វិស័យកសិកម្ម

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មអះអាងថា កម្ពុជា មានស្បៀងគ្រប់គ្រាន់សម្រាប់ផ្គង់ផ្គង់តម្រូវការក្នុងស្រុក ទោះកម្ពុជា រងការឈ្លានពានពីថៃ ក៏ដោយ


ប្រទេសកម្ពុជា កំពុងរងនូវការឈ្លានពានពីយោធាល្មោភសង្គ្រាមថៃ បានធ្វើឱ្យមហាជនមួយចំនួនហាក់បង្ហាញក្តីបារម្ភចំពោះបញ្ហាសន្តិសុខស្បៀងយ៉ាងខ្លាំង។ ពាក់ព័ន្ធបញ្ហានេះ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម បានអះអាងថា បើទោះបីជាបច្ចុប្បន្នកម្ពុជា ស្ថិតក្នុងកាលៈទេសៈកំពុងមានបញ្ហាសង្គ្រាមយាយីពីប្រទេសថៃ ក៏ដោយ តែកម្ពុជា នៅតែមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ស្បៀងសម្រាប់ពលរដ្ឋក្នុងប្រទេសបានយ៉ាងពេញលេញ និងអាចនាំចេញបានមួយចំនួនទៀតផង។
វិស័យកសិកម្ម
ដោយ

ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងនៅថ្ងៃទី១៨ ខែធ្នូ នេះថា ទោះបីជាកម្ពុជា មានបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និង​ថៃ អស់រយៈពេលជិតកន្លះឆ្នាំមកនេះ តែកម្ពុជា មិនមានបញ្ហាប្រឈមជុំវិញការធានាសន្តិសុខស្បៀងនៅក្នុងប្រទេសនោះទេ ពោលគឺកម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ស្បៀងសម្រាប់តម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់ពលរដ្ឋបានយ៉ាងពេញលេញ។

​​យ៉ាងណាមិញ លោកស្រី Rebekah Bell តំណាង FAO ប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា តាមរយៈការកសាងភាពជោគជ័យនៃគម្រោង CAPFISH-Capture ជាមួយសហគមន៍នេសាទ និងតំបន់អភិរក្សនានា FAO នឹងបន្តធ្វើការមួយជំហានទៀតជាមួយសហគមន៍នេសាទ ដោយផ្តោតលើផលិតកម្មកែច្នៃជលផល។ លោកស្រីថា វិស័យជលផលមានសារសំខាន់ខ្លាំងណាស់សម្រាប់ទ្រទ្រង់ដល់ការរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋកម្ពុជា ក៏ប៉ុន្តែវិស័យនេះហាក់ទទួលរងឥទ្ធិពលមួយចំនួនពីបញ្ហបម្រែបម្រួលអាកាសធាតុ ដូច្នេះហើយ FAO នឹងចូលរួមបង្កើនភាពស៊ាំសម្រាប់វិស័យនេះ ដើម្បីធ្វើយ៉ាងណាធានាឱ្យបាននូវការផ្គត់ផ្គង់អាហារដែលជាទិន្នផលជលផលប្រកបដោយគុណភាពសម្រាប់ពលរដ្ឋ។

ជាមួយគ្នានេះ លោក Koen Everaert អនុប្រធានកិច្ចសហប្រតិបត្តិការសម្រាប់គណៈប្រតិភូសហភាពអឺរ៉ុប បានគូសបញ្ជាក់ថា សហភាពអឺរ៉ុបនឹងបន្តជួយគាំទ្រជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិសេសការជំរុញការអភិវឌ្ឍវិស័យកសិកម្មតាមរយៈការកែច្នៃសម្រាប់នាំចេញ៕




អត្ថបទបន្ទាប់


តើប្រេសិតចិន មកកាន់កម្ពុជា និងថៃ អាចជួយឱ្យសង្គ្រាមខ្មែរ-ថៃ ឈានដល់បទឈប់បាញ់ ឬយ៉ាងណា?

ប្រេសិតពិសេសរបស់ក្រសួងការបរទេសចិន ទទួលបន្ទុកកិច្ចការអាស៊ី បានធ្វើដំណើរទស្សនកិច្ចការទូតនៅកម្ពុជា និងថៃ នៅថ្ងៃទី១៨ ខែធ្នូ នេះ ដើម្បីភ្ជាប់…

លោក អានុទីន ទទួលស្គាល់ពីការបាត់បង់ជីវិតទាហានថៃ ជាង៤ពាន់នាក់ និងរបួសជាង១ម៉ឺននាក់

ក្រោយអាស៊ាន និងសហភាពអឺរ៉ុប គ្រោងទម្លាយរបាយការណ៍ពីផ្កាយរណបដើម្បីវែកមុខរកនរណាជាអ្នកបាញ់មុនបំពានកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នាយករដ្ឋមន្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ