វិស័យ SME

អ្នកជំនាញក្នុងវិស័យ SME នៅតែទទូចស្នើឱ្យរដ្ឋជួយគាំទ្រផ្នែកហិរញ្ញវត្ថុបន្ថែមទៀត


បើទោះបី ស្ថានភាពនៃជំងឺកូវីដ១៩ មានភាពល្អប្រសើរឡើងវិញក៏ពិតមែន ប៉ុន្តែ វិស័យSME នៅតែជួបនូវបញ្ហាប្រឈមជាច្រើន ខណៈវិស័យនេះ ក៏ជាវិស័យមួយដែលបានរងផលប៉ះពាល់ខ្លាំងផងដែរ នៅអំឡុងវិបត្តិកូវីដ១៩។ ស្របពេលដែល ការងើបឡើងវិញនៃវិស័យ SME នៅមានកម្រិត ក្រុមអ្នកជំនាញក្នុងវិស័យនេះ បានទទូចស្នើសុំឱ្យរាជរដ្ឋាភិបាល ជួយគាំទ្រផ្នែកហិរញ្ញវត្ថុឲ្យមានភាពងាយស្រួលជាងមុនបន្ថែមទៀត សម្រាប់ការពង្រឹង និងពង្រីកប្រតិបត្តិការអាជីវកម្ម ដូចជា ការផ្ដល់ជូនអត្រាការប្រាក់ទាប និងសម្រួលដល់លទ្ធភាពទទួលបានប្រាក់កម្ចីជាដើម។
អ្នកជំនាញក្នុងវិស័យ SME នៅតែទទូចស្នើឱ្យរដ្ឋជួយគាំទ្រផ្នែកហិរញ្ញវត្ថុបន្ថែមទៀត
ដោយ

ឧកញ៉ា កែវ មុំ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន នំស្រួយ លីលី បានគូសបញ្ជាក់ថា ដោយប្រទេសកម្ពុជាកំពុងមានការបើកចំហមានភាពប្រសើរឡើងវិញនោះ ក្នុងឆ្នាំ២០២៣នេះ វិស័យសហគ្រាសធុនតូច និងមធ្យម (SME) ផ្នែក អាជីវកម្ម ពាណិជ្ជកម្ម និងមានភាពល្អប្រសើរឡើងវិញខ្លាំង ក៏ប៉ុន្តែសម្រាប់ វិស័យSME ផ្នែកឧស្សាហកម្ម (អ្នកផលិតក្នុងស្រុក) និងជួបហានិភ័យខ្ពស់ក្នុងការដួលរលំជាបណ្ដើរៗផងដែរ ដោយសារការហូរចូលនៃផលិតផលពីប្រទេសខាងក្រៅច្រើនលើសលប់។

យ៉ាងណាក៏ដោយចុះ ឧកញ៉ា កែវ មុំ បានបញ្ជាក់ថា ធនាគារ SME ក៏បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយជំរុញវិស័យ SME ឱ្យរីកចម្រើនទៅមុខលឿនផងដែរ តាមរយៈការផ្ដល់នូវកម្ចីដែលមានអត្រាការប្រាក់សមរម្យ។ ប៉ុន្តែអ្នកជំនាញក្នុងវិស័យឧស្សាហកម្មរូបនេះ សង្កេតឃើញថា សហគ្រាសធុនតូច និងមធ្យម នៅមិនទាន់បានទទួលប្រាក់កម្ចី ពីធនាគារ SME បានច្រើននៅឡើយនោះទេ ដោយសារនៅមុនពេលកូវីដ និង អំឡុងពេលកូវីដកើតឡើង SME សឹងតែទាំងស្រុងបានខ្ចីកម្ចីពីធនាគារផ្សេងៗរួចទៅហើយ។ ពិសេសពេលកូវីដ១៩ទៀតសោត SME មួយចំនួនក៏ត្រូវបានជាប់ក្នុងបញ្ជីខ្មៅទៀតផងដែរ ដ្បិត SME មួយចំនួនដែលរងផលប៉ះពាល់អាជីវកម្ម ពួកគាត់មិនមានលទ្ធភាពក្នុងការរកលុយសងធនាគារចាស់ ដើម្បីលស់យកបណ្ណកម្មសិទ្ធិ ឬទ្រព្យបញ្ចាំ សម្រាប់យកមកតម្កល់ឱ្យ SME Bank។

ក្នុងនាមជាប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា ឧកញ៉ា កែវ មុំ ក៏បានសំណូមពរដល់ SME Bank ជួយផ្ដល់ប្រាក់កម្ចីតាមរយៈការធ្វើ Refinance ឬហៅថា រៀបចំកម្ចីឡើងវិញ ដោយគឺជាសញ្ញាមួយដ៏ល្អដែលអាចឱ្យ SME មានឱកាសប្រើប្រាស់កម្ចីផ្ទាល់ពី SME Bank ដើម្បីយកទៅពង្រីកអាជីវកម្មបានលឿនផងដែរ។

ជុំវិញនឹងវិស័យ SME នេះដែរ ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានគូសបញ្ជាក់ថា បើទោះបីជា ត្រូវជួបប្រឈមនឹងបញ្ហាច្រើនក្ដី ប៉ុន្ដែលោកយល់ឃើញថា ឱកាសសម្រាប់វិស័យ SME ក្នុងឆ្នាំ២០២៣នេះ ក៏នៅតែមានដែរ ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្ម កម្ពុជា-ចិន, កម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀង RCEP ដែលរាជរដ្ឋាភិបាលសម្រេចបាននាពេលកន្លងមក គឺសុទ្ធតែបានបង្កើនឱកាសសម្រាប់អ្នកធ្វើអាជីវកម្មនៅប្រទេសកម្ពុជា មានលទ្ធិភាពក្នុងការនាំចេញផលិតផលរបស់ខ្លួនទៅកាន់ប្រទេសទាំងនោះ ដោយមិនចាំបាច់ឆ្លងកាត់ប្រទេសទី៣។

យ៉ាងណាក៏ដោយចុះ ឧកញ៉ា តែ តាំងប៉ ក៏បានគូសបញ្ជាក់ដែរថា SME ត្រូវការលើកទឹកចិត្តពីរដ្ឋមួយចំនួនបន្ថែមទៀតដូចជា ការកាត់បន្ថយពន្ធ និងការលើកលែងពន្ធ ក៏ដូចជាការផ្ដល់កម្ចីសម្បទាន ដែលមានរយៈពេលអនុគ្រោះវែង និងកម្មវិធីគាំទ្រជាក់លាក់ ដែលផ្តល់ហិរញ្ញប្បទាន ដោយក្រសួងស្ថាប័នពាក់ព័ន្ធ ឬអង្គការអន្តរជាតិបន្ថែមផងដែរ។

សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៣នេះ ធនាគារ SME គ្រោងបង្កើនការផ្តល់ឥណទានថ្មីបន្ថែមចំនួន ១០០លានដុល្លារទៀតដល់វិស័យអាទិភាពមួយចំនួនដូចជា វិស័យកែច្នៃកសិ-ឧស្សាហកម្ម និងកម្មន្តសាល, ការផ្តល់ឥណទានដល់សហគ្រិនស្ត្រី និងរូបបិយប័ណ្ណកម្ចីខ្មែររៀលជាដើម ។ ដោយគិតត្រឹមដំណាច់ឆ្នាំ២០២២ ធនាគារ SME បានបញ្ចេញឥណទានប្រមាណ ៤៤៥ លានដុល្លារ ទៅដល់សហគ្រាសធុនតូច និងមធ្យម ជាង ៣ពាន់ សហគ្រាស ដែលរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ១៩។ នេះបើតាមថ្នាក់ដឹកនាំធនាគារ SME៕




អត្ថបទបន្ទាប់


អ្នកជំនាញផ្នែកហិរញ្ញវត្ថុបារម្ភថា កំណើននៃការផ្ដល់សេវាហិរញ្ញវត្ថុគ្មានច្បាប់ ធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចកម្ពុជា

ព័ត៌មាន
ក្រុមអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ បានកត់សម្គាល់ឃើញថា សកម្មភាពផ្សព្វផ្សាយ និងការផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ ជាពិសេសសេវាឥណទាន តាមរយៈទូ…

តើកម្ពុជាអាចនឹងសម្រេចបានការនាំចេញអង្ករទៅទីផ្សារចិនបានលើស៤០ម៉ឺនតោននៅឆ្នាំនេះ ដែរឬយ៉ាងណា?

ព័ត៌មាន
ប្រធានសហព័ន្ធស្រូវ អង្ករកម្ពុជាបានអះអាងនៅចំពោះមុខ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មថា សហព័ន្ធស្រូវអង្ករកម្ពុជា មានផែនការបន្តសហការជាមួយក្រសួងពាណិជ្ជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ