ការបញ្ចូលថាមពលយានយន្តអគ្គិសនីនឹងគិតក្នុងតម្លៃ ១៦០០រៀលក្នុង១គីឡូវ៉ាត់ម៉ោង!

ពលរដ្ឋមួយចំនួនស្នើឲ្យមានការបញ្ចុះតម្លៃ សម្រាប់ការបញ្ចូលល ថាមពលយានយន្ដអគ្គិសនី នៅតាមស្ថានីយ


ក្រោយពីមានការជូនដំណឹងបញ្ជាក់នៃការបញ្ចូលលថាមពលយានយន្ដអគ្គិសនី ដោយកំណត់តម្លៃ ១.៦០០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង ដោយក្រសួងសាធារណការរួចមក ប្រជាពលរដ្ឋមួយចំនួនបានលើកឡើងថា តម្លៃនេះគឺហាក់មានតម្លៃខ្ពស់ខ្លាំងសម្រាប់ពួកគាត់ប្រើប្រាស់ និងសុំឱ្យក្រសួងពាក់ព័ន្ធគួរពិចារណាក្នុងការកំណត់តម្លៃនេះឡើងវិញក្នុងតម្លៃសមរម្យណាមួយផងដែរ ដ្បិតតម្លៃអគ្គិសនីដែលរដ្ឋកំណត់ឱ្យប្រើប្រាស់ទូទៅ មានតម្លៃត្រឹមតែ ៧៥០ រៀលក្នុង ១គីឡូវ៉ាត់ម៉ោង ប៉ុណ្ណោះ។
ការបញ្ចូលថាមពលយានយន្តអគ្គិសនីនឹងគិតក្នុងតម្លៃ ១៦០០រៀលក្នុង១គីឡូវ៉ាត់ម៉ោង!
ដោយ

តាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការអនុញ្ញាត ឱ្យក្រសួង​សាធារណការ និងដឹកជញ្ជូន យកកម្រៃសេវាសាធារណៈលើការបញ្ជូលថាមពលយានយន្តអគ្គិសនី​ជាបណ្តោះអាសន្ន ដើម្បីធ្វើជាមូលដ្ឋានក្នុងការកំណត់តម្លៃជាក់លាក់លើការធ្វើអាជីវកម្មស្ថានីយ​បញ្ចូលថាមពលអគ្គិសនីរវាងប្រតិបត្តិករ និងអ្នកប្រើប្រាស់ទាំងអស់ឱ្យមានគណនេយ្យភាព ប្រសិទ្ធភាព ប្រកបដោយនិរន្តភាព។ ដោយក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់ថា ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ តទៅ រាល់ការប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ស្ថិតក្រោមការគ្រប់គ្រង និងផ្តល់សេវារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងត្រូវគិតតម្លៃ ១.៦០០រៀលក្នុង១គីឡូវ៉ាត់ម៉ោង។

ក្រោយពីទទួលបានឃើញការផុសផ្សព្វផ្សាយអំពីការជូនដំណឹងនេះ នៅលើបណ្ដាញសង្គម មានពលរដ្ឋមួយចំនួន បានលើកឡើងថា តម្លៃ ១.៦០០រៀលក្នុង១គីឡូវ៉ាត់ម៉ោងលើសេវាបញ្ចូល​ថាមពលយានយន្តអគ្គិសនីនេះ គឺហាក់មានតម្លៃខ្ពស់ខ្លាំងសម្រាប់ពួកគាត់ក្នុងការប្រើប្រាស់ ដោយពួកគាត់សង្ឃឹមថា រាជរដ្ឋាភិបាលតាមរយៈក្រសួងជំនាញ នឹងពិចារណាត្រង់ចំណុចនេះ ដោយយកចិត្តទុកដាក់ ក៏ដូចជាកំណត់តម្លៃនេះឡើងវិញឱ្យបានសមរម្យផងដែរ ដើ្បម្បីលើកទឹកចិត្តដល់អ្នកប្រើប្រាស់យានយន្តអគ្គីសនី និងចូលរួមក្នុងការថែរក្សាបរិស្ថានផងដែរ។

ជុំវិញបញ្ហានេះ បើតាមការឱ្យដឹងពីមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងពាក់ព័ន្ធនឹងពិនិត្យលទ្ធភាព ក៏ដូចជាធ្វើការបូកសរុបនូវមតិយោបល់របស់ប្រជាពលរដ្ឋ និងថ្លឹងថ្លែងជាមួយថ្លៃដើមចំណាយផ្សេងៗទៀត ដើម្បីឈានដល់ការកំណត់តម្លៃសេវាផ្តល់ជូនមួយ ដែលមានលក្ខណៈសមស្របជូនដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ការបញ្ចូលថាមពលយានយន្តអគ្គិសនីនេះផងដែរ។

បើតាម ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលថ្មីនេះ បានឱ្យដឹងថា ការចុះបញ្ជីយានយន្តអគ្គិសនីនៅកម្ពុជា​មានកើនឡើងយ៉ាងគំហុកពីមួយឆ្នាំទៅមួយ។ ជាក់ស្តែង គិតមកទល់ពេលនេះ មានយានយន្តអគ្គិសនី​ចំនួន ៩៨៩ គ្រឿងត្រូវបានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាតួលេខមួយខ្ពស់បើធៀបនឹងឆ្នាំ២០២២ ដែលមានចុះបញ្ជីតែជាង ៦០០គ្រឿង និងឆ្នាំ២០២១ មានតែ៦៣គ្រឿងប៉ុណ្ណោះ។ ដើម្បីជំរុញកំណើនអ្នកប្រើប្រាស់យានយន្តអគ្គសនីនៅ​កម្ពុជាឲ្យកាន់តែច្រើនបន្ថែមទៀត ក្រសួងសាធារណការ និងដឹកជញ្ជូនបាននិងកំពុងស្វះស្វែងរកដៃ​គូ​សហការ ដើម្បីសាងសង់ស្ថានីយសាកអាគុយរថយន្តអគ្គិសនីនៅតាមបណ្តាខេត្តនានាផងដែរ ហើយមកទល់បច្ចុប្បន្នមានស្ថានីយសាកអាគុយរថយន្តអគ្គិសនីចំនួន១៨កន្លែងហើយ នៅទូទាំងប្រទេសកម្ពុជា៕




អត្ថបទបន្ទាប់


សម្តេចតេជោ ហ៊ុន សែន ប្រកាសមិនបន្តធ្វើជានាយករដ្ឋមន្ត្រីឡើយ ដោយឲ្យឯកឧត្តម ហ៊ុន ម៉ាណែត ឡើងជំនួស

សម្តេចតេជោ ហ៊ុន សែន តាមរយៈសារពិសេសនៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ បានប្រកាសសម្រេចមិនបន្តធ្វើជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិទី៧ទៀតនោះទេ …

ក្រុមអ្នកជំនាញអំពាវនាវឲ្យ កសិករប្រយ័ត្នពីបាតុភូត អ៊ែលនីណូ ព្រោះអាចនឹងជះឥទ្ធិពលអាក្រក់ដល់វិស័យកសិកម្មនៅកម្ពុជា

ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងសមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញពីការព្រួយបារម្ភចំពោះបាតុភូតអ៊ែលនីណូ(El Nino) មកលើវិស័យកសិកម្មនៅ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ