កូរ៉េខាងត្បូងស្នើឱ្យអាមេរិកដោះស្រាយបញ្ហាពាណិជ្ជកម្មបន្ទះឈីប

កូរ៉េខាងត្បូងស្នើឱ្យសហរដ្ឋអាមេរិកដោះស្រាយបញ្ហាពាណិជ្ជកម្មបន្ទះឈីប


ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃសុក្រនេះបាននិយាយថា កូរ៉េខាងត្បូងបានស្នើសុំឱ្យសហរដ្ឋអាមេរិកដោះស្រាយភាពមិនច្បាស់លាស់មួយចំនួន ដែលទាក់ទងនឹងការគ្រប់គ្រងការនាំចេញរបស់សហរដ្ឋអាមេរិកនៅក្នុងវិស័យបន្ទះឈីប និងការឧបត្ថម្ភធនសម្រាប់ការវិនិយោគបន្ទះឈីប។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។
កូរ៉េខាងត្បូងស្នើឱ្យអាមេរិកដោះស្រាយបញ្ហាពាណិជ្ជកម្មបន្ទះឈីប
ដោយ និង

រដ្ឋមន្ត្រីឧស្សាហកម្មកូរ៉េខាងត្បូងលោក បាង មូន គ្យូ (Bang Moon-kyu) បានជួបជាមួយអនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកលោក ដន ក្រេវ (Don Graves) នៅទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូងនៅថ្ងៃសុក្រនេះនៅមុនពេលការផុតកំណត់នៅខែក្រោយនេះនៃការលើកលែងរយៈពេលមួយឆ្នាំសម្រាប់ក្រុមហ៊ុនកូរ៉េ Samsung Electronics និងក្រុមហ៊ុន SK Hynix ដើម្បីនាំចូលឧបករណ៍ផលិតបន្ទះឈីបរបស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសចិន។
ការលើកលែងពេលមួយឆ្នាំនេះបានអនុញ្ញាតឱ្យក្រុមហ៊ុនកូរ៉េខាងត្បូងទាំង២នេះ អាចផ្គត់ផ្គង់ឧបករណ៍សម្រាប់រោងចក្រផលិតបន្ទះឈីបរបស់ពួកគេនៅក្នុងប្រទេសចិនដោយមិនចាំបាច់តម្រូវការអាជ្ញាប័ណ្ណបន្ថែមទៀតឡើយ។

សហរដ្ឋអាមេរិកមិនបានប្រកាសពីរបៀប ឬក៏ថាតើការលើកលែងនេះអាចត្រូវបានពន្យារពេលជាបន្តទៀតនៅពេលវានឹងផុតកំណត់នៅក្នុងខែតុលាក្រោយនេះ ឬក៏ប្រកាសពីលក្ខខណ្ឌណាមួយដែលនឹងប៉ះពាល់ដល់ផែនការផលិតកម្មរបស់ក្រុមហ៊ុននៅក្នុងប្រទេសចិនបន្ថែមទៀតឬយ៉ាងណានោះទេ។
ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលរបស់កូរ៉េខាងត្បូងបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា លោក បាន បានស្វែងរក«កិច្ចសហប្រតិបត្តិការសកម្ម»ពីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាទាក់ទងនឹងការត្រួតពិនិត្យការនាំចេញបន្ទះឈីបនេះ។
ក្រុមហ៊ុន Samsung Electronics មានផលិតកម្មបន្ទះឈីប NAND Flash នៅក្នុងទីក្រុងស៊ីអាន (Xian) នៅប្រទេសចិនចំណែកក្រុមហ៊ុន SK Hynix មានការផលិតបន្ទះឈីប DRAM នៅក្នុងទីក្រុងវូស៊ី (Wuxi) និងបន្ទះឈីប NAND Flash នៅទីក្រុងតាលៀន(Dalian)។ ក្រុមហ៊ុនទាំង២នេះបានគ្រប់គ្រងជាសកលនូវទីផ្សារបន្ទះឈីប DRAM ជិត៧០% និងបន្ទះឈីប៥០% គិតត្រឹមចុងខែមិថុនា។ នេះបើតាមទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារ TrendForce របស់តៃវ៉ាន់។
ដោយឡែកពីនេះ កាលពីខែមីនា ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានដាក់ជើងព្រួលការពារមួយចំនួនសម្រាប់អ្នកវិនិយោគ ដែលសង្ឃឹមថា នឹងដាក់ពាក្យសុំប្រាក់ឧបត្ថម្ភរាប់ពាន់លានដុល្លារក្រោមច្បាប់ CHIPS។ ជើងព្រួលទាំងនោះរួមមានការកំណត់ការពង្រីកផលិតកម្មបន្ទះឈីបនៅប្រទេសចិនសម្រាប់រយៈពេល១០ឆ្នាំ បន្ទាប់ពីការទទួលបានមូលនិធិនេះ។
ក្រុមអ្នកវិភាគរំពឹងថា ព័ត៌មានលម្អិតបន្ថែមលើបញ្ហានេះនឹងត្រូវប្រកាសក្នុងពេលខាងមុខ។
ប្រភពដែលដឹងពីបញ្ហានេះបាននិយាយថា ក្រុមហ៊ុន Samsung ដែលកំពុងសាងសង់រោងចក្រផលិតបន្ទះឈីបនៅរដ្ឋតិចសាស់ ដើម្បីចាប់ផ្តើមដឹកជញ្ជូននៅចុងឆ្នាំ២០២៤ បានបំពេញរួចហើយនូវពាក្យសុំការឧបត្ថម្ភធនរបស់សហរដ្ឋអាមេរិក ហើយអាចរង់ចាំស្តាប់លទ្ធផលនេះនៅចុងឆ្នាំនេះ៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ការស្ទង់មតិបង្ហាញថា មនុស្សនៅអាស៊ានមិនដល់៥០%ទេ ដែលជឿថា បម្រែបម្រួលអាកាសធាតុជាបញ្ហាប្រឈម

ព័ត៌មាន
តាមការស្ទង់មតិថ្មីមួយបានបង្ហាញថា មនុស្សតិចជាងពាក់កណ្តាលនៅតំបន់អាស៊ីអាគ្នេយ៍ទាំង១០ប្រទេសមានការយល់ឃើញថា ការប្រែប្រួលអាកាសធាតុគឺជាបញ្ហាប្រ…

លោកជំទាវ ជា សិរី ចាត់ទុកការបើកសាខាថ្មីធនាគារ ជីប ម៉ុង បានបង្ហាញពីភាពរឹងមាំនៃវិស័យធនាគារនៅកម្ពុជា

ព័ត៌មាន
បច្ចុប្បន្នវិបត្តិសាកលធំៗ ដែលបានកើតឡើងជាបន្តបន្ទាប់លើពិភពលោក បាននិងកំពុង បន្តគំរាមកំហែងដល់សេដ្ឋកិច្ចពិភពលោក និងតំបន់ ជាពិសេសការកើនឡើង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ