សេចក្តីព្រាងច្បាប់របស់សហភាពអឺរ៉ុប

ក្រុមហ៊ុនមួយចំនួនថា សេចក្តីព្រាងច្បាប់របស់សហភាពអឺរ៉ុបស្ដីពីទិន្នន័យបានបង្កហានិភ័យដល់អាថ៌កំបាំងពាណិជ្ជកម្ម


ក្រុមហ៊ុនផលិតកម្មវិធីកុំព្យូទ័រសម្រាប់អាជីវកម្មរបស់អាល្លឺម៉ង់ អេសអេភី (SAP) និងក្រុមហ៊ុនវិស្វកម្មអាល្លឺម៉ង់ ស៊ីម៉េន (Siemens) រួមជាមួយក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់អាមេរិកមួយចំនួន បានរិះគន់សេចក្តីព្រាងច្បាប់របស់សហភាពអឺរ៉ុបស្តីពីការប្រើប្រាស់ទិន្នន័យដែលបង្កើតឡើងដោយឧបករណ៍ឆ្លាតវៃនិងទំនិញប្រើប្រាស់ផ្សេងទៀត។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។
ក្រុមហ៊ុនមួយចំនួនថា សេចក្តីព្រាងច្បាប់របស់សហភាពអឺរ៉ុបស្ដីពីទិន្នន័យបានបង្កហានិភ័យដល់អាថ៌កំបាំងពាណិជ្ជកម្ម

បណ្តាប្រទេសសហភាពអឺរ៉ុបនិងសមាជិកសភាសហភាពអឺរ៉ុបកំពុងធ្វើការទៅលើព័ត៌មានលម្អិតស្ដីពីច្បាប់ទិន្នន័យ (Data Act) ដែលស្នើឡើងដោយគណៈកម្មការអឺរ៉ុបកាលពីឆ្នាំមុន មុនពេលដែលច្បាប់នេះអាចត្រូវបានអនុម័តជាច្បាប់ផ្លូវការ។

សេចក្តីព្រាងច្បាប់ ដែលគ្របដណ្តប់លើអ្នកប្រើនិងទិន្នន័យសាជីវកម្មរបស់សហភាពអឺរ៉ុបនេះ គឺជាផ្នែកមួយនៃសំណុំច្បាប់ដែលមានបំណងទប់ស្កាត់អំណាចរបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់សហរដ្ឋអាមេរិក និងជួយសហភាពអឺរ៉ុបឱ្យសម្រេចបាននូវគោលបំណងឌីជីថលនិងបៃតងរបស់ខ្លួន។

សហរដ្ឋអាមេរិកបានរិះគន់ថា ច្បាប់ដែលបានស្នើឡើងនេះ គឺតឹងតែងពេកហើយ ខណៈដែលក្រុមហ៊ុនអាល្លឺម៉ង់ចំនួន២គឺក្រុមហ៊ុន ស៊ីម៉េន និងអេសអេភី (SAP) និយាយថា មានបទប្បញ្ញត្តិមួយនៅក្នុងច្បាប់នេះ ដែលបង្ខំឱ្យក្រុមហ៊ុនចែករំលែកទិន្នន័យជាមួយភាគីទី៣ ក្នុងការផ្តល់សេវាបន្ទាប់បន្សំ ឬសេវាកម្មដែលផ្អែកលើទិន្នន័យផ្សេងៗទៀត។ ពួកគេថា វាអាចបង្កគ្រោះថ្នាក់ដល់អាថ៌កំបាំងពាណិជ្ជកម្មរបស់ពួកគេ។

ក្រុមហ៊ុនទាំងនោះបានសរសេរជាលិខិតរួមគ្នាមួយផ្ញើទៅកាន់ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អឺស៊ូឡា វ៉ុន ឌឺ ឡេយិន (Ursula von der Leyen), និងថ្នាក់ដឹកនាំមួយចំនួនទៀត ដោយនិយាយថា ច្បាប់នេះងាយនឹងធ្វើឱ្យប៉ះពាល់ដល់ការប្រកួតប្រជែងរបស់អឺរ៉ុបតាមរយៈការបង្ខំឱ្យចែករំលែកទិន្នន័យ រួមទាំងទិន្នន័យអំពីបំបិនស្នូល និងទិន្នន័យអំពីរបៀបរចនាផងដែរ។

ក្រុមហ៊ុនទាំងនេះបានអំពាវនាវឱ្យមានប្រព័ន្ធការពារដើម្បីអនុញ្ញាតឱ្យពួកគេអាចបដិសេធសំណើសុំចែករំលែកទិន្នន័យដែលប៉ះពាល់ដល់អាថ៌កំបាំងពាណិជ្ជកម្ម សន្តិសុខតាមអ៊ីនធឺណិត សុខភាព និងសុវត្ថិភាព ហើយថាវិសាលភាពនៃឧបករណ៍ដែលគ្របដណ្តប់ដោយច្បាប់នេះមិនគួរត្រូវបានពង្រីកនោះឡើយ៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ចិនចំណាយជិត២ពាន់លានដុល្លារកាលពីឆ្នាំមុន ជួយដល់ក្រុមហ៊ុនផលិតឈីបក្នុងស្រុក ដើម្បីទប់ទល់នឹងទណ្ឌកម្មពីអាមេរិក

ទិន្នន័យឧស្សាហកម្មរបស់ចិន បង្ហាញថា រដ្ឋាភិបាលចិនកាលពីឆ្នាំ២០២២ បានបញ្ចេញថវិកាប្រមាណជិត ២ពាន់លានដុល្លារ ក្នុងការឧបត្ថម្ភធនទៅដល់ក្រុមហ៊ុនផល…

អ្នកជំនាញថា ការកាត់ផ្តាច់ទំនាក់ទំនងពីប្រទេសចិនគឺមិនអាចទៅរួចទេសម្រាប់សហភាពអឺរ៉ុប

លោក ក្រេស៊ីមៀ ម៉ាខេន (Kresimir Macan) អ្នកវិភាគនយោបាយរបស់ប្រទេសក្រូអាត បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយទីភ្នាក់ងារព័ត៌មានស៊ីនហួថា …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ