កូវីដ១៩មិនបានប៉ះពាល់វិស័យសំណង់នៅកម្ពុជាធ្ងន់ធ្ងរ

មន្ត្រីជាន់ខ្ពស់សំណង់៖ សេដ្ឋកិច្ចសកល នឹងរងផលប៉ះពាល់ធ្ងន់ធ្ងរពីបញ្ហាកូវីដ១៩ ប៉ុន្តែវិស័យសំណង់កម្ពុជានៅតែមានសកម្មភាព


នៅក្នុងរយៈពេល២ខែដំបូងដើមឆ្នាំ២០២០ នេះ វិស័យសំណង់កម្ពុជានៅតែបង្ហាញពីកំណើនខ្ពស់គួរឲ្យកត់សម្គាល់ ជាក់ស្តែងតាមរបាយការណ៍ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដែលបានប្រកាសនៅក្នុងសន្និសិទសាព័ត៌មាននាពេលថ្មីៗនេះថា មានគម្រោងស្នើសុំ វិនិយោគលើវិស័យសំណង់មានជាង ៥០០គម្រោង ដោយបានកើនឡើងទ្វេរដង។
សំណង់អាគារខ្ពស់ៗក្នុងរាជធានីភ្នំពេញ (រូបភាព៖ ហេង ភារម្យ)
ដោយ

លោក សេង ឡូត អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​បាន​ឲ្យ​ដឹង​ថា បើ​ទោះបីជា​នៅ​ឆ្នាំ​២០២០​នេះ ត្រូវ​បាន​អ្នកវិភាគ​សេដ្ឋកិច្ច​លើក​ឡើង​ថា សេដ្ឋកិច្ច​ពិភពលោក នឹង​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ពី​បញ្ហា​កូ​វី​ដ ១៩ ដែល​នឹង​កាត់​បន្ថយ​កំណើនសេដ្ឋកិច្ច រហូត​ដល់​៥០​ភាគរយ ក៏​ពិតមែន ក៏​ប៉ុន្តែ​វិស័យ​សំណង់​នៅ​កម្ពុជា​នៅ​តែ​មាន​សកម្មភាព​ស្នើ​សុំ​ការ​វិនិយោគ​ពី​អ្នក​វិនិយោគ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​។

លោក​បន្ត​ថា  ជាក់ស្តែង​ក្នុង​រយៈពេល​២​ខែ​ដំបូង​ដើមឆ្នាំ​២០២០​នេះ​គម្រោង​ស្នើ​សុំ​វិនិយោគ​មាន​រហូត​៥២៣ គម្រោង បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៩ មាន​ត្រឹមតែ ជាង ៣០០​គម្រោង​ប៉ុណ្ណោះ ជាមួយនឹង​ទុន​វិនិយោគ​កើនឡើង​ទ្វេរ​ដង​។លោក សេង ឡូត បន្ថែម​ថា ការ​កើនឡើង​វិស័យ​សំណង់​នៅ​ពេល​នេះ​គឺ​ដោយសារ​តែ​មានការ​ស្នើ​សុំ​វិនិយោគ​ពី​គម្រោង​ធំ​ៗ មាន​ដូច​ជា អគារ​ណិ​ជ្ជ​កម្ម សណ្ឋាគារ រមណីយដ្ឋាន ផ្សារ​ទំនើប អគារ​ខ្ពស់​ៗ ទីក្រុង​រណប បុរី​លំនៅ​ដ្ឋា​ន សំណង់ផ្ទះ​ល្វែង និង​ភូមិ​គ្រឹះ រោងចក្រ​ផលិត​គ្រឿង​អេ​ឡិច​ត្រូ​និក រោងចក្រ​កាត់ដេរ សំលៀក​បំពាក់ និង​ស្បែកជើង រោងចក្រ​ម៉ាស៊ីនកិនស្រូវ និង​ឡត៍​សង្ងួត តំបន់ឧស្សាហកម្ម និង​តំបន់​សេដ្ឋកិច្ច​ពិសេស​។

ឯកឧត្តម​ឲ្យ​ដឹង​ទៀត​ថា ការ​វិនិយោគ​វិស័យ​សំណង់​របស់​វិនិយោគិន​បរទេស​នៅ​កម្ពុជា​បច្ចុប្បន្ន​មាន​១៨​ប្រទេស ដែល​ក្នុង​នោះ​ចិន​ជា​ប្រទេស​ឈរ​កំពូល​តារាង​វិនិយោគ​នៅ​កម្ពុជា និង​បន្ទាប់​មក​មាន​ប្រទេស​កូរ៉េ និង​ជប៉ុន​។

ឯកឧត្តម បញ្ជាក់​ថា ជា​រួម​គិត​មក​ដល់​ពេល​នេះ​វិស័យ​សំណង់​នៅ​កម្ពុជា​នៅ​បន្ត​កើនឡើង​ដោយ​គ្មាន​ការ​ថមថយ​នោះ​ទេ ជាក់ស្តែង​ក្នុង​រយៈពេល​ជាមួយ​គ្នា​នេះ​សំណង់​លំនៅ​ដ្ឋា​ន​លក្ខណៈ​បុរី​ដែល​បាន​វិនិយោគ​នៅ​កម្ពុជា​មាន​ចំនួន​ជាង ៣២៧​ទីតាំង ដែល​ភាគច្រើន​ជា​អ្នក​វិនិយោគទុន​ក្នុងស្រុក និង​បើ​គិត​ពី​ការ​វិនិយោគ​អគារ​ខ្ពស់​ៗ​ចាប់ពី​៥​ជាន់ឡើង​ទៅ​នៅ​កម្ពុជា​មាន​រហូត​ជិត​២​ពាន់​អគារ និង​សណ្ឋាគារ​ជាង ១​ពាន់​សណ្ឋាគារ ខណៈ​លំនៅ​ដ្ឋា​ន​ស្នាក់​នៅ​រួម​មាន​រហូត​ជាង ២៣​ពាន់​យូ​នី​ត​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មុននឹងទិញអាល់កុលលាងដៃ សូមអានការណែនាំនេះពីក្រសួងពាណិជ្ជកម្ម!

ព័ត៌មាន
ក្នុងកាលៈទេសៈ ដែលប្រជាពលរដ្ឋទាំងអស់ កំពុងតែត្រូវការចាំបាច់នូវផលិតផលអាល់កុល ប្រើប្រាស់សម្រាប់លាងសំអាតដៃ និងដើម្បីដើម្បីសម្លាប់មេរោគ ពិស…

អាមេរិកសម្រេចពន្យារពេលជាង៤០ថ្ងៃទៀត អនុញ្ញាតឲ្យក្រុមហ៊ុន HUAWEI អាចទិញផលិតផលអាមេរិកបាន

ព័ត៌មាន
រដ្ឋាភិបាលអាមេរិក បានសម្រេចពន្យារពេលជាថ្មីម្តងទៀតហើយ សម្រាប់ក្រុមហ៊ុន HUAWEI ដែលអនុញ្ញាតិឲ្យ ក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះ អាចធ្វើពាណិជ្ជកម្ម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ