អត្ថបទពាណិជ្ជកម្ម!

អេស៊ីលីដា ជាធនាគារពាណិជ្ជខ្មែរ ដែលបានចូលរួមឧបត្ថម្ភ សម្រាប់វេទិកាហិរញ្ញប្បទាន SME សកលឆ្នាំ២០២២នៅកម្ពុជា


វេទិកាហិរញ្ញប្បទានសហគ្រាសធុនតូច និងមធ្យម សកលលោក លើកទី៩ ឆ្នាំ២០២២ បានប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ នៅរាជាធានីភ្នំពេញ ដោយកម្មវិធីលំដាប់អន្តរជាតិមួយនេះ បានរៀបចំឡើងដោយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ (IFC) និងបានសហការរៀបចំជាមួយនឹងធនាគារជាតិនៃកម្ពុជា។ ក្នុងនោះដែរ ធនាគារអេស៊ីលីដា ក៏ត្រូវបានជ្រើសរើសសម្រាប់ការចូលរួមឧបត្ថម្ភកម្មវិធី សម្រាប់វេទិកាហិរញ្ញប្បទានសហគ្រាសធុនតូច និងមធ្យម សកលលោក លើកទី៩ ឆ្នាំ២០២២នេះផងដែរ។
306658706_467975408702002_9015347068216492284_n
ដោយ

វេទិកា​ហិរញ្ញប្បទាន​សហគ្រាសធុនតូច និងមធ្យម សកលលោក លើកទី៩ ឆ្នាំ២០២២ បាន ដែលបាន​ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ គឺមានគោលបំណងពង្រីកនូវលទ្ធភាពទទួលបានហិរញ្ញប្បទាន សម្រាប់សហគ្រាសធុនតូច និងមធ្យម ទូទាំងសកលលោក។

តាមការគូសបញ្ជាក់ របស់ធនាគារអេស៊ីលីដា បុព្វហេតុចម្បង ​នៃការចូលរួមឧបត្ថម្ភរបស់ធនាគារ សម្រាប់វេទិកាហិរញ្ញប្បទានសហគ្រាសធុនតូច និងមធ្យម សកលលោកនេះ គឺ ១)​ ដើម្បីលើកកម្ពស់ដៃគូធុរកិច្ច សម្រាប់បរិយាប័ន្នហិរញ្ញវត្ថុ ស្របតាមបេសកកម្មស្នូលរបស់ធនាគារ អេស៊ីលីដា និង ២) របៀបវារៈ ​នៃវេទិកាហិរញ្ញប្បទានសហគ្រាសធុនតូច និងមធ្យម សកលលោក លើកទី៩នេះ ស្តីពី “តំណភ្ជាប់ទៅនឹងឌីជីថលនីយកម្ម សម្រាប់ហិរញ្ញប្បទានសហគ្រាសធុនតូច និងមធ្យម ប្របកដោយ បរិយាប័ន្ន និងនិរន្តរភាព” ស្របតាមដំណើរការ នៃការកម្លាយខ្លួនទៅជាធនាគារឌីជីថលរបស់ធនាគារ អេស៊ីលីដា។

សូមបញ្ជាក់ថា ធនាគារអេស៊ីលីដា ក៏ជាធនាគារមួយ ដែលត្រូវបាន​ទទួលស្គាល់​ដោយ​ស្ថាប័ន IFC ពាក់ព័ន្ធនឹងចូលរួម​ក្នុងការ​ផ្ដល់កម្ចីគាំទ្រ​ដ៏មានប្រសិទ្ធភាព និងប្រសិទ្ធផល សម្រាប់​ការអភិវឌ្ឍវិស័យសហគ្រាសធុនតូច និងមធ្យម​នៅកម្ពុជា អស់រយៈពេល​ប្រហែល​៣ទសវត្សរ៍កន្លងមកនេះ។

ដោយមើលឃើញពីការចូលរួមដ៏សកម្ម និងភាពជោគជ័យ​របស់ធនាគារអេស៊ីលីដា ក្នុងការ​រួមចំណែក​ផ្ដល់មូលនិធិកម្ចីគាំទ្រ​ដល់ការរីកចម្រើន​នៃវិស័យ SME ស្ថាប័ន IFC ក៏បាន​ផ្ដល់នូវពានរង្វាន់ចំនួន​២ សម្រាប់ធនាគារអេស៊ីលីដា ដោយទី១ គឺពានរង្វាន់ “ដៃគូធនាគារល្អបំផុត សម្រាប់សហគ្រាសធុនតូច និងមធ្យម នៅក្នុងតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក” និងពានរង្វាន់ទី២ គឺ “ហិរញ្ញប្បទានសហគ្រាសធុនតូច និងមធ្យមសកលលោក ឆ្នាំ២០២២ ជា ស្ថាប័នដែលផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យម ប្រចាំឆ្នាំ»។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារ អេស៊ីលីដា ទទួលបានពានរង្វាន់ «ជាស្ថាប័នផ្ដល់ហិរញ្ញប្បទានដល់ SME ប្រចាំឆ្នាំ» ពីស្ថាប័ន IFC

ព័ត៌មាន
ធនាគារ អេស៊ីលីដា ភីអិលស៊ី បានទទួលពានរង្វាន់ “ហិរញ្ញប្បទានសហគ្រាសធុនតូច និងមធ្យមសកលលោក ឆ្នាំ២០២២ ជា ស្ថាប័នដែលផ្តល់ហិរញ្ញប្បទានដល់…

ជនជាតិចិនជាច្រើនសម្រុកចាកចេញពីខេត្តព្រះសីហនុ ក្រោយរាជរដ្ឋាភិបាលចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ទូទាំងប្រទេស

ព័ត៌មាន
ក្រោយពេលរាជរដ្ឋាភិបាលកម្ពុជា បានចេញបទបញ្ជាបង្ក្រាបល្បែងស៊ីសងខុសច្បាប់ទូទាំងប្រទេសកាលពីពេលថ្មីៗនេះមក គេសង្កេតឃើញថាមានជនជាតិចិនជាច្រើននាក់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ