វិស័យអចលនទ្រព្យថៃ

វិស័យអចលនទ្រព្យថៃមានសេចក្តីសង្ឃឹមឡើងវិញ ខណៈភ្ញៀវទេសចរចិនកំពុងកើនឡើងខ្ពស់


វិស័យអចលនទ្រព្យ និង សកម្មភាពផ្សេងៗទាក់ទងនឹងសេវាកម្មទេសចរណ៍នៅក្នុងប្រទេសថៃបានកំពុងតែមានសេចក្តីសង្ឃឹមប្រកបដោយសុទិដ្ឋិនិយមឡើងវិញហើយ ខណៈភ្ញៀវទេសចរចិនកំពុងតែវិលត្រឡប់មកកាន់ប្រទេសនេះកាន់តែច្រើនឡើងវិញ ដែលសកម្មភាពត្រូវបានរំពឹងថា នឹងជំរុញឲ្យមានលំហូរវិនិយោគិនពីចិនចូលមកប្រទេសថៃកាន់តែច្រើនឡើងវិញ ។
វិស័យអចលនទ្រព្យថៃមានសេចក្តីសង្ឃឹមឡើងវិញ ខណៈភ្ញៀវទេសចរចិនកំពុងកើនឡើងខ្ពស់ រូបភាព South China Morning Post

កាសែត South China Morning Post ដែលមានមូលដ្ឋាននៅកោះហុងកុង បានអះអាងថា សេចក្តីសង្ឃឹមអំពីការងើបឡើងវិញនៃវិស័យអចលនទ្រព្យរបស់ថៃ ត្រូវបានឆ្លុះបញ្ចាំងតាមរយៈកំណើននៃការកក់ជើងហោះហើរត្រង់ពីគោលដៅនានានៅក្នុងប្រទេសចិនសំដៅមកកាន់ប្រទេសថៃ ស្របពេលដែលតម្លៃអចលនទ្រព្យនៅចិនកំពុងមានតម្លៃខ្ពស់ ជាងថៃប្រទេសថៃ។

ប្រភពដដែលបានអះអាងថា ចំនួនអ្នកកក់សំបុត្រយន្តហោះពីគោលដៅនានានៅក្នុងប្រទេស ចិនទៅកាន់ប្រទេសថៃកាលពីខែកុម្ភៈធៀបនឹងខែមករា គឺមានកំណើនកើនឡើងរហូតដល់ទៅ៦៧% ។

ប្រភពដដែលបានបន្តថា នៅក្នុងចំណោមពួកគេទាំងនោះ ដំណើរកម្សាន្ដ និងទេសចរណ៍គឺជាគោលដៅចំបងមួយ ប៉ុន្តែនោះក៏ជាឱកាសដែលអ្នកទេសចរជនជាតិចិន អាចនឹងសម្លឹងរកឱកាសវិនិយោគ និង ឱកាស ដើម្បីកសាងមូលដ្ឋាននៃជីវភាពរស់នៅរបស់ពួកគេថ្មីផងដែរ។

ពលរដ្ឋមួយចំនួននៅប្រទេសចិន ដែលត្រូវបានសារព័ត៌មាន SCMP ស្រង់សម្ដីបានបញ្ជាក់ថា ពួកគេ មើលឃើញប្រទេសថៃមិនត្រឹមតែជាទិសដៅទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្ដែពួកគេក៏សម្លឹងឃើញប្រទេសនេះជាទិសដៅវិនិយោគ និងបណ្តាក់ទុនសម្រាប់រស់នៅពេលចូលនិវត្តន៍ផងដែរ។

ប្រភពព័ត៌មានចិនដដែលនេះបានបញ្ជាក់ទៀតថា តម្លៃអចលនទ្រព្យដែលសមរម្យនៅជាយទីក្រុងសៀងហៃនៅពេលនេះ មិនក្រោម ៤ លានយន់ ឫប្រហែលជា ជាង៥៧ម៉ឺនដុល្លារឯណោះ ហើយបើចង់បានកន្លែងរស់នៅកណ្តាលទីក្រុង គឺថ្លៃជាងហ្នឹងទ្វេដង ដូច្នេះទើបពលរដ្ឋចិនមួយចំនួន ស្វែងរកកន្លែងរស់នៅថ្មីដូចជានៅថៃ ដែលមានតម្លៃអចលទ្រព្យប្រភេទលំនៅដ្ឋាសម្រាប់រស់នៅជាមធ្យមមានតម្លៃប្រមាណ ៩ម៉ឺនដុល្លារអាមេរិក។

បន្ទាប់ពីអាជ្ញាធរចិនបើកទ្វារប្រទេសមក អាជ្ញាធរទេសចរណ៍របស់ប្រទេសថៃបាននិយាយថា ខ្លួនបានស្វាគមន៍ភ្ញៀវទេសចរចិនចំនួនជាង១៦ម៉ឺន នាក់នៅចន្លោះថ្ងៃទី ១ ខែមករាដល់ថ្ងៃទី ១៥ ខែកុម្ភៈ ហើយរំពឹងថា ចំនួននេះនឹងកើនឡើងដល់ ៥ លាននាក់សម្រាប់ឆ្នាំ២០២៣ នេះ៕

អត្ថបទ ៖ សរ សុជាតិ




អត្ថបទបន្ទាប់


តំបន់អឺរ៉ុបនាំចូលអាវុធកើនឡើងកាន់តែច្រើន ខណៈអាមេរិកជាអ្នកនាំចេញអាវុធដ៏ធំជាងគេក្នុងពិភពលោកកំពុងត្រូវប៉ាន់

ព័ត៌មាន
បណ្ដារដ្ឋមួយចំនួននៅតំបន់អឺរ៉ុបបានបង្កើនការនាំចូលអាវុធសំខាន់ៗរបស់ពួកគេចំនួន ៤៧% ក្នុងរយៈពេល ៥ ឆ្នាំគិតមកដល់ត្រឹមឆ្នាំ២០២២ ស្របពេលដែលច…

កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលចេញពីនាវាមុជទឹក ខណៈសមយុទ្ធទ្រង់ទ្រាយធំរបស់អាមេរិក និងកូរ៉េខាងត្បូងចាប់ផ្តើម

ព័ត៌មាន
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានឱ្យដឹងកាលពីថ្ងៃចន្ទ ទី ១៣ មីនា ថា រដ្ឋនុយក្លេអ៊ែរកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលយុទ្ធសាស្ត្រពីរគ្រាប់ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ