ភាគហ៊ុននៅអាស៊ី

បញ្ហាកូវីដ-១៩រាតត្បាត និងស្ថានភាពនៅអាហ្វហ្កានីស្ថានរុញឲ្យតម្លៃភាគហ៊ុននៅអាស៊ីដាំក្បាលចុះ


តម្លៃភាគហ៊ុននៅក្នុងតំបន់អាស៊ីដាំក្បាលចុះ ក្រោយវិនិយោគិនមើលឃើញពីការរាតត្បាតកូវីដ-១៩ បន្តកើនឡើងខ្ពស់ និង វិបត្តិសង្គ្រោមហែកហួរនៅអាហ្វហ្កានីស្ថាន។ សូមជម្រាបថា តម្លៃភាគហ៊ុននៅអាស៊ីមានការដាំក្បាលចុះនៅម៉ោងបើកជួញដូរដំបូងកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ដោយសារតែវិនិយោគិនមើលឃើញពីក្ដីបារម្ភទាក់ទងនឹងការឆ្លងកូវីដ-១៩ប្រភេទឌែលតា ដែលកំពុងកើនឡើងកាន់តែខ្លាំងនៅពាសពេញពិភពលោក និងបញ្ហាថ្មីមួយទៀតនោះ គឺទាក់ទងនឹងវិបត្តិនៅប្រទេសអាហ្វហ្កានីស្ថាន។ នេះបើតាមការរាយការណ៍ដោយភ្នាក់ងារព័ត៌មានរ៉យទ័រ។
តារាងតម្លៃភាគហ៊ុននៅក្នុងតំបន់អាស៊ី

ការកើនឡើងនៃការរាតត្បាតកូវីដ-១៩ បំប្លែងថ្មី និងផលប៉ះពាល់មកលើសេដ្ឋកិច្ចពិភពលោកបានធ្វើឲ្យទំនុកចិត្តលើទីផ្សារភាគហ៊ុនមានការរង្គោះរង្គើ ដោយអ្នកជួញដូរភាគហ៊ុនកំពុងរង់ចាំអ៊ុតមើលយ៉ាងអន្ទះសារ ពីរបាយការណ៍ប្រាក់ចំណូលរបស់ក្រុមហ៊ុនលក់រាយធំៗនៅចុងសប្ដាហ៍នេះសិន។

អ្នកវិនិយោគក៏កំពុងតាមដានមើលយ៉ាងដិតដល់ផងដែរ ជុំវិញការវិវត្តនៃស្ថានភាពនៅប្រទេសអាហ្វហ្កានីស្ថាន ដែលបច្ចុប្បន្នកំពុងមានជនស៊ីវិលរាប់ពាន់នាក់បានរត់ភៀសខ្លួនចេញពីប្រទេស ក្រោយពេលដែលរដ្ឋាភិបាលក្រុងកាបុលបានដួលរលំ ហើយប្រទេសអាហ្វហ្គានីស្ថាន កំពុងត្រូវបានកាន់កាប់ដោយក្រុមឧទាមតាលីបង់។។

ក្រុមអ្នកវិភាគមើលឃើញថា ការខកចិត្តចំពោះតួលេខសេដ្ឋកិច្ចរបស់ចិនថ្មីៗនេះ  ក៏ដូចជាបញ្ហាស្ថានភាពនៅអាហ្វហ្កានីស្ថាន បូករួមនឹងការព្រួយបារម្ភពីផលប៉ះពាល់នៃឥទ្ធិពលមេរោគបំប្លែងថ្មី ឌែលតា ជាពិសេសការធ្លាក់ចុះជាងការរំពឹងទុកនូវសន្ទស្សន៍ផលិតកម្មរបស់រោងចក្រក្នុងក្រុងញូវយ៉កនៅសហរដ្ឋអាមេរិក បានជះឥទ្ធិពលក៏ដូចជាបង្កើនសម្ពាធហានិភ័យនៅក្នុងទីផ្សារភាគហ៊ុនកាន់តែខ្ពស់។

ជាក់ស្ដែងយើងក្រឡេកទៅមើល នៅក្នុងម៉ោងជួញដូរដំបូងកាលពីថ្ងៃអង្គារសប្ដាហ៍នេះ សន្ទស្សន៍ផ្សារភាគហ៊ុននៅតំបន់អាស៊ីប៉ាស៊ីហ្វិកក្រៅពីប្រទេសជប៉ុន មានការធ្លាក់ចុះ ០,៤% ខណៈដែលផ្សារភាគហ៊ុនអាមេរិក S&P 500 ធ្លាក់ចុះជិត០,២%។

រីឯ ផ្សារភាគហ៊ុនអូស្ត្រាលី ធ្លាក់ចុះជាង ០,៧% ស្របពេលដែលផ្សារភាគហ៊ុនជប៉ុន Nikkei ធ្លាក់ចុះជាង ០,២%។ បើមើលទៅលើផ្សារភាគហ៊ុនចិនវិញ ធ្លាក់ចុះ ជិត០,២% ខណៈនៅហុងកុងធ្លាក់ចុះ០,៤%។

សូមបញ្ជាក់ថា ទិន្នន័យទាក់ទងនឹងមហាយក្សសេដ្ឋកិច្ចពិភពលោកទំាងពីរ ចិន និង អាមេរិក ដែលបង្ហាញនៅពេលថ្មីៗនេះហាក់មិនសូវមានសញ្ញាល្អនោះទេ ពោលគឺ ត្រូវបានគេមើលឃើញថា នឹងមានការងើបឡើងយឺតជាងអ្វីដែលបានព្យាករទុក ក្រោយពេលដែល អាមេរិក និង ចិនកំពុងប្រឈមនឹងការឆ្លងកូវីដ-១៩ឌែលតាកាន់តែខ្លាំង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទេសាភិបាលធនាគារកណ្តាលអាហ្វហ្កានីស្ថានរត់គេចចេញពីប្រទេសបាត់ស្រមោល បន្សល់បញ្ហារូបិយបណ្ណធ្លាក់ចុះ

ព័ត៌មាន
ក្រោយពីក្រុមយុទ្ធជនតាលីបង់បានវាយដណ្តើមកាន់កាប់បានរដ្ឋធានីកាប៊ុលកាលពីថ្ងៃច័ន្ទទី១៦សីហានេះ ទេសាភិបាលធនាគារកណ្តាលអាហ្វហ្គានីស្ថាន បានចាកចេ…

ទោះកូវីដ-១៩កំពុងអុកឡុក ប៉ុន្ដែពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុននៅតែបង្ហាញភាពរឹងមាំ

ព័ត៌មាន
ទោះបីប្រទេសកម្ពុជា និង ជប៉ុនកំពុងជាប់ដៃប្រយុទ្ធប្រឆាំង នឹងការរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ដោយ ប៉ុន្តែការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ