Advertisement
ទំនាក់ទំនង​អាមេរិក-កម្ពុជា

សមាជិក​ព្រឹទ្ធ​សភា​អាមេរិក​ជំរុញ​នីតិ​វិធី​ពិនិត្យ​ឡើងវិញ​​ប្រព័ន្ធ​អនុគ្រោះ​ទូទៅ (GSP) សម្រាប់​កម្ពុជា


សមាជិក​ព្រឹទ្ធ​សភា​អាមេរិក គឺ​លោក ថេត គ្រូស បាន​ជំរុញ​សភា​អាមេរិក ឲ្យ​បន្ត​នីតិ​វិធី​ទៅ​មុខ ពាក់ព័ន្ធ​នឹង​ច្បាប់​របស់​គាត់ ដែល​បាន​ស្នើ​ឡើង​ដើម្បី​ពិនិត្យ​ឡើង​វិញ​លើ​ប្រព័ន្ធ​អនុគ្រោះ​ទូទៅ (GSP) សម្រាប់​ប្រទេស​កម្ពុជា។
សមាជិក​ព្រឹទ្ធ​សភា​អាមេរិក លោក ថេត គ្រូស (Ted Cruz) តំណាង​រដ្ឋ​តិចសាស់ សហរដ្ឋ​អាមេរិក។
ដោយ
Advertisement

ប្រព័ន្ធ​អនុគ្រោះ​ទូទៅ (GSP) គឺ​ជា​កម្មវិធី​ពាណិជ្ជកម្ម​អាមេរិក​ដើម្បី​លើក​កម្ពស់​កំណើន​សេដ្ឋកិច្ច​ក្នុង​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដោយ​អនុញ្ញាត​ឲ្យ​ទំនិញ​រហូត​ដល់​ជិត ៥​ពាន់​ប្រភេទ នាំ​ចូល​សហរដ្ឋ​អាមេរិក​ដោយ​មិន​បង់​ពន្ធ ដែល​នេះ​ជា​ប្រយោជន៍​ដល់​ប្រទេស​អភិវឌ្ឍន៍​តិចតួច ដើម្បី​ពង្រីក​ពាណិជ្ជកម្ម​របស់​ខ្លួន ជាមួយ​សហរដ្ឋ​អាមេរិក។

ប្រទេស​កម្ពុជា​បាន​ទទួល​អត្ថប្រយោជន៍ GSP នៅ​ក្នុង​ឆ្នាំ​១៩៩៧ ហើយ​​នៅ​ឆ្នាំ​២០១៦ បាន​នាំ​ចេញ​ទំនិញ​ដែល​មាន​តម្លៃ​ជា​ប្រាក់​ជិត ១៧៩​លាន​ដុល្លារ ទៅ​សហរដ្ឋ​អាមេរិក។

កាលពី​ខែ​កុម្ភៈ កន្លង​ទៅ សមាជិក​សភា​និង​ព្រឹទ្ធ​សភា​អាមេរិក​បាន​ស្នើ​ច្បាប់​មួយ ដើម្បី​ឱ្យ​រដ្ឋបាល​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ផ្អាក​ការ​អនុគ្រោះ​ពាណិជ្ជកម្ម​ដែល​កម្ពុជា​ទទួល​បាន​ពី​សហរដ្ឋ​អាមេរិក ដោយសារ​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស។ 

ប្រតិកម្ម​ទៅ​នឹង​ការ​ប្រកាស​របស់​សម្តេច​នាយករដ្ឋមន្រ្តី​ដែល​ថា នឹង​មិន​អនុញ្ញាតឲ្យ​​ដោះលែង​អតីត​មេបក្ស​ប្រឆាំង គឺ​លោក កឹម សុខា ឲ្យ​នៅក្រៅ​ឃុំ លោក ថេត គ្រូស ដែល​ជា​សមាជិក​ព្រឹទ្ធ​សភា​តំណាង​រដ្ឋ​តិចសាស់ បាន​និយាយ​តាម Twitter ថា «មិន​អាច​ទទួល​យក​បាន​ទេ»។

លោក ថេត គ្រូស បាន​សរសេរ​ដូច្នេះ ថា ៖ «មិន​អាច​ទទួល​យក​បាន​ទេ។ ខ្ញុំ​ជំរុញ​ឲ្យ​សភា​បន្ត​ការងារ​ទៅ​មុខ​ នូវ​ច្បាប់​ពាណិជ្ជ​កម្ម​កម្ពុជា​របស់​ខ្ញុំ ជាមួយ​លោក គ្រីស ឃូន ដែល​នឹង​ពិនិត្យ​ឡើងវិញ​នូវ​កិច្ចព្រមព្រៀង​អនុគ្រោះ​ពាណិជ្ជកម្ម​អាមេរិក សម្រាប់​កម្ពុជា ទាក់ទង​នឹង​ការ​បង្ក្រាប​ផ្នែក​នយោបាយ​របស់​នាយករដ្ឋមន្រ្តី ហ៊ុន សែន។»

Advertisement

ថ្លែង​ក្នុង​ពិធី​បើក​សន្និសីទ​ចក្ខុ​វិស័យ​ប្រទេស​កម្ពុជា​លើក​ទី១៣ នៅ​ថ្ងៃ​អង្គារ (២៦ មីនា) ​នេះ សម្តេច ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា នៅ​លើ​ពិភពលោក​នេះ មាន​ស្តង់ដារ​ច្រើន​ណាស់ ដោយ​អះអាង​ថា ប្រទេស​នីមួយៗ​មាន​បរិបទ​ខុសៗ​គ្នា ដែល​ទាមទារ​ឲ្យ​មាន​ការ​គោរព​និង​យល់​គ្នា។

សម្តេច ហ៊ុន សែន មានប្រសាសន៍​ដូច្នេះ ថា ៖ «ប្រទេស​មួយ​ចាប់​បង្ខំ​ឲ្យ​ប្រទេស​មួយ​អនុវត្ត​តាម​ខ្លួន។ តើគេ​ធើ​បាន​អត់? អ្នកឯង​ស៊ី​នំ​បុ័ង ខ្ញុំ​ស៊ី​បាយ ធើ​ម៉េច​ធើ​ដូចគ្នា? រឿង​វា​តែ​អ៊ីចឹង។ គេ​ធើ​បាន យើង​ធើ​មិន​បាន អាហ្នឹង​យ៉ាង​ម៉េច? សង្ឃឹម​ថា យើង​អាច​យល់​គ្នា​ដើម្បី​រួម​ដំណើរ​ជាមួយ​គ្នា។»

សម្តេច​ក៏​បាន​អះអាង​បន្ត​ថា កង្វល់​របស់​អ្នក​ដទៃ​មិនមែន​ជា​បន្ទាត់​នយោបាយ​និង​ច្បាប់​ដែល​កម្ពុជា​ត្រូវ​អនុវត្ត​ទេ។ កម្ពុជា​ត្រូវ​មាន​ច្បាប់​របស់​ខ្លួន​អនុវត្ត ហើយ​សម្តេច​បាន​សួរ​ថា តើ​មាន​ប្រទេស​ណា​ខ្លះ​នៅ​លើ​ពិភពលោក​នៃ​សតវត្សរ៍​ទី​២០ ដែល​មាន​របប​ប៉ុលពត​កើត​ឡើង​ដូច​​នៅ​កម្ពុជា។ «នៅ​លើ​ពិភពលោក​ វា​អត់​មាន​ស្តង់ដារ​តែ​មួយ…វា​មាន​ស្តង់ដារ​ច្រើន​ណាស់ ស្តង់ដារ​ច្រើន​ពេក​ហើយ»៕

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិន ចំណាយរាប់ពាន់លានដុល្លារ តភ្ជាប់ផ្លូវដឹកជញ្ជូនដោយផ្ទាល់ ជាមួយប្រទេសជិតខាងកម្ពុជាចំនួន ២

ព័ត៌មាន
ប្រទេសជិតខាងកម្ពុជា ចំនួន ២ គឺវៀតណាម និងឡាវ កំពុងទទួលបានការពង្រីកការតភ្ជាប់មធ្យោបាយដឹកជញ្ជូនដោយផ្ទាល់ពីប្រទេសចិនកាន់តែទូលំទូលាយ ដើ...

ឆ្នាំ ២០១៩ នេះ ការនាំចូលអំបិលពីក្រៅ​ប្រទេស អាចនឹងមានច្រើនជាងឆ្នាំមុនទៅទៀត!

ព័ត៌មាន
ឆ្នាំមុន កម្ពុជាបាននាំចូលអំបិលពីចិន រាប់ ម៉ឺនតោន ដោយសារតែបញ្ហាភ្លៀងធ្លាក់ច្រើនខ្វះអំបិលផ្គត់ផ្គង់ទីផ្សារ តែនៅឆ្នាំនេះវិញ កម្ពុជា អាចនឹ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ