក់ឡើងថ្លៃស្រឺតៗវ៉ាដាច់ផ្សារហ៊ុនហុងកុង គួរឱ្យភ្ញាក់ផ្អើល ដោយសារគោលនយោបាយពាណិជ្ជកម្មរបស់លោក ដូណាល់ ត្រាំ


ផ្សារហ៊ុនសិង្ហបុរី បានហក់ឡើងថ្លៃស្រឺតៗវ៉ាដាច់ផ្សារហ៊ុនជាច្រើននៅក្នុងតំបន់ រួមទាំងផ្សារហ៊ុនហុងកុង ផងដែរ ដោយសារគោលនយោបាយពាណិជ្ជកម្មរបស់ប្រធានាធិបតីទើបជាប់ឆ្នោតរបស់សហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ដែលធ្វើឱ្យបណ្ដាអ្នកវិនិយោគមានសុទិដ្ឋិនិយមថា លោកនឹងអនុវត្តគោលនយោបាយរបស់លោកនៅពេលដែលលោកវិលត្រលប់ចូលកាន់តំណែងជាថ្មីនៅសេតវិមាន នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ដ៏ខ្លីខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន នីកេ អេស៊ា។
ទីផ្សាភាគហ៊ុន
ដោយ

សន្ទស្សន៍ផ្សារហ៊ុន Straits Times Index (STI) របស់ប្រទេសដែនកោះសិង្ហបុរី បានហក់ឡើងថ្លៃស្រឺតៗរហូតដល់ទៅ៧% ដែលជាកម្រិតកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល១៧ឆ្នាំមកនេះ ដោយវ៉ាដាច់ផ្សារហ៊ុនជាច្រើននៅក្នុងតំបន់ដូចជាផ្សារហ៊ុន Hang Seng របស់ហុងកុង ផ្សារហ៊ុន KOSPI របស់កូរ៉េខាងត្បូង និងផ្សារហ៊ុន PSEi របស់ហ្វីលីពីនជាដើម ដែលផ្សារហ៊ុនទាំងអស់នេះសុទ្ធតែបានដាំក្បាលចុះចាប់តាំងពីលោក ដូណាល់ ត្រាំ បានឈ្នះការបោះឆ្នោតកាលពីថ្ងៃទី៥ ខែវិច្ឆិកា មក។

ជោគជ័យដ៏ត្រចះត្រចង់នេះឆ្លុះបញ្ចាំងឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់លោក ដេវីដ ជើរ៉ាល (David Gerald) ប្រធានសមាគមអ្នកវិនិយោគមូលបត្រសិង្ហបុរី (SIAS) ក្នុងការបង្កើនទំនុកចិត្តរបស់អ្នកវិនិយោគមកលើផ្សារហ៊ុនរបស់សិង្ហបុរី។

ទន្ទឹមនេះ ក្រុមអ្នករិះគន់បានលើកឡើងថា ផ្សារហ៊ុនសិង្ហបុរី ខ្វះសាច់ប្រាក់ងាយស្រួល ហើយទីផ្សារភាគច្រើនត្រូវបានគ្រប់គ្រងដោយបណ្ដាក្រុមហ៊ុនដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាល។ ទោះជាយ៉ាងណា ប្រធានសមាគមអ្នកវិនិយោគមូលបត្រសិង្ហបុរី (SIAS) លោក ដេវីដ ជើរ៉ាល (David Gerald) ដែលមានវ័យ៨០ឆ្នាំទៅហើយ នៅតែរក្សាសុទិដ្ឋិនិយម និងជាអ្នកគាំទ្រភាគហ៊ុនក្នុងស្រុកយ៉ាងរឹងមាំ។

សូមបញ្ជាក់ថា ចាប់តាំងពីលោក ដូណាល់ ត្រាំ ឈ្នះការបោះឆ្នោតមកផ្សារហ៊ុននៅអាស៊ី បានប្រឈមនឹងភាពច្របូកច្របល់យ៉ាងខ្លាំង។ តួយ៉ាង កាលពីចុងខែវិច្ឆិកា កន្លងទៅថ្មីៗនេះ ការគំរាមរបស់លោក ដូណាល់ ត្រាំ ថានឹងដំឡើងពន្ធខ្ពស់លើទំនិញនាំចូលពីប្រទេសម៉ិកស៊ិក ប្រទេសកាណាដា និងប្រទេសចិន បានធ្វើឱ្យរំជើបរំជួលពេញទីផ្សារក្នុងតំបន់៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


កលិយុគនយោបាយរបស់បងធំអាល្លឺម៉ង់ និងបារាំង អាចទាញទម្លាក់កំណើនសេដ្ឋកិច្ចសហភាពអឺរ៉ុប

អ្នកវិភាគបានលើកឡើងថា សេដ្ឋកិច្ចនៅតំបន់អឺរ៉ុបកំពុងត្រូវការជំនួយ ដោយសារតែភាពកលិយុគនយោបាយនៅប្រទេសបារាំង និងអាល្លឺម៉ង់ ដែលជាបងធំនៅសហភា…

ក្រៅពីពាណិជ្ជកម្ម ជម្លោះរវាងចិន និងអាម៉េរិក កំពុងរាលដាលដល់ឧស្សាហកម្មភាពយន្ត

ឧស្សាហកម្មភាពយន្តកម្សាន្តរបស់ចិន ដែលពីមុនមានពី៨០ ទៅ១០០ភាគ បច្ចុប្បន្នត្រូវផលិតករភាពយន្តចិន បង្រួមមកត្រឹមតែពី១០ ទៅ២០ភាគ ដោយចំណាយពេលផលិតត្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ