កូរ៉េខាងត្បូង

កូរ៉េខាងត្បូង តែងតាំងអតីតមេប៉ូលិសជាឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំនៅកម្ពុជា


ប្រទេសកូរ៉េខាងត្បូង បានតែងតាំងអតីតមេប៉ូលិសម្នាក់ឱ្យធ្វើជាឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំនៅកម្ពុជា ចំពេលប្រទេសទាំងពីរកំពុងបង្កើនការខិតខំប្រឹងប្រែងរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំង និងបោសសម្អាតក្រុមឆបោកតាមប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា ដែលផ្តោតលើគោលដៅជនជាតិ កូរ៉េខាងត្បូង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Yonhap។
កូរ៉េខាងត្បូង
ដោយ

ក្រសួងការបរទេសកូរ៉េ ខាងត្បូង បានឱ្យដឹងនៅថ្ងៃសុក្រ នេះថា អតីតស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ គីម ចាងយ៉ុង (Kim Chang-yong) ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីរបស់កូរ៉េខាងត្បូង ប្រចាំនៅកម្ពុជា ចំពេលមានការកើនឡើង នៃការឆបោកតាមអ៊ីនធឺណិតដែលផ្តោតលើជនជាតិ កូរ៉េខាងត្បូង​នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ ការតែងតាំងនេះធ្វើឡើងចំពេលប្រទេសកូរ៉េខាងត្បូង និងកម្ពុជា ​កំពុងបង្កើន​កិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំង និងបោសសម្អាតក្រុមឆបោកតាមអ៊ីនធឺណិតខុសច្បាប់។

ការតែងតាំងមេប៉ូលិសជាឯកអគ្គរដ្ឋទូតនេះ បានបង្ហាញពីចេតនារបស់ទីក្រុងសេអ៊ូល ក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអនឡាញ និងដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា។

លោក គីម ដែលបញ្ចប់ការសិក្សានៅសាលានគរបាលជាតិ​របស់កូរ៉េខាងត្បូង ​ធ្លាប់បានបម្រើការងារជា​ប្រធានការិយាល័យសុវត្ថិភាពសាធារណៈ នៃទីភ្នាក់ងារនគរបាលក្រុងសេអ៊ូល ជាស្នងការទីភ្នាក់ងារនគរបាលជាតិ និងជាកុងស៊ុលប្រចាំទីក្រុងសៅប៉ូឡូ ប្រទេសប្រេស៊ីល និងនៅសហរដ្ឋអាម៉េរិក ផងដែរ។

សូមរំលឹកថា កាលពីខែតុលា ជនជាតិកូរ៉េខាងត្បូង សរុបចំនួន៦៤នាក់ ដែលត្រូវបានឃុំខ្លួននៅកម្ពុជា ពីបទឆបោកតាមអ៊ីនធឺណិត ត្រូវបានរដ្ឋាភិបាលនាំទៅកូរ៉េខាងត្បូងវិញតាមជើងហោះហើរជួល ដើម្បីបន្តស៊ើបអង្កេតផ្នែកព្រហ្មទណ្ឌនៅកូរ៉េខាងត្បូង។ ហើយអង្គភាពប៉ូលិសមួយត្រូវបានបង្កើតឡើងនៅកម្ពុជា កាលពីដើមខែនេះ ដើម្បីដោះស្រាយឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ដែលពាក់ព័ន្ធនឹងជនជាតិកូរ៉េខាងត្បូង៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


ក្រុមហ៊ុន PTT គ្រោងដកការវិនិយោគចេញពីកម្ពុជា ក្រោយការលក់ដាំក្បាលចុះខ្លាំង

ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ដែលបានអូសបន្លាយពេលជាច្រើនខែមកនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ការលក់ប្រេងរបស់ក្រុមហ៊ុនប្រេង និងលក់ទំនិញ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ