ដើម្បីអបអរឆ្នាំថ្មី ក៏ដូចជាថ្លែងអំណរគុណដល់អតិថិជន អិលអូអិលស៊ី ទាំងអស់ដែលតែងតែគាំទ្រនូវរាល់ផលិតផល និងសេវាកម្មរបស់ អិលអូអិលស៊ី ពិសេសការប្រើប្រាស់ LOLC Mobile សម្រាប់ការសន្សំប្រាក់ និងចាយវាយប្រចាំថ្ងៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី បានផ្តល់ជូននូវប្រម៉ូសិនថ្មីមិនធ្លាប់មានពីមុន ដល់អតិថិជនដែលប្រើប្រាស់ស្គែនចាយវាយតាមរយៈ LOLC Mobile ចាប់ពីថ្ងៃទី 01 ខែមករា ឆ្នាំ2026 រហូតដល់ថ្ងៃទី 31 ខែមីនា ឆ្នាំ2026 ជាមួយនឹងទឹកប្រាក់រង្វាន់សរុប 4,800,000 រៀល។
រយៈពេលនៃកម្មវិធី៖ ចាប់ពីថ្ងៃទី 01 ខែមករា ឆ្នាំ2026 រហូតដល់ថ្ងៃទី 31 ខែមីនា ឆ្នាំ2026
លក្ខខណ្ឌនៃកម្មវិធី៖
- ផ្តល់ជូនសម្រាប់អតិថិជនដែលប្រើប្រាស់ LOLC Mobile App សម្រាប់ការស្គែនទូទាត់
- អតិថិជនត្រូវស្គែនទូទាត់ទៅកាន់គណនី 10 ផ្សេងគ្នា និងធ្វើប្រតិបត្តិការផ្សេងទៀតសរុបយ៉ាងតិច 30 ប្រតិបត្តិការ
- អតិថិជនត្រូវធ្វើប្រតិបត្តិការសរុបយ៉ាងតិច 50 ដុល្លារ ឬ 200,000 រៀល
- គ្រប់ប្រតិបត្តិការត្រូវតែមានតម្លៃទាបបំផុត 0.5 ដុល្លារ ឬ 2,000 រៀល
- អតិថិជនម្នាក់មានសិទ្ធិឈ្នះរង្វាន់បានតែម្តងប៉ុណ្ណោះ ក្នុងអំឡុងពេលប្រម៉ូសិននេះ
- ការចាប់រង្វាន់នឹងត្រូវធ្វើឡើងដោយចៃដន្យ និងធ្វើការចាប់រៀងរាល់មួយខែម្តង
- អិលអូអិលស៊ី សូមរក្សាសិទ្ធកែប្រែរង្វាន់ និងលក្ខខណ្ឌក្នុងការផ្តល់ជូនដ៏ពិសេសនេះ
ទឹកប្រាក់រង្វាន់៖
- រង្វាន់ 1,000,000 រៀល សរុបចំនួន 3 រង្វាន់ (ចែកជូន 1 រង្វាន់រៀងរាល់ខែ)
- រង្វាន់ 400,000 រៀល សរុបចំនួន 3 រង្វាន់ (ចែកជូន 1 រង្វាន់រៀងរាល់ខែ)
- រង្វាន់ 200,000 រៀល សរុបចំនួន 3 រង្វាន់ (ចែកជូន 1 រង្វាន់រៀងរាល់ខែ)
ប្រសិនបើលោកអ្នកពុំទាន់មាន LOLC Mobile App ប្រើប្រាស់ទេ លោកអ្នកអាចទាញយក និងបង្កើតគណនីឌីជីថល អិលអូអិលស៊ី តាមរយៈតំណភ្ជាប់មួយនេះ៖ https://onelink.to/zkb2qg/ ។