វិស័យពាណិជ្ជកម្ម

នាយករដ្ឋមន្ត្រីសិង្ហបុរី ព្រួយបារម្ភពីការកើនឡើងជម្លោះពាណិជ្ជកម្ម ក្រោយលោក ត្រាំ វិលមកកាន់សេតវិមានជាថ្មី


នាយករដ្ឋមន្រ្តីសិង្ហបុរី លោក ឡរ៉េន វង្ស (Lawrence Wong) បានថ្លែងដោយបើកចំហរដោយបានបង្ហាញពីការព្រួយបារម្ភរបស់លោកចំពោះភាពតានតឹងផ្នែកពាណិជ្ជកម្មក្រោយលោក ដូណាល់ ត្រាំ វិលមកកាន់សេតវិមានជាថ្មី ស្របពេលដែលពិភពលោកកំពុងតែរង់ចាំយ៉ាងអន្ទះសាចំពោះការសម្រេចចិត្តណាមួយរបស់លោក ត្រាំ។ នាយករដ្ឋមន្ត្រីរូបនេះបានលើកឡើងថា ក្រោមគោលនយោបាយរបស់លោកត្រាំ ចង់ ឬមិនចង់ សិង្ហបុរីនឹងទទួលឥទ្ធិពល និងប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ដើម្បីទទួលឥទ្ធិពលនៃរលកបញ្ហាជម្លោះពាណិជ្ជកម្មនានា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Edge។
វិស័យពាណិជ្ជកម្ម
ដោយ

ស្របពេលពិភពលោកកំពុងរង់ចាំការចូលកាន់តំណែងជាប្រធានាធិបតីអាម៉េរិករបស់លោក ដូណាល់ ត្រាំ នៅខែមករា ឆ្នាំ២០២៥ ខាងមុខ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក ឡរ៉េន វង្ស បានសម្ដែងការព្រួយបារម្ភអំពីការកើនឡើងនៃជម្លោះពាណិជ្ជកម្ម បន្ទាប់ពីលោក ត្រាំ បានគំរាមកំហែងយកបញ្ហាពន្ធបន្តលើកកម្ពស់គោលនយោបាយអាម៉េរិក តាមរយៈការព្រមានយកពន្ធសព្វសារពើលើទំនិញ ដែលនាំចូលទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។ នាយករដ្ឋមន្ត្រីរូបនេះជឿជាក់ថា សេដ្ឋកិច្ច និងការធ្វើពាណិជ្ជកម្មរបស់សិង្ហបុរី ចង់ ឬមិនចង់ នឹងរងឥទ្ធិពលអវិជ្ជមានណាមួយពីការសម្រេចរបស់លោក ត្រាំ។ ការបង្ហាញក្តីព្រួយបារម្ភបែបនេះ ក៏ដោយសារសេដ្ឋកិច្ចរបស់សិង្ហបុរី ពឹងផ្អែកខ្លាំងលើការនាំចូល ដោយការនាំចូលមានទំហំរហូតដល់៣ដង នៃ GDP របស់សិង្ហបុរី។

លោក ដូណាល់ ត្រាំ ដែលទើបទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី កាលពីដើមសប្តាហ៍មុនបានព្រមាននឹងបញ្ចេញការកំណត់ពន្ធថ្មីប្រមាណ២០% លើទំនិញបរទេសទាំងអស់ ហើយចិន ត្រូវបានគេរំពឹងថា នឹងទទួលរងសម្ពាធពន្ធធ្ងន់ធ្ងរជាងគេរហូតដល់៦០%។

ឆ្លើយតបនឹងបញ្ហាកំណត់ពន្ធនេះ លោក ឡរ៉េន វង្ស បាននិយាយថា ការផ្លាស់ប្តូរណាមួយដែលអាចបង្កើនថ្លៃដើម ឬកំណើនយឺតនៅបរទេសនឹងក្លាយជាបញ្ហាសម្រាប់សិង្ហបុរី ដោយសារបច្ចុប្បន្នរដ្ឋាភិបាល កំពុងព្យាយាមទប់ទល់នឹងការកើនឡើងថ្លៃចំណាយលើជីវភាពរបស់ពលរដ្ឋ។ លោក វង្ស ដែលបានចូលកាន់តំណែងកាលពីខែឧសភា កំពុងតែព្យាយាមបញ្ចុះបញ្ចូលអ្នកបោះឆ្នោតថា គណបក្សសកម្មភាពប្រជាជនដែលកំពុងកាន់អំណាចមានរឿងក្នុងដៃជាច្រើនដែលត្រូវដោះស្រាយ ខណៈសិង្ហបុរីត្រៀមរៀបចំការបោះឆ្នោតនៅខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខ។

នាយករដ្ឋមន្ត្រីសិង្ហបុរី រូបនេះ បានលើកឡើងថា ប្រសិនបើជម្លោះពាណិជ្ជកម្មរវាងប្រទេសមហាអំណាចនៅតែបន្តកើតឡើង គួរត្រូវបានដោះស្រាយតាមរយៈស្ថាប័នពហុភាគី ដូចជាអង្គការពាណិជ្ជកម្មពិភពលោក ជាដើម។ អង្គការពាណិជ្ជកម្មពិភពលោក បានអះអាងថា ទំហំពាណិជ្ជកម្មពេញមួយពិភពលោកកាលពីឆ្នាំ២០២៣ មានតម្លៃប្រមាណជា៣០,៥ទ្រីលានដុល្លារ៕

ដោយ៖ សរ សុជាតិ




អត្ថបទបន្ទាប់


កំពូលមហាសេដ្ឋី អេឡិន ម៉ាស គាំទ្រឲ្យប្រធានាធិបតីអាម៉េរិក អាចលូកដៃចូលកិច្ចការធនាគារកណ្តាល

នាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX លោក អេឡិន ម៉ាស (Elon Musk) ដែលជាកំពូលមហាសេដ្ឋីរបស់អាម៉េរិក បានបង្ហាញការគាំទ្រជាចំហរដល់ទស្ស…

ក្រុមហ៊ុនផលិតប្រេងធំៗ៣របស់រុស្ស៊ី គ្រោងច្របាច់បញ្ចូលគ្នា ទៅជាក្រុមហ៊ុនតែមួយ

កាសែត Wall Street Journal បានរាយការណ៍ថា មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលរុស្ស៊ី និងក្រុមនាយកប្រតិបត្តិក្រុមហ៊ុនផលិតប្រេងបានជួបពិភាក្សាគ្នា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ