ម៉ាឡេស៊ីចាប់ឃាត់កប៉ាល់ចិន ដែលបោះយុថ្កាក្នុងដែនទឹកខ្លួនដោយគ្មានច្បាប់


អាជ្ញាធរដែនសមុទ្រម៉ាឡេស៊ីនៅថ្ងៃចន្ទបាននិយាយថា អាជ្ញាធរបានឃាត់ទុកភា្លមៗកាលពីចុងសប្តាហ៍មុននេះ នូវកប៉ាលដែលបានចុះបញ្ជីនៅប្រទេសចិន ដោយកប៉ាល់នោះមានផ្ទុកគ្រាប់កាំភ្លើងធំសល់ពីសម័យសង្គ្រាមលោកលើកទី២ និងដែលបានបោះយុថ្កានៅក្នុងដែនសមុទ្រម៉ាឡេស៊ីដោយពុំមានច្បាប់អនុញ្ញាត។ នេះបើតាមកាចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ម៉ាឡេស៊ីចាប់ឃាត់កប៉ាល់ចិន ដែលបោះយុថ្កាក្នុងដែនទឹកខ្លួនដោយគ្មានច្បាប់

ការរកឃើញនិងការឃាត់ទុកនាវាចិនដែលចតដោយខុសច្បាប់នៅក្នុងដែនសមុទ្រម៉ាឡេស៊ីបានកើតឡើងចំពេលមានរបាយការណ៍ក្នុងខែនេះថា ក្រុមអ្នករើសវត្ថុសំណល់នៅបាតសមុទ្រមកពីប្រទេសចិនបានសំដៅមកស្រង់បំណែកនៃនាវាចម្បាំង ២ គ្រឿងរបស់អង់គ្លេស ដែលលេចក្នុងសម័យសង្គ្រាមលោកលើកទី២ នៅឆ្នេរសមុទ្រប្រទេសម៉ាឡេស៊ី។ កាលនោះ នាវា HMS Prince of Wales និងនាវា HMS Repulse ត្រូវបានបាញ់ពន្លិចដោយកងទ័ពជប៉ុនក្នុងឆ្នាំ១៩៤១ ពោលគឺបីថ្ងៃបន្ទាប់ពីការវាយប្រហាររបស់ជប៉ុនលើមូលដ្ឋានយោធា ភៀល ហាប៊ើ របស់សហរដ្ឋអាមេរិក។

បន្ទាប់ពីមានរបាយការណ៍អំពីសកម្មភាពរុករកដោយខុសច្បាប់ សារមន្ទីរជាតិនៃកងទ័ពជើងទឹករបស់ចក្រភពអង់គ្លេសកាលពីសប្តាហ៍មុនបានឱ្យដឹងថា ខ្លួនមានការព្រួយបារម្ភជាខ្លាំងចំពោះទង្វើបំផ្លិចបំផ្លាញដើម្បីរកប្រាក់ចំណេញផ្ទាល់ខ្លួន ចំពោះនាវាលិចទាំងពីរគ្រឿងនោះ។ កាលពីថ្ងៃសៅរិ៍ បណ្ដាញសារព័ត៌មាន BBC បានចុះផ្សាយថា ក្រសួងការពារជាតិអង់គ្លេសបានថ្កោលទោសចំពោះ«ការប្រមាថ»លើផ្នូរយោធាជើងទឹករបស់ខ្លួន។

ទីភ្នាក់ងារការពារដែនសមុទ្រម៉ាឡេស៊ី (MMEA) បាននិយាយថា កប៉ាល់ចិនដែលបានចុះបញ្ជីនៅទីក្រុង ហ្វូចូវ និងដែលផ្ទុកនាវិក ៣២ នាក់ មិនបានបង្ហាញលិខិតអនុញ្ញាតឱ្យបោះយុថ្កាទេ ពេលមានការត្រួតពិនិត្យជាទម្លាប់កាលពីថ្ងៃអាទិត្យ លើដែនសមុទ្ររដ្ឋ ជូហូរ ភាគខាងត្បូងនៃប្រទេសម៉ាឡេស៊ី។

ក្នុងការត្រួតពិនិត្យល្អិតល្អន់លើកប៉ាលនោះ អាជ្ញាធរម៉ាឡេស៊ីបានរកឃើញបំណែកដែក និងគ្រាប់កាំភ្លើងធំ។ គេជឿថា គ្រាប់កាំភ្លើងធំទាំងនោះមានទំនាក់ទំនងជាមួយគ្រាប់កាំភ្លើងធំមិនផ្ទុះជាច្រើនសល់ពីសម័សង្គ្រាមលោកលើកទី២ ដែលនគរបាលបានឃាត់ទុកក្នុងករណីដោយឡែកកាលពីសប្ដាហ៍មុន។ យោងតាមទីភ្នាក់ងារការពារដែនសមុទ្រម៉ាឡេស៊ី, អាជ្ញាធរជឿថា សំណល់ទាំងនោះអាចត្រូវបានស្រង់ចេញពីនាវាចម្បាំង HMS Prince of Wale ហើយទីភ្នាក់ងារនេះកំពុងធ្វើការជាមួយនាយកដ្ឋានបេតិកភណ្ឌជាតិរបស់ប្រទេសម៉ាឡេស៊ី និងភ្នាក់ងារផ្សេងទៀត ដើម្បីកំណត់អត្តសញ្ញាណគ្រាប់រំសេវដែលបានរកឃើញនោះ ៕




អត្ថបទបន្ទាប់


ការជួញដូរភាគហ៊ុនជាមធ្យមនៅកម្ពុជាធ្លាក់ចុះពី ៥០ម៉ឺនមកនៅត្រឹម៣០ម៉ឺនដុល្លារក្នុង១ថ្ងៃ ដោយសារកត្តាអ្វី?

ព័ត៌មាន
ចូលមកដល់ឆ្នាំ២០២៣ ទីផ្សារភាគហ៊ុនកម្ពុជាហាក់បង្ហាញទំនោរធ្លាក់ចុះបើធៀបនឹងការជួញដូរកាលពីឆ្នាំ២០២២ ក្រោយពីមានការឹតបន្តឹងវិធានការហិរញ្ញវត្ថ…

ចិនប្រាប់ឱ្យជប៉ុនបញ្ឈប់ការរឹតបន្តឹងលើការនាំចេញគ្រឿងបង្គុំឧបករណ៍អេឡិចត្រូនិច

ព័ត៌មាន
ចិនដែលជាមហាអំណាចសេដ្ឋកិច្ចទី២ កំពុងតែជំរុញឲ្យជប៉ុនដែលជាមហាអំណាចសេដ្ឋកិច្ចទី៣ និងជាកំពូលមហាអំណាចខាងគ្រឿងអេឡិចត្រូនិចនោះ ឲ្យបញ្ឈប់ការរឹ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ