វិស័យ SME

មេធនាគារ SME ចាត់ទុកការធ្វើពហិការមិនប្រើផលិតផលថៃ របស់ពលរដ្ឋ ជាឱកាសពង្រីកផលិតកម្មរបស់ SME


ការធ្វើពហិការរបស់ពលរដ្ឋខ្មែរឈប់ប្រើប្រាស់ទំនិញរបស់ថៃ កំពុងធ្វើឱ្យផលិតកម្មនៅក្នុងវិស័យសហគ្រាសធុនតូច និងមធ្យមរបស់កម្ពុជា មានការវិវត្តគួរឱ្យកត់សម្គាល់តាមរយៈការពង្រីកខ្សែច្រវាក់ផលិតកម្ម ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក។ ការណ៍នេះ ត្រូវបានអ្នកជំនាញហិរញ្ញវត្ថុគូសបញ្ជាក់ថា កំពុងបង្កើតបាននូវកាលានុវត្តភាពដល់វិស័យសហគ្រាសធុនតូច និងមធ្យម ដើម្បីជំនួសទំនិញរបស់ថៃ នៅលើទីផ្សារកម្ពុជា។
វិស័យ SME
ដោយ

លោក ជា សុភ័ក្ដ អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យម យល់ឃើញថា ការធ្វើពហិការរបស់ពលរដ្ឋខ្មែរលើទំនិញរបស់ថៃ នឹងបង្កើតបាននូវកាលានុវត្តភាពដល់វិស័យសហគ្រាសធុនតូច និងមធ្យម ដើម្បីជំនួសទំនិញរបស់ថៃ នៅលើទីផ្សារកម្ពុជា។ បន្ថែមលើនេះ វានឹងចូលរួមចំណែកបង្កើតការងារ បង្កើនប្រាក់ចំណូល និងធ្វើឱ្យចរន្តសេដ្ឋកិច្ចជាតិ មានស្ថិរភាពតាមរយៈការប្រមូលចំណូលរបស់ពន្ធដារ។ បើតាមអ្នកជំនាញរូបនេះនៅក្នុងស្ថានភាពបច្ចុប្បន្ននេះ គឺជាឱកាសដ៏កម្រសម្រាប់ការពង្រីកផលិតកម្មរបស់សហគ្រាសធុនតូច និងមធ្យមក្នុងការដណ្តើមចំណែកទីផ្សារ។ ហើយវាក៏ជាឱកាសមួយក្នុងការទាក់ទាញអ្នកវិនិយោគបរទេសឱ្យមកបោះទុននៅកម្ពុជា ផងដែរ។

​បើតាមអគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យម មកដល់ពេលនេះ ធនាគារ SME កំពុងជំរុញដល់សហគ្រាសធុនតូច និងមធ្យមក្នុងការបង្កើនលទ្ធភាព ដើម្បីទទួលបានឥណទានក្នុងអត្រាការប្រាក់សមរម្យសម្រាប់យកទៅប្រើប្រាស់ពង្រីកផលិតកម្ម និងការកែច្នៃ។ ទន្ទឹមនេះថ្នាក់ដឹកនាំរូបនេះអះអាងថា ធនាគារ SME កំពុងពិនិត្យលើលក្ខខណ្ឌបន្ធូរបន្ថយមួយចំនួន ដើម្បីបង្កើនប្រសិទ្ធភាពតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

បើតាមការគូសបញ្ជាក់របស់លោក ជា សុភ័ក្ដ នៅឆ្នាំ២០២៥ នេះ ធនាគារសហគ្រាសធុនតូច និងមធ្យមគ្រោងបញ្ចេញឥណទានប្រមាណ៦០លានដុល្លារដល់វិស័យ SME ខណៈនៅក្នុងឆ្នាំ២០២៦ ត្រូវបានរំពឹងថា ការបញ្ចេញឥណទាននឹងអាចកើនឡើងបន្ថែមទៀត៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


ក្រោយពលរដ្ឋខ្មែរធ្វើពហិការមិនប្រើទំនិញថៃ មានជនខិលខូចមួយចំនួនបន្លំទំនិញថៃ ធ្វើជាទំនិញខ្មែរ ខណៈអ្នកជំនាញចាត់ទុកជាទង្វើមិនគប្បី

ក្រោយប្រជាពលរដ្ឋខ្មែរនាំគ្នាធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃ មានហេតុការណ៍យកទំនិញថៃ មកបន្លំធ្វើជាទំនិញខ្មែរកើតមានឡើងជាបន្តបន្ទាប់។ ជាក់ស្តែង…

លោក ដូណាល់ ត្រាំ ព្រលះអង្គការសហប្រជាជាតិ ធ្ងន់ៗថា អសមត្ថភាពពន្លត់ភ្លើងសង្គ្រាម

នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) លើកទី៨០ នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានរិះគន់ខ្លាំង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ