ឱកាស​អាជីវកម្ម ឆ្នាំ២០២២

និន្នាការ​សង្គម​ផ្ដល់​ឱកាស​អាជីវកម្ម​កាន់តែ​ទូលំ​ទូលាយ​សម្រាប់​ឆ្នាំ​២០២២​ខាងមុខ


នៅដើម​ឆ្នាំ២០២១ យើងទើបចាប់ផ្ដើមមើលឃើញមានការប្រែប្រួលខ្លះៗ ដោយសារការរាតត្បាតជំងឺសកលលោកលើកដំបូងនៅក្នុងយុគសម័យឌីជីថលនេះ។ បច្ចុប្បន្ន យើងទាំងអស់គ្នាសុទ្ធតែស៊ាំទៅនឹងការសម្ងំនៅតែក្នុងផ្ទះ ដោយគ្រាន់តែអាចចេញក្រៅម្ដងកាលប៉ុណ្ណោះនៅពេលស្ថានភាពអំណោយផល។
និន្នាការ​សង្គម​ផ្ដល់​ឱកាស​អាជីវកម្ម​កាន់តែ​ទូលំ​ទូលាយ​សម្រាប់​ឆ្នាំ​២០២២​ខាងមុខ

នៅទូទាំងតំបន់អាស៊ាន រួមទាំងកម្ពុជាផងដែរ ក្រុមហ៊ុននានាបានបើកនិងបិទទ្វារការិយាល័យរបស់ខ្លួនជាច្រើនដង។ បុគ្គលិកជាច្រើនជ្រើសយកទម្លាប់ការងារបែបកូនកាត់ដោយពួកគេត្រូវធ្វើការពីចម្ងាយផង និងចំណាយពេលមកជួបមុខសហការីនៅការិយាល័យផ្ទាល់ខ្លះផង។ 

វាជាវេលាផ្លាស់ប្ដូរសម្រាប់អាជីវកម្មគ្រប់ទំហំ ដែលត្រូវរិះរកវិធីសាស្ដ្របំពេញការងារបែបថ្មីដើម្បីភាពរីកចម្រើន ខណៈបន្ដរក្សាទំនាក់ទំនងជាមួយអតិថិជនរបស់ខ្លួនតាមរយៈអនឡាញ ក៏ដូចជាសាកល្បងមធ្យោបាយទំនាក់ទំនង និងបណ្តាញថ្មីៗ។ 

កាលពីខែមុន យើងបានដាក់ឱ្យដំណើរការមាតិកាថ្មីមួយជាស៊េរី ហៅថា «Ideas That Matter» ដែលជាវេទិកាជជែកអំពីអាជីវកម្មក្នុងតំបន់ដើម្បីស្វែងដំណោះស្រាយដែលស័ក្ដិសមសម្រាប់ពួកគេ។ រៀងរាល់ឆ្នាំ យើងតែងតែមើលឃើញនូវឱកាសថ្មីៗ នៅពេលនិន្នាការសង្គមអាចបង្កើតជាតម្រូវការអាជីវកម្ម។ 

ខណៈដែលនិន្នាការខ្លះក្នុងចំណោមនិន្នាការទាំងនោះត្រូវការពេលវេលាច្រើនឆ្នាំក្នុងការសម្រេចសក្ដានុពលពេញលេញ វាច្បាស់ណាស់ថា យ៉ាងហោចណាស់ និន្នការចំនួន ៥ ក្នុងចំណោមនេះ នឹងកើនឡើងប្រជាប្រិយភាពក្នុងរយៈពេលខ្លី៖ 

១. បច្ចេកវិទ្យា Virtual Reality (VR) and Augmented Reality (AR)៖ ថ្មីៗនេះយើងបានប្រកាសថា យើងបានផ្លាស់ប្ដូរឈ្មោះក្រុមហ៊ុនទៅជា Meta និងចែករំលែកចក្ខុវិស័យរបស់យើងនៅលើ metaverse។ យើងពិតជាកំពុងឃើញការផ្លាស់ប្ដូរឥរិយាបថអតិថិជន និងការគាំទ្រដល់បច្ចេកវិទ្យា។ យើងយល់ថា បច្ចេកវិទ្យា VR និង AR កាន់តែពេញនិយមលើតថភាពគ្រប់បែបយ៉ាង រាប់ចាប់ពីការលសម្លៀកបំពាក់ និងស្បែកជើងតាមបច្ចេកវិទ្យាអ៊ីនធឺណិតមុនពេលលោកអ្នកទិញ រហូតដល់ការធ្វើការងារពីចម្ងាយនៅក្នុងលំហរបច្ចេកវិទ្យាទំនើប។ 

យោងតាមរបាយការណ៍ស្តីពី Facebook IQ: New dimensions of connection report  (ចេញផ្សាយនៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០២១) បានបង្ហាញថា ប្រជាជនលើសកលលោក ៧៨ភាគរយបាននិយាយថា បច្ចេកវិទ្យា AR ជាមធ្យោបាយទំនាក់ទំនងប្រកបដោយភាពរីករាយ ជាមួយម៉ាកផលិតផលនានា ហើយ ៧៤ភាគរយជឿថា AR អាចភ្ជាប់គម្លាតរវាងអនឡាញ និងអូហ្វឡាញ។ 

លោក Eugene Soh ជាសិល្បករផ្នែកបច្ចេកវិទ្យា AR ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ត្រូបានស្នើសុំដោយម្ចាស់អាជីវកម្មជាច្រើនឱ្យរូបលោកឌីហ្សាញហ្វីលធ័រ AR (AR filters) ដើម្បីបង្កើតទំនាក់ទំនងជាមួយអតិថិជន។ កិច្ចការដ៏គួរឱ្យកត់សម្គាល់មួយរបស់លោកសម្រាប់ឆ្នាំនេះ គឺហ្វីលធ័រ AR នៅលើ Instagram ដែលលោកបានរចនាឡើង ដោយយកលំនាំតាមហ្គេមភ្លើងក្រហម និងភ្លើងបៃតង ដែលយកចេញពីខ្សែភាពយន្ដភាគដ៏ល្បីល្បាញរបស់កូរ៉េខាងត្បូងគឺរឿង Squid Game។ «វាទទួលបានភាពល្បីសុះសាយខ្លាំង និងទទួលបានមួយពាន់លានចំណាប់អារម្មណ៍ (impressions) ត្រឹមរយៈពេល ២សប្ដាហ៍ប៉ុណ្ណោះ»។ 

យើងអាចមើលឃើញថា អាជីវកម្មនានាកាន់តែជ្រួលជ្រាបពីសក្ដានុពលដ៏អស្ចារ្យនៃបច្ចេកវិទ្យា AR/VR ក្នុងការពង្រឹងបទពិសោធអតិថិជន។ 

២. ពាណិជ្ជកម្មតាមបណ្តាញសង្គម (Social Commerce)៖ អាជីវកម្មបច្ចុប្បន្នកំពុងតែងាកទៅរកបណ្ដាញសង្គមច្រើនលើសការរំពឹងទុក។ មនុស្សជាច្រើនរកឃើញផលិតផលដែលខ្លួនចូលចិត្ដតាមរយៈការបង្ហោះរបស់មិត្ដភក្ដិ។ បើពួកគេអាចផ្ញើសារឱ្យគ្នាក្នុងគោលបំណងមុខជំនួញដូចទៅនឹងផ្ញើសារទៅឱ្យមិត្ដភក្ដិ នោះវាពិតជាបង្កើតឱ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំង ហើយអាជីវកម្មក៏កាន់តែរីកលូតលាស់ផងដែរ។ 

៣. ថ្ងៃ Mega Sale Days: ព្រឹត្តិការណ៍ទាំងនេះរួមផ្សំបញ្ចូលគ្នារវាងការកម្សាន្ដ និងការដើរទិញទំនិញ ហើយវានៅតែបន្ដមានប្រជាប្រិយភាពទូទាំងតំបន់របស់យើង។ អ្នកស្រី Sapna Nemani ដែលជា Chief Product and Solutions Officer ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៅក្រុមហ៊ុន Publicis Groupe បានបង្ហាញគន្លឹះសំខាន់ ៣ចំណុចចំពោះទិន្នាការនេះ។ ទីមួយគឺថា ថ្ងៃ Mega Sale Days កំពុងក្លាយជាជំហានចាប់ផ្ដើមសម្រាប់អ្នកទិញផលិតផលអនឡាញលើកដំបូង។ ទីពីរ វាលែងជាកម្មវិធីលក់ផលិតផលបញ្ចុះតម្លៃធម្មតាទៀតហើយ មនុស្សម្នាមានបំណងជ្រើសរើសម៉ាកយីហោផលិតផលល្អៗ និងពិតប្រាកដ ដែលពួកគេជឿជាក់លើ។ ទីបី ឥរិយាបថអតិថិជនកាន់តែមានទំនាក់ទំនងរស់រវើកក្នុងសង្គម និងចង់សាកអ្វីថ្មីៗ។ ការណែនាំរបស់អ្នកស្រី Sapna Nemani ទៅកាន់អតិថិជនរបស់គាត់ គឺការរៀបចំផែនការជាមុន ដោយកុំផ្ដោតសំខាន់តែទៅលើថ្ងៃដាក់លក់ទាំងនោះ។ វាមិនមែនត្រឹមតែជាការបញ្ចុះតម្លៃនោះទេ ប្រការសំខាន់គឺត្រូវបង្កើតយីហោល្អប្រកបដោយការជឿទុកចិត្ដ។ 

៤. អ្នកបង្កើតមាតិកា (Creators)៖ ខណៈពេលមានការរាតត្បាតជំងឺកូវីដខ្លាំង មនុស្សត្រូវនៅតែក្នុងផ្ទះ និងរិះរកវិធីកម្សាន្ដខ្លួនឯង។ ដូច្នេះ មាតិកាចេញពីប្រធានបទផ្សេងៗ ត្រូវបានបង្កើតឡើងជាហូរហែពីផ្ទះរបស់ពួកគេ ដូចជា ការបង្រៀនចម្អិនម្ហូប វីដេអូហាត់ប្រាណបែបកម្សាន្ដនៅផ្ទះ ហើយក៏មានការផ្ដល់ដំបូន្មានល្អៗពីក្រុមសហគ្រិនអាជីវកម្ម និងហិរញ្ញវត្ថុផងដែរ។ យោងតាមការស្រាវជ្រាវ AnyMind research បានបង្ហាញថា បុគ្គលល្បីឈ្មោះលើបណ្ដាញសង្គមមួយចំនួន (មានអ្នកតាមដានពី ១០ម៉ឺន ទៅ ១លាននាក់) នៅទូទាំងតំបន់ បានកើនឡើងដល់ ៦៦ភាគរយនាឆ្នាំ២០២១នេះ។ អ្នកបង្កើតមាតិកាទាំងនេះកំពុងក្លាយម៉ាកយីហោផ្ទាល់ខ្លួនឯង និងបានបង្កើនទំនាក់ទំនងជាមួយអតិថិជនកាន់តែច្រើន។ ក្នុងឆ្នាំ២០២២ ខាងមុខ យើងច្បាស់ជានឹងមើលឃើញម៉ាកយីហោផលិតផលកាន់តែច្រើនចាប់ដៃគូបង្កើតផលិតផលជាមួយអ្នកបង្កើតមាតិកា។ 

៥. វីដេអូន៖ យោងតាម eMarketer បានឱ្យដឹងថា អ្នកទស្សនាវីដេអូឌីជីថលនៅតំបន់អាស៊ីប៉ាស៊ីហ្វិក នឹងកើនលើស ២ពាន់លាននាក់នៅត្រឹមឆ្នាំ២០២២ ពោលគឺលឿនជាងការរំពឹងទុកមួយឆ្នាំ។ នៅលើភ្លែតហ្វមរបស់យើង វីដេអូបានក្លាយជាជម្រើសមធ្យោបាយទីមួយដែលមនុស្សប្រើប្រាស់ផលិតផលរបស់យើង និងបង្ហាញអ្វីជាខ្លួនពួកគេ។ តើអាជីវកម្មនីមួយៗគួរធ្វើបែបណា? ចូរស្វែងយល់ពីវត្ថុបំណងថា តើត្រូវបង្កើតម៉ាកយីហោ ឬទាក់ទាញអតិថិជនបន្ថែម បន្ទាប់មកចាប់ផ្ដើមពីចំណុចនោះទៅ។ រាប់ចាប់ពីធែក (Tag) ផលិតផលដែលអាចឱ្យលោកអ្នកទិញផលិតផលនោះដោយផ្ទាល់បានពីវីដេអូ រហូតដល់ការសាកប្រើផលិតផលមុនពេលសម្រេចចិត្ដទិញដោយប្រើប្រាស់បច្ចេកវិទ្យា AR វីដេអូចល័តអាចផ្តល់បទពិសោធដូចបានទៅដល់ហាងផ្ទាល់។ អាជីវកម្មនានាបច្ចុប្បន្ននេះ មានមធ្យោបាយជាច្រើនក្នុងការទាក់ទាញអតិថិជនតាមរយៈវីដេអូលើភ្លែមហ្វមរបស់ក្រុមហ៊ុន Meta រាប់ចាប់ពីការផ្សព្វផ្សាយពាណិជ្ជកម្មក្នុង Messenger ពាណិជ្ជកម្មអំឡុងពេលផ្សាយវីដេអូ និង Instant Experiences។ វាជាប្រភេទពាណិជ្ជកម្មពេញអេក្រង់ ដែលធ្វើឱ្យអ្នកទស្សនាកាន់តែរំភើប។ 

ទោះបីជាបច្ចេកវិទ្យានៅបន្ដអភិឌ្ឍឥតឈប់ឈរយ៉ាងណាក៏ដោយ ក៏នៅមានរឿងមួយដែលមិនផ្លាស់ប្ដូរ នោះគឺ មនុស្សត្រូវការការប្រាស្រ័យទាក់ទងក្នុងមុខជំនួញនានាទៅតាមទម្លាប់របស់មនុស្ស និងជាលក្ខណៈឯកជន។ នេះជាមូលហេតុដែលទិន្ននាការសង្គមនឹងនៅតែជាចំណុចវិសេសសម្រាប់អាជីវកម្ម៕ 

អត្ថបទ​ដោយ ៖ លោក Dan Neary 
អនុប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន Meta




អត្ថបទបន្ទាប់


ទិវានំប្រពៃណីចាម្ប៍នឹងប្រារព្ធលើកដំបូងបង្អស់ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៤ ធ្នូ ២០២១

រាជធានីភ្នំពេញ – យុវជនចាម្ប៍មួយក្រុមដែលស្គាល់ថាជាយុវជនចាម្ប៍បានសហការគ្នា រៀបចំតាំងបង្ហាញអំពីនំប្រពៃណីរបស់ជនជាតិខ្លួនក្រោមកម្មវិធីឈ្មោះ «…

ស្រាបៀរ ANGKOR LAGER ឧបត្ថម្ភព្រឹត្តិការណ៍សំខាន់ៗនៅឯមហោស្រពសិល្បៈអន្តរជាតិអង្គរក្នុងខេត្តសៀមរាប

ស្រាបៀរ Angkor Lager កំពុងតែឧបត្ថម្ភដល់ព្រឹត្តិការណ៍សំខាន់ៗនៅមហោស្រពសិល្បៈអន្តរជាតិអង្គរក្នុង ខេត្តសៀម ក្នុងគោលបំណងលើកកម្ពស់សិល្បៈកម្ពុជា ក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ