ការផលិតអំបិល

មន្ត្រីជាន់ខ្ពស់ក្រសួងឧស្សាហកម្មថា ឆ្នាំនេះកម្ពុជានឹងមិនខ្វះអំបិលប្រើនោះទេ


មន្ត្រីជាន់ខ្ពស់នាយកដ្ឋានកិច្ចការសិប្បកម្មនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យ និងនវានុវត្តន៍បានវាយតម្លៃថា នៅឆ្នាំនេះកម្ពុជានឹងអាចផលិតអំបិលបានគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុក ដោយមិនចាំបាច់នាំចូលពីក្រៅប្រទេសនោះឡើយ។ ប្រសិនគ្មានបញ្ហាអាកាសធាតុអ្នកជំនាញវាយតម្លៃថា នៅឆ្នាំនេះកម្ពុជានឹងអាចផលិតអំបិលបានចន្លោះពី ៧ម៉ឺន ទៅ៨ម៉ឺនតោនប្រហាក់ប្រហែលនឹងឆ្នាំមុន ខណៈបច្ចុប្បន្នកម្ពុជាមានអំបិលក្នុងស្តុកជាង ១ម៉ឺនតោនរួចទៅហើយ។
កសិករ​ប្រមូល​អំបិល​នៅ​ខេត្ត​កំពត។ រូបភាពឯកសារ៖ ហេង ភារម្យ
ដោយ
អំពី អំបិល

ពាក់ព័ន្ធ​រឿង​តម្លៃ​អំបិល​នៅ​ឆ្នាំ​នេះ គឺ​ពុំ​មានការ​ប្រែប្រួល​នោះ​ទេ បើ​ធៀប​នឹង​ឆ្នាំ​មុន ដោយ​អំបិល​ក្នុង​១​បាវ​ទម្ងន់​៥០​គីឡូក្រាម​លក់​ចេញ​ក្នុង​តម្លៃ​ចន្លោះ​ពី​១​ម៉ឺន​១​ពាន់​រៀល​ទៅ​១​ម៉ឺន​៣​ពាន់​រៀល​។ 

កម្ពុជា​ទំនងជា​មិន​អាច​ជួប​វិបត្តិ​ខ្វះ​អំបិល​សម្រាប់​ផ្គត់ផ្គង់​ការ​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​ដូច​ឆ្នាំ​២០១៨ និង​ឆ្នាំ​២០១៩ ឡើយ​នៅ​ឆ្នាំ​នេះ​។ បើ​តាម​ការ​វាយតម្លៃ​របស់​លោក ហួ​ន សុ​រង្សី ប្រធាន​នាយកដ្ឋាន​កិច្ចការ​សិប្បកម្ម នៃ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ កម្ពុជា​នឹង​អាច​ផលិត​អំបិល​បាន​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​ប្រើប្រាស់​ក្នុងស្រុក ដោយ​មិន​ចាំបាច់​នាំ​ចូល​ពី​ក្រៅប្រទេស​នោះ​ឡើយ ប្រសិនបើ​អាកាសធាតុ​អំណោយផល​ល្អ​។

លោក ហួ​ន សុ​រង្សី អះអាង​ថា ការ​ផលិត​អំបិល​នៅ​ដើមឆ្នាំ​២០២២​នេះ​បង្ហាញ​ទិន្នផល​វិជ្ជមាន​គួរ​ឲ្យ​កត់សម្គាល់​។ ជាក់ស្តែង​នៅ​ក្នុង​រយៈពេល​ពីរ​ខែ​កន្លង​មកនេះ​កម្ពុជា​ផលិត​អំបិល​បាន​ជិត​២​ម៉ឺន​តោន​ហើយ ខណៈ​បច្ចុប្បន្ន​អំបិល​ក្នុង​ស្តុក​មាន​ជាង​១​ម៉ឺន​តោន​។ អ្នកជំនាញ​រូប​នេះ​វាយតម្លៃ​ថា នៅ​ឆ្នាំ​នេះ​កម្ពុជា​នឹង​អាច​ផលិត​អំបិល​បាន​ចន្លោះ​ពី​៧​ម៉ឺន ទៅ​៨​ម៉ឺន​តោន ខណៈ​កម្ពុជា​មាន​តម្រូវការ​អំបិល​ប្រើប្រាស់​ចន្លោះ​ពី​៨​ម៉ឺន​ទៅ​១០​ម៉ឺន​តោន​ក្នុង​១​ឆ្នាំ​។ កាលពី​ឆ្នាំ​មុន កម្ពុជា​ផលិត​អំបិល​បាន​ចំនួន​៧​ម៉ឺន ៥​ពាន់​តោន​។ 

ពាក់ព័ន្ធ​តម្លៃ​អំបិល​ឆ្នាំ​នេះ ថ្នាក់ដឹកនាំ​នាយកដ្ឋាន​កិច្ចការ​សិប្បកម្ម​ខាងលើ​បាន​ឲ្យ​ដឹង​ទៀត​ថា តម្លៃ​អំបិល​ឆ្នាំ​នេះ គឺ​ប្រហាក់ប្រហែល​នឹង​ឆ្នាំ​មុន ដោយ​អំបិល​ក្នុង​១​បាវ​ទម្ងន់​៥០​គីឡូក្រាម​លក់​ចេញ​ក្នុង​តម្លៃ​ចន្លោះ​ពី​១​ម៉ឺន​១​ពាន់​រៀល ទៅ​១​ម៉ឺន​៣​ពាន់​រៀល​។ បើ​តាម​លោក ហួ​ន សុ​រង្សី កម្ពុជា​ធ្លាប់​នាំ​ចេញ​អំបិល​យក​ទៅ​លក់​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ប្រមាណ​២០០​តោន​ម្តង​ផង​ដែរ​។

បច្ចុប្បន្ន​នៅ​ខេត្តកំពត និង​កែប​មាន​ផ្ទៃដី​ផលិត​អំបិល​ប្រហែល ៤.៥០០​ហិ​កតា​។ ប្រសិនបើ​អាកាសធាតុ​អំណោយផល​ក្នុង​១​ហិ​កតា គេ​អាច​ផលិត​អំបិល​បាន​ជាង​២០​តោន សម្រាប់​រយៈពេល​១​ឆ្នាំ ដោយ​គិត​ចាប់ពី​ខែមករា ដល់​ខែឧសភា​។ កាលពី​ឆ្នាំ​២០១៨ កន្លង​កម្ពុជា​បាន​នាំ​ចូល​អំបិល​ពី​ចិន ១​ម៉ឺន​តោន និង​នៅ​ឆ្នាំ​២០១៩ បាន​នាំ​ចូល​អំបិល​ពី​ឥណ្ឌា និង​ចិន​ក្នុង​រង្វង់​៣​ម៉ឺន​តោន​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Sprite ផ្លាស់ប្តូរសំបកដបពីពណ៌បៃតងទៅជាដបថ្លា ដែលនឹងជួយសម្រួល និងជំរុញដល់ការប្រមូល និងកែច្នៃដបប្លាស្ទិកឡើងវិញ

ព័ត៌មាន
ក្រុមហ៊ុនកូកា-កូឡាកម្ពុជា ប្រកាសគំនិតផ្តួចផ្តើមចុងក្រោយបំផុតរបស់ខ្លួនសំដៅជួយដល់បរិស្ថាន តាមរយៈការផ្លាស់ប្តូរសំបកដបស្ព្រៃ ពីពណ៌បៃតងទៅជាដប…

ក្រុមអ្នកជំនាញ៖ ការសម្រេចលើកពេលអនុវត្តពន្ធលើចំណេញមូលធននឹងជំរុញការវិនិយោគបន្ថែម

ព័ត៌មាន
ក្រុមអ្នកជំនាញបានសារទរចំពោះ ការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលថ្មីៗនេះ ដែលបានបន្ដពន្យារពេលការចាប់ផ្ដើមអនុវត្តយកពន្ធលើចំណេញមូលធនសម្រា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ