ភ្លេង-វៃឆ្លាត

រៀនភ្លេងធ្វើឲ្យយើងចងចាំបានល្អនិងមានភាពវាងវៃ


អ្នកស្រី ហ៊ុន ជាឡេង អ្នកគ្រប់គ្រងសាលាតន្ដ្រី និង សិល្បៈ Simphony ដែលជាសាលាបណ្ដុះបណ្តាលតន្ដ្រីដល់កុមារកម្ពុជាដ៏លេចធ្លោមួយនៅទីក្រុងភ្នំពេញអស់រយៈពេល១០ឆ្នាំមកហើយនោះ បានអត្ថាធិប្បាយថា អត្ថប្រយោជន៍នៃការរៀនភ្លេង គឺដើម្បីឲ្យមានការចងចាំល្អ និង មានភាពវាងវៃផងដែរ។
កូនសិស្សសាលាតន្ដ្រីស៊ីមហ្វូនី ប្រកួតក្នុងកម្មវិធី Asia Pacific Arts Festival នៅខេត្តសៀមរាបនាពេលកន្លងមក
ដោយ

អ្នកស្រី ហ៊ុន ជាឡេង ដែលចេះលេងឧបករណ៍ព្យ៉ាណូផងដែរនោះ បានពន្យល់យ៉ាងដូច្នេះថា៖ «គេគិតសាមញ្ញ ថា ការរៀនភ្លេង គឺដើម្បីបន្ធូរអារម្មណ៍ ប៉ុន្តែ ការរៀនភ្លេង គឺដើម្បីឲ្យខួរក្បាលរបស់យើងមានការចងចាំល្អ និងមានភាពវាងវៃ ព្រោះ ភ្លេងទាំងអស់ យើងត្រូវប្រើខួរក្បាលទាំងពីរក្នុងពេលតែមួយ។ ដូច្នេះ គាត់អាច Control ផ្នែកខួរក្បាលគាត់ទាំងខាងឆ្វេង និងខាងស្ដាំក្នុងពេលតែមួយ»។

Simphony School of Music and Art មានកម្មវិធីសិក្សាលំដាប់ថ្នាក់អន្តរជាតិ និង គ្រូជំនាញតន្ដ្រីដែលត្រូវបានជ្រើសរើសមកពីប្រទេសជាច្រើនជុំវិញពិភពលោក។

Simphony ជាសាលាបណ្ដុះសិល្បករ និងតន្ត្រីករវ័យក្មេងៗនៅកម្ពុជាដែលមានគុណភាពខ្ពស់កម្រិតស្តង់ដាអន្តរជាតិ ដោយមានគ្រូបង្រៀនសុទ្ធសឹងមានបទពិសោធន៍ក្នុងការបង្រៀនរយៈពេល១០ឡើងទៅ ដែលមកពីប្រទេសជប៉ុន ឥណ្ឌូនេស៊ី អូស្ត្រាលី កាណាដា អាមេរិក តៃវ៉ាន់ និងហូឡង់។ លើសពីនេះ សាលាតែងតែរៀបចំការប្រគំតន្ដ្រីជាប្រចាំឆ្នាំនៅសាលាផ្ទាល់ ហើយនៅរៀងរាល់ពាក់កណ្តាលឆ្នាំ សាលាតែងតែ​រៀបចំ​ការប្រគំតន្ដ្រីផ្លាស់ប្តូរបទពិសោធជាមួយសាកលវិទ្យាល័យនៅស្ថានីយ៍ទូរទស្សន៍ ទទក។ បន្ថែមពីនេះ សាលាតន្ដ្រីSimphony​​ ត្រូវបាន​ទទួល​​ស្គាល់​ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសាកលវិទ្យាល័យភូមិន្ទ និងវិចិត្រសិល្បៈផងដែរ។ ហើយនៅពេលសិស្សបញ្ចប់ការសិក្សា សាលា នឹងផ្តល់ជូនសញ្ញាបត្រដល់សិស្ស ដែលមានការទទួលស្គាល់ពីសាកលវិទ្យាល័យភូមិន្ទ និងវិចិត្រសិល្បៈទៀតផង។

កូនសិស្សសាលាតន្ដ្រីស៊ីមហ្វូនី ប្រកួតក្នុងកម្មវិធី Asia Pacific Arts Festival នៅខេត្តសៀមរាបនាពេលកន្លងមក

អ្នកស្រី ហ៊ុន ជាឡេង បានគូសបញ្ជាក់ថា  សាលា Simphony ជាសាលាតន្ត្រី និងសិល្បៈថ្នាក់បឋម ដើម្បីឲ្យសិស្សក្មេងៗតូចៗចាប់ពីអាយុ៥ឆ្នាំឡើងទៅ បានទទួលចំណេះវិជ្ជាផ្នែកតន្ដ្រី ហើយនៅថ្ងៃអនាគត ពួកគេអាចចូលរៀននៅសាកលវិទ្យាល័យដែលមានជំនាញតន្ត្រីបានផងដែរ។

អ្នកស្រីបញ្ជាក់យ៉ាងដូច្នេះថា៖ «ទីនេះ មានបង្រៀនឧបករណ៍ភ្លេងទំនើប ដូចជា៖ ព្យ៉ាណូ វ៉ាយូឡុង ហ្គីតា និងស្គរជាដើម ព្រមទាំងមានបង្រៀនសិល្បៈគំនូរទៀតផង។ ហើយយើងនឹងបើកសាខាទីពីរឆាប់ៗនៅផ្សារអ៊ីអន២ ដែលមានបញ្ចូលការបង្រៀនឧបករណ៍ភ្លេងខ្មែរផងដែរ»។   

សាលាតន្ត្រី និង សិល្បៈ Simphony មានទីតាំងស្ថិតនៅផ្ទះលេខ 243 ផ្លូវ 51 (Pasteur) សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ទំនងទំនងទូរស័ព្ទលេខ៖ ០១២ ៩០០ ៥៨៣,០២៣ ៧២៧ ៣៤៥៕

អ្នកស្រី ហ៊ុន ជាឡេង អ្នកគ្រប់គ្រងសាលាតន្ដ្រី និង សិល្បៈ Simphony (រូបភាព៖ ហេង ភារម្យ)
None



អត្ថបទបន្ទាប់


កំណើនសេដ្ឋកិច្ច ៧% ជាង២០ឆ្នាំមកនេះ តើប្រជាជនកម្ពុជាចំណេញអ្វីខ្លះ?

កំណើនសេដ្ឋកិច្ចកម្ពុជាមានការកើនឡើងជុំវិញ ៧% ជារៀងរាល់ឆ្នាំ ក្នុងរយៈពេល២០ឆ្នាំកន្លងមកហើយ។ កំណើននេះ ត្រូវបានប្រជាពលរដ្ឋ អ្នកជំនាញ អ្នកតាមដ…

មជ្ឈមណ្ឌលបណ្តុះបណ្តាល ICT មួយ បានបើកការដ្ឋានសាងសង់នៅកម្ពុជា

អគារដ៏ទំនើបនេះ មានកម្ពស់៤ជាន់ និងមានផ្ទៃក្រឡា៧៥០០ម៉ែត្រការ៉េ បង្កើតឡើងដើម្បីបណ្តុះបណ្ដាលធនធានមនុស្សផ្នែកទូរគមនាគមន៍ និងICTនៅកម្ពុជា ដែល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ