អង្ករ១ពាន់តោនលើកដំបូង រំពឹងនឹងអាចនាំចេញទៅទីផ្សារហ្វីលីពីនឆាប់ៗ

ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជារំពឹងថា អង្ករ១ពាន់តោនលើកដំបូង នឹងអាចនាំចេញទៅទីផ្សារហ្វីលីពីនឆាប់ៗ


ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញនូវក្ដីសង្ឃឹមខ្ពស់ ចំពោះការជំរុញនាំចេញអង្ករទៅកាន់ទីផ្សារប្រទេសហ្វីលីពីន ដែលអាចនឹងក្លាយជាទីផ្សារនៃសមាជិកអាស៊ានថ្មីមួយទៀតសម្រាប់កម្ពុជា។ ដោយក្នុងនោះ សហព័ន្ធស្រូវអង្កររំពឹងថា ក្នុងដំណាក់កាលដំបូងកម្ពុជានឹងអាចនាំចេញអង្ករ១ពាន់តោនសិនទៅកាន់ទីផ្សារហ្វីលីពីនក្នុងពេលឆាប់ខាងមុខ សម្រាប់សាកល្បងមើលទីផ្សារ ខណៈដែលប្រភេទអង្ករដែលនាំចេញទៅនោះ គឺជាប្រភេទអង្កស បាយទន់។
ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជារំពឹងថា អង្ករ១ពាន់តោនលើកដំបូង នឹងអាចនាំចេញទៅទីផ្សារហ្វីលីពីនឆាប់ៗ

ការបង្ហាញពីផែនការនាំចេញអង្ករទៅហ្វីលីពីនេះ ធ្វើឡើងនៅក្រោយពេលដែលគណៈប្រតិភូកម្ពុជាបានទស្សនកិច្ច៣ថ្ងៃនៅប្រទេសហ្វីលីពីន ហើយភាគីហ្វីពីនបានចាប់អារម្មណ៍ខ្លាំងចំពោះគុណភាពអង្ករកម្ពុជា។ មិនតែប៉ុណ្ណោះ ភាគីទាំងពីរបានឯកភាពគ្នា និងធ្វើការសិក្សាពីលទ្ធភាពក្នុងការចុះអនុស្សរណៈយោគយល់គ្នាជាថ្មី ស្តីពីការធ្វើពាណិជ្ជកម្មអង្ករ ក្រោមយន្តការរដ្ឋ និងរដ្ឋ ដែលសង្ឃឹមថានឹងចុះហត្ថលេខានាពេលឆាប់ៗ ខាងមុខនេះ។

យោងតាមក្រសួងពាណិជ្ជកម្ម កម្ពុជា នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ ដំណើរបំពេញទស្សនកិច្ចរបស់កម្ពុជា ទៅកាន់ប្រទេសហ្វីលីពីន កាលពីថ្ងៃទី១-៣កុម្ភៈ ឆ្នាំ២០២៣ មានគោលបំណងពង្រីកទីផ្សារស្រូវ អង្ករ របស់កម្ពុជា។ ខណៈភាគីទាំងពីរបានឯកភាពគ្នា និងធ្វើការសិក្សាពីលទ្ធភាពក្នុងការចុះអនុស្សរណៈយោគយល់គ្នជាថ្មី ស្តីពីការធ្វើពាណិជ្ជកម្មអង្ករ ក្រោមយន្តការរដ្ឋ និងរដ្ឋ ដែលសង្ឃឹមថានឹងចុះហត្ថលេខានាពេលឆាប់ៗ ខាងមុខ។ ជាមួយគ្នានេះ ខាងភាគីហ្វីលីពីនក៏បានបើកឱ្យមានការធ្វើពាណិជ្ជកម្មអង្ករដោយសេរី នៅក្រោមរូបភាពឯកជន និងឯកជនដោយផ្ទាល់តែម្តង ទៅតាមបរិមាណ គុណភាព និងតម្លៃ ដែលបានឯកភាព រវាងភាគីទាំងពីរ។

ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវ-អង្ករ កម្ពុជា បានគូសបញ្ជាក់ថា នាឱកាសទស្សនកិច្ចសិក្សារបស់សហព័ន្ធស្រូវ-អង្ករ កម្ពុជា ទៅកាន់ប្រទេសហ្វីលីពីន រយៈពេល៣ថ្ងៃ គណៈប្រតិភូកម្ពុជា បានជួបជាមួយបណ្តាក្រុមហ៊ុននាំចូល សមាគមន៍រោងម៉ាស៊ីនកិនស្រូវ របស់ហ្វីលីពីន ដែលមានការចាប់អារម្មណ៍លើគុណភាពអង្ករ កម្ពុជា ក៏ដូចជា មានការពិភាក្សា និងចចារលើតម្លៃសម្រាប់ផ្គត់ផ្គង់ ផងដែរ។ ប្រធានសហព័ន្ធស្រូវ-អង្ករ កម្ពុជា បានបញ្ជាក់ថា ជាលទ្ធផលក្រោយដំណើរទស្សនកិច្ច កម្ពុជាមានក្ដីរំពឹងខ្ពស់ថា នឹងអាចនាំចេញអង្ករទៅកាន់ទីផ្សារប្រទេសហ្វីលីពីន ក្នុងពេលឆាប់ៗ ខណៈភាគីទាំងពីរកំពុងពិនិត្យមើលលក្ខខណ្ឌ និងលទ្ធភាព មួយចំនួនក្នុងការនាំចូល។ បើតាមការអះអារបស់ឧកញ៉ា ចាន់ សុឃាំង ប្រភេទអង្ករដែលកម្ពុជាគ្រោងនឹងនាំចូលទៅទីផ្សារហ្វីលីពីន គឺជាប្រភេទអង្ករស បាយទន់ ហើយក្នុងដំណាក់កាលសាកល្បង កម្ពុជា អាចនឹងនាំអង្ករប្រមាណ១ពាន់តោន។

ប្រធានសហព័ន្ធស្រូវ-អង្ករ កម្ពុជា ក៏បានសង្កត់ធ្ងន់ដែរថា ក្រោយបំពេញទស្សនកិច្ចនៅហ្វីលីពីន គណៈប្រតិភូកម្ពុជា ក៏បានអញ្ជើញភាគីហ្វីលីពីន ឱ្យមកទស្សនកិច្ចសិក្សាលើរោងម៉ាស៊ីនកិនស្រូវកម្ពុជា ដោយផ្ទាល់វិញ ផងដែរ ដើម្បីបង្កើនទំនុកចិត្ត និងទំនាក់ទំនងឱ្យកាន់តែប្រសើរឡើង។ បើតាមឧកញ៉ា ចាន់ សុឃាំង ដំណើរទស្សនកិច្ចរបស់ភាគីហ្វីលីពីន គ្រោងនឹងធ្វើឡើង នៅអំឡុងខែកុម្ភៈ និងខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ ដោយ អំឡុងនៃទស្សនៈកិច្ចនេះ អាចនឹងឈានដល់ការចុះកិច្ចសន្យាទិញ-លក់ តែម្តង។

សូមបញ្ជាក់ថា ប្រទេសហ្វីលីពីនជាប្រទេសផលិតស្រូវ ហើយក៏ជាប្រទេសនាំចូលអង្ករដ៏ធំមួយនៅក្នុងតំបន់អាស៊ីផងដែរ ដែលជាក់ស្ដែងក្នុងឆ្នាំ២០២២ កន្លងទៅ ប្រទេសហ្វីលីពីន បាននាំចូលអង្ករចំនួនជាង ៣លាន៨សែនតោន ពីប្រទេសនានា ដែលប្រភេទអង្ករភាគច្រើនបំផុតជាប្រភេទអង្ករសធម្មតា។

សូមបញ្ជាក់ថា នៅរយៈពេលពេញមួយឆ្នាំ២០២២ កម្ពុជាបាននាំចេញអង្ករ ទៅកាន់ទីផ្សារអន្តរជាតិ បានជាង ៦៣ម៉ឺនតោន និងនាំចេញស្រូវ ក្នុងបរិមាណជាង ៣លានតោន ដែលគិតជាទឹកប្រាក់សរុប ជាង ១ ២៥៥លានដុល្លារសហរដ្ឋអាមេរិក។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ៕




អត្ថបទបន្ទាប់


តើព្រឹត្តិការណ៍ស៊ីហ្គេមដែលកម្ពុជាត្រៀមចំណាយ ២០០លានដុល្លារដើម្បីរៀបចំ នឹងជួយជំរុញកំណើនសេដ្ឋកិច្ចយ៉ាងណាខ្លះ?

ព័ត៌មាន
គិតមកទល់ពេលនេះ នៅសល់តែជាង៨០ថ្ងៃទៀតប៉ុណ្ណោះ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងចូលមកដល់ ខណៈបច្ចុប្បន្នកម្ពុជាបានត្រ…

ប្រធានាធិបតីអាមេរិកថា ការបាញ់ទម្លាក់បាឡុងចារកម្មចិន មិនបានធ្វើឱ្យទំនាក់ទំនងវ៉ាស៊ិនតោន និងប៉េកាំងចុះអន់ថយឡើយ

ព័ត៌មាន
ក្រោយមានទស្សនៈលើកឡើងចម្រុះអំពីទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិកក្រោយការបាញ់ទម្លាក់បាឡុងចិន ប្រធានាធិបតីលោកចូ បៃដិន បានចេញមុខមកអះអាង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ