កំណើននេះបានសបញ្ជាក់ឱ្យឃើញអំពីការកើនឡើងទាំងព្រមនៃទំហំជួញដូរភាគហ៊ុនទាំង៦ នៅលើផ្សារ បើធៀបនឹងថ្ងៃជួញដូរមុនៗ។ ស្របពេលជាមួយគ្នានេះ សន្ទស្សន៍ ផ.ម.ក. ក្នុងថ្ងៃនេះ បានបន្តកើនប្រមាណ ៧,១១% ដែលធ្វើឲ្យពិន្ទុងើបឡើងដល់ ៧៣៩,៩២ពិន្ទុ ម្តងទៀត។
ភាគហ៊ុន ABC និង GTI បានឡើងដល់ ១៩.៦០០រៀល និង ៣.៣០០រៀល ពោលគឺមានកំណើនប្រមាណ ១.៧២០រៀល និង ១០០រៀល។ ខណៈដែលភាគហ៊ុន PWSA, PPSP និង PAS បានធ្លាក់ចុះមកត្រឹម ៥.៧០០រៀល, ២.២២០រៀល, និង ១៦.៣០០រៀល។ ភាគហ៊ុន PPAP បានរក្សាលំនឹងថេរ នៅតម្លៃ ១១.៣០០រៀល៕