
ព្រឹត្ដិការណ៍ Preah Vihear Temple Run នឹងធ្វើឡើងនៅថ្ងៃទី៩ ខែកក្កដា ឆ្មាំ២០២៣ខាងមុខក្រោមការគាំទ្រពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ក្រសួងទេសចរណ៍ សហភាពសហព័ន្ធយុវជនកម្ពុជា យុទ្ធនាការ BeyondTheGames រដ្ឋបាលខេត្តព្រះវិហារ និងអាជ្ញាធរជាតិព្រះវិហារផងដែរ។ ក្រៅពីការរត់អបអរសាទរ កម្មវិធីក៏បានភ្ជាប់មកជាមួយការប្រគុំតន្ត្រីមានការចូលរួមសម្តែងដោយលោក Sai ផ្ទាល់និងពីសំណាក់សិល្បករ Pleng ពីររូបទៀតរួមមានលោក Kai និងលោក P-Sand ដែលនឹងប្រព្រឹត្ត្រនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣នៃទីតាំងរង្វង់មូលទីរួមស្រុកស្រអែម។

ក្រុមហ៊ុន Smart និង Pleng ក៏មានសេចក្តីត្រេកអរដែលបានឧបត្ថម្ភគាំទ្រសិល្បករ Sai ក្នុងការផលិតវីដេអូចម្រៀង “ខ្មែរជួយខ្មែរ” ដែលនឹងផ្តិតយកទេសភាពដ៏ស្រស់ស្អាតនៃប្រាសាទព្រះវិហារ។ អ្វីដែលកាន់តែពិសេសទៅទៀត វីដេអូចម្រៀង «ខ្មែរជួយខ្មែរ» គឺជាការចូលរួមច្រៀងបន្ទរដោយកុមារា កុមារី ជាង១០នាក់ ឧបករណ៍តន្ត្រីប្រពៃណីខ្មែរ ក្រុមតន្រ្តីវង់ភ្លេង (Orchestra band) ជាង៤០នាក់ និងទស្សនីយភាពរបាំសហសម័យផងដែរ។
លោក Ziad Shatara នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Smart Axiataបានសម្តែងសេចក្តីសោមនស្សរីករាយដែលក្រុមហ៊ុនអាចចូលរួមចំណែកគាំទ្រយុទ្ធនាការមួយនេះ។

លោកបានលើកឡើងថា «ក្រុមហ៊ុន Smart Axiata តែងតែមានការច្នៃប្រឌិត និងការអភិវឌ្ឍឌីជីថលប្រកបដោយនិរន្តរភាពជានិច្ច។ យ៉ាងណាក្តី ការសិក្សា និងចងចាំអំពីប្រវត្តិសាស្រ្ត និងវប្បធម៌ដែលជាព្រលឹងស្នូលនៃស្មារតីរបស់ប្រជាជនកម្ពុជា ជាកត្តាសំខាន់ដែលមិនអាចខ្វះបាន ជាពិសេសក្នុង ដំណើរការអភិវឌ្ឍឆ្ពោះទៅមុខ។ យើងពិតជាមានក្តីរីករាយក្រៃលែង ដែលអាចចូលរួមគាំទ្រដល់ការរីកចម្រើនរបស់ប្រទេសកម្ពុជាក្នុងទិដ្ឋភាពផ្សេងៗគ្នា ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយ និរន្តរភាពនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាលើកតម្កើងនូវកិត្យានុភាពរបស់ប្រទេសជាតិនៅលើឆាកអន្តរជាតិ»។

ក្រុមហ៊ុន Smart Axiata តែងតែមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងអភិរក្សវប្បធម៌នៅកម្ពុជា។ កិច្ចសហការខាងលើ គឺនៅក្នុងចំណោមគំនិតផ្តួចផ្តើមមួយរបស់ក្រុមហ៊ុន Smart ក្នុងការបន្តគាំទ្រ និងអភិរក្សបេតិកភណ្ឌ និងសម្បត្តិវប្បធម៌របស់កម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះ ដើម្បីជាផ្នែកមួយនៃការចូលរួមគាំទ្រយ៉ាងមុះមុតក្នុងយុទ្ធនាការមួយនេះ សមាជិកបុគ្គលិក របស់ក្រុមហ៊ុន Smart Axiata ក៏នឹងចូលរួមក្នុងការរត់ប្រណាំងមួយនេះផងដែរ។
គួរឲ្យកត់សម្គាល់ផងដែរថា ប្រតិបត្តិករទូរស័ព្ទ្ទចល័តមួយនេះធ្លាប់បរិច្ចាគថវិកាចំនួន ១ម៉ឺនដុល្លារ ដើម្បីចូលរួមគាំទ្រយុទ្ធនាការ «រត់ជាមួយ Sai» ក្នុងអំឡុងពេលដែលលោកបានរត់ជាង ២០៤៨ គីឡូម៉ែត្រឆ្លងកាត់ខេត្តចំនួន ២១ ក្នុងរយៈពេល ៩៧ ថ្ងៃ ដើម្បីរៃអង្គាសថវិកា ជួយដល់មន្ទីរពេទ្យ កុមារអង្គរ កាលពីឆ្នាំ២០២១។ លើសពីនេះ ក្រុមហ៊ុន Smart Axiata ក៏បានគាំទ្រយុទ្ធនាការ «រត់ជាមួយ Sai ៤ សែនជំហាន» ចម្ងាយ ៣០៣ គីឡូម៉ែត្រ ដើម្បីរៃអង្គាសថវិកាជួយសង្រ្គោះ កុមារដែលមានជំងឺមហារីកនៅមន្ទីរពេទ្យកុមារអង្គរកាលពីឆ្នាំ ២០២២ផងដែរ។
ដើម្បីចូលរួមក្នុងយុទ្ធនាការនេះ សូមរកសំបុត្រនៅទីនេះ៖ https://wonderpass.asia/event/preah_vihear_temple_run
សម្រាប់ព័ត៌មានបន្ថែម សូមចូលតាមដានតាមផេកហ្វេសប៊ុកផ្លូវការរបស់សិល្បករ Sai (https://www.facebook.com/saicambodianartist) និងក្រុមហ៊ុន Smart Axiata (https://www.facebook.com/SmartAxiata)។