សេដ្ឋកិច្ចក្រៅប្រព័ន្ធ

អ្នកជំនាញចាត់ទុកអ្នកលក់ដូរតាមដងផ្លូវជាសរសៃឈាមដ៏សំខាន់សម្រាប់សេដ្ឋកិច្ចជាតិ


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅតែចាត់ទុកអ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធជាអ្នកដើរតួនាទី និងរួមចំណែកដ៏សំខាន់ក្នុងការជួយគាំទ្រកំណើនសេដ្ឋកិច្ច។ យ៉ាងណាមិញ ដើម្បីលើកកម្ពស់ដល់ក្រុមអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធជាមួយរាជរដ្ឋាភិបាល អង្គការអុកស្វាម និងសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ(IDEA)បានសហការរៀបចំប្រារព្ធទិវាអន្តរជាតិ អ្នកលក់ដូរតាមដងផ្លូវលើកទី១១ ក្រោមប្រធានបទ«ប្រព័ន្ធគាំពារសង្គមសម្រាប់អ្នកលក់ដូរតាមផ្លូវនៅកម្ពុជា»។
4
ដោយ

អង្គការអុកស្វាម ​កំពុងចូលរួមយ៉ាងសកម្មជាមួយដៃគូនានា ស្ថាប័នជាតិនិងអន្តរជាតិ ដើម្បីធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសេដ្ឋកិច្ចដ៏រឹងមាំនៅក្នុងសង្គមរបស់កម្មករដែលងាយរងគ្រោះទាំងអស់ ទាំងក្នុងនិងក្រៅប្រព័ន្ធ តាមរយៈការផ្តល់អនុសាសន៍ និងការបង្កើតកិច្ចសន្ទនាសង្គម ជាមួយអ្នកពាក់ព័ន្ធនានា ក្នុងការធ្វើសេចក្ដីសម្រេចចិត្ត ដើម្បីពង្រីកវិសាលភាពការផ្តល់ហិរញ្ញវត្ថុ និងការផ្តល់សេវាគាំពារសង្គមឱ្យរឹតតែមានប្រសិទ្ធភាព និងប្រកបដោយបរិយាបន្ន។ កម្ពុជាបានចាត់ទុកអ្នកលក់ដូរតាមដងផ្លូវ គឺជាកំលាំងពលកម្មសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឬបុគ្គលស្វ័យនិយោជន៍ ដែលបានចូលរួមចំណែកក្នុងការបង្កើនសេដ្ឋកិច្ចជាតិ ដ៏សំខាន់ និងបានស្រូបយកកំលាំងពលកម្មទូទាំងប្រទេស ជាពិសេសបានកាត់បន្ថយការចំណាកស្រុកដោយប្រថុយប្រថាន។

លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានគូសបញ្ជាក់ថា អ្នកលក់ដូរតាមដងផ្លូវ គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ ដូច្នេះលោកស្នើឱ្យរាជរដ្ឋាភិបាលបន្ត និងពង្រឹងការគាំពារដល់អ្នកលក់ដូរតាមដងផ្លូវឱ្យបានពេញលេញ ជាពិសេសស្ត្រីតែម្ដង ដោយមិនត្រូវទុកពួកគេចោលជាដាច់ខាត។ យ៉ាងណាក៏ដោយ សមាគមនឹងបន្តធ្វើការចងក្រងផ្តល់ការបណ្តុះបណ្តាល ផ្សព្វផ្សាយ និងធ្វើយុទ្ធនាការគាំពារសង្គមជាមួយអ្នកលក់ដូរតាមដងផ្លូវ ដើម្បីទទួលបានប្រព័ន្ធគាំពារសង្គមសម្រាប់អ្នកលក់ដូរតាមដងផ្លូវឱ្យកាន់តែប្រសើរ។បច្ចុប្បន្ន សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានចងក្រងអ្នកលក់ដូរតាមដងផ្លូវបានចំនួន២២ក្រុម ដែលមានសមាជិកសរុបជិត៣ពាន់នាក់ ហើយអ្នកលក់ដូរជាស្ត្រីមានជាង២ពាន់នាក់ នៅតាមបណ្តារាជធានីភ្នំពេញ និងខេត្តចំនួន៦។

លោកស្រី ភាណ សោភ័ណ នាយិការបស់អង្គការអុកស្វាម បានមានប្រសាសន៍ថា អង្គការអុកស្វាមសូមកោតសរសើរចំពោះកិច្ចអន្តរាគមន៍របស់រាជរដ្ឋាភិបាល ក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់ស្វ័យនិយោជជន និងកម្មករនិយោជិត ដែលបម្រើការនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈការអនុវត្តគម្រោងរបបសន្តិសុខសង្គមលើប្រព័ន្ធថែទាំសុខភាពតាមរយៈការរួមចំណែកដោយស្ម័គ្រចិត្ត។ ជាមួយគ្នានេះលោកស្រីអំពាវនាវឱ្យរដ្ឋាភិបាលពន្លឿនការទទួលស្គាល់ផ្លូវច្បាប់ និងការការពារសុខុមាលភាព និងស្ថានភាពសេដ្ឋកិច្ចរបស់អ្នកលក់ដូរតាមដងផ្លូវ ជាពិសេសស្ត្រី។

លោកស្រីបន្តថា អង្គការអុកស្វាមប្ដេជ្ញាបន្តការងាររបស់ខ្លួនជាមួយរាជរដ្ឋាភិបាលកម្ពុជា និងអ្នកពាក់ព័ន្ធដទៃទៀតក្នុងការលើកកម្ពស់ និងធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចគាំពារសង្គមប្រកប​ដោយបរិយាបន្ន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនកំពុងចាក់សាច់ប្រាក់ចូលក្នុងប្រព័ន្ធធនាគារ ដើម្បីជំរុញសេដ្ឋកិច្ចឱ្យដល់២០០ពាន់លានដុល្លារ

ព័ត៌មាន
ប្រទេសចិន បានចាក់បញ្ចូលសាច់ប្រាក់ដ៏ច្រើនបំផុតក្នុងរយៈពេលជិត៧ឆ្នាំទៅក្នុងប្រព័ន្ធធនាគារជាមួយនឹងប្រាក់កម្ចីគោលនយោបាយរយៈពេលមួយឆ្នាំ ដើម្បីគា…

ថៃនឹងបង្កើតច្រកផ្លូវទឹកថ្មីដែលមានតម្លៃរាប់ពាន់លានដុល្លារ ដើម្បីជំនួសច្រកដឹកជញ្ជូនម៉ាឡាការបស់សឹង្ហបុរី

ព័ត៌មាន
រដ្ឋាភិបាលថៃ កំពុងបង្ហាញគម្រោងតភ្ជាប់ផ្លូវដឹកជញ្ជូនតាមផ្លូវទឹកតម្លៃរាប់ពាន់លានដុល្លារដល់វិនិយោគិនបរទេស ដែលជាច្រកទ្វារដឹកជញ្ជូនថ្មី និងចំណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ