សហរដ្ឋអាមេរិក

សហរដ្ឋអាមេរិកដាក់សម្ពាធឲ្យក្រុមប្រទេសផលិតប្រេង OPEC+ បូមប្រេងបន្ថែម ខណៈការបូមប្រេងយឺតយ៉ាវ


អាមេរិកបានដាក់សម្ពាធទៅលើក្រុមប្រទេសផលិតនាំចេញប្រេងធំៗ ឬហៅថា OPEC+ ដែលជំរុញឲ្យមានការបូមប្រេងបន្ថែមឲ្យបានច្រើន និងកាត់បន្ថយតម្លៃប្រេងឆៅដែលកំពុងហក់ឡើងខ្ពស់។ ប្រការនេះវា បានបង្ហាញឲ្យឃើញពីបញ្ហាថ្មីបន្ថែមទៀត សម្រាប់ក្រុមប្រទេសផលិតប្រេងទាំងនោះ ដ្បិតថា ពួកគេមិនមានលទ្ធភាពបន្ថែមដើម្បីបង្កើនទិន្នផលប្រេងរបស់ខ្លួនឲ្យបានលឿននោះទេ បើទោះបីជា ពួកគេមានចិត្តចង់បង្កើនការបូមប្រេងក៏ដោយ។
អាមេរិកបានដាក់សម្ពាធទៅលើក្រុមប្រទេសផលិតនាំចេញប្រេងធំៗ ឬហៅថា OPEC+
ដោយ

នេះ​បើ​តាម​ការ​រាយការណ៍​ដោយសារ​ព័ត៌មាន​ធំ​ៗ​ជា​ច្រើន​។ តើ​មាន​មូលហេតុ​អ្វីខ្លះ ទើប​ក្រុម​ប្រទេស​ផលិត​នាំ​ចេញ​ប្រេង OPEC+ មិន​អាច​បូម​ប្រេង​បាន​ទៅ​តាម​ការ​ចង់បាន​របស់​អា​មេ​រិ​ក?

អង្គការ​ប្រទេស​នាំ​ចេញ​ប្រេង និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន ដែល​គេ​ស្គាល់​ថា OPEC+ កំពុង​តែ​សម្រាល​នូវ​អ្វី​ដែល​ជា​វិធានការ​ទប់ស្កាត់​ការ​ផ្គត់ផ្គង់​ប្រេង​របស់​ខ្លួន ដែល​បាន​ផលិត​ឡើង​កាលពី​ឆ្នាំ​២០២០ ដោយ​កាលនោះ ក្រុម​ប្រទេស​ទាំងនេះ បាន​កាត់​បន្ថយ​ការ​ផលិត​ប្រេង ដើម្បី​រក្សា​តម្លៃ​ប្រេង​ឆៅ​កុំ​ឲ្យ​ធ្លាក់​ចុះ​ខ្លាំង នៅ​គ្រា​ដែល​តម្រូវការ​នា​ពេល​នោះ​ក៏​មានការ​ធ្លាក់​ចុះ​ដែរ​។ ប៉ុន្ដែ បន្ទាប់​ពី​ស្ថានភាព​កូ​វី​ដ​១៩​ធូរស្បើយ ជាមួយនឹង​ការ​បន្ធូរបន្ថយ​វិធានការ​រឹត​បន្ដឹង និង​មាន​សកម្មភាព​សេដ្ឋកិច្ច​សង្គម​ឡើង​វិញ​នៅ​ប្រទេស​ជា​ច្រើន​នៅ​ទូ​ទាំង​ពិភពលោក វា​ក៏​បាន​ធ្វើ​ឲ្យ​តម្រូវការ​ប្រេង​ហក់​ឡើង​ខ្ពស់ ប្រេង​ក៏​ឡើងថ្លៃ​ខ្លាំង​ណាស់​ដែរ​មក​ទល់​បច្ចុប្បន្ន​នេះ​។ ដូច្នេះ​ហើយ ទើប​អា​មេ​រិ​កបាន​ដាក់​សម្ពាធ​ទៅ​លើ​អង្គការ​ប្រទេស​ផលិត​នាំ​ចេញ​ប្រេង OPEC+ ឲ្យ​បង្កើន​ការ​បូម​ប្រេង​ឲ្យ​បាន​ច្រើន ដើម្បី​ជំរុញ​បន្ទាប​តម្លៃ​ប្រេង​ឲ្យ​មក​នៅ​ទាប​វិញ ក៏​ប៉ុន្ដែ ការ​បង្កើន​ការ​បូម​ប្រេង​នេះ គឺ​នៅ​មិន​ទាន់​លឿន​គ្រប់គ្រាន់ តាម​ការ​ចង់បាន​របស់​ទីក្រុង​វ៉ា​ស៊ិ​ន​តោន​នៅឡើយ​ទេ ហើយ​កំពុង​បង្ក​ឲ្យ​មាន​ក្ដី​បារម្ភ​អំពី​តម្លៃ​ប្រេង​ដែល​ជិត​ដល់​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ក្នុង​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយ​នេះ​។

អង្គការ OPEC+ ដែល​រួម​មាន​ប្រទេស​រុ​ស្ស៊ី​ដែល​ជា​ដៃគូ​ប្រជែង​របស់​អា​មេ​រិ​ក​ដែរ​នោះ បាន​ចេញ​មុខ​ទប់ទល់​នឹង​សម្ពាធ ដែល​អា​មេ​រិ​កបាន​ដាក់ ឲ្យ​មានការ​បន្ថែម​ល្បឿន​បូម​ប្រេង​នេះ ដោយ​ក្រុម​ប្រទេស​ផលិត​ប្រេង​ទាំង​អស់នោះ នៅ​តែ​ប្រកាន់ខ្ជាប់​នូវ​ផែនការ​របស់​ពួក​គេ​ក្នុង​ការ​បង្កើន​ទិន្នផល​ជា​បណ្ដើរ​ៗ​ក្នុង​ចំនួន ៤០​ម៉ឺន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ ជា​រៀង​រាល់​ខែ​ចាប់តាំងពី​ខែសីហា​មក ហើយ​ក្រុម​ប្រទេស​ផលិត​ប្រេង​ទាំងនេះ ក៏​បាន​លើក​ឡើង​ពី​ក្ដី​បារម្ភ​ដែរ​ថា ប្រសិនបើ​ពួក​គេ​បង្កើន​ការ​បូម​ប្រេង​លឿន​ពេក វា​នឹង​ធ្វើ​ឲ្យ​មាន​ទីផ្សារ​ប្រេង​នៅ​ឆ្នាំ​២០២២​នឹង​មាន​សភាព​អាប់​អ៊ួ​ឡើង​វិញ ហើយ​វា​ក៏​អាច​រាំងស្ទះ​ទៅ​ដល់​ផែនការ​បូម​ប្រេង​របស់​ពួក​គេ​ផង​ដែរ​។

បញ្ហា​មួយទៀត ដែល​ប្រទេស​ផលិត​ប្រេង​មិន​អាច​បង្កើន​ការ​បូម​ប្រេង​បាន​លឿន គឺ​ដោយសារ​តែ​ការ​វិនិយោគ​នៅ​ក្នុង​ផលិតកម្ម​ប្រេង​មានការ​ធ្លាក់​ចុះ ព្រោះតែ​វិបត្តិ​កូ​វី​ដ​១៩ និង​សម្ពាធ​បញ្ហា​បរិស្ថាន​ចំពោះ​ក្រុម​ប្រទេស​ផលិត​ប្រេង ពិសេស​នៅ​រដ្ឋ​ក្រីក្រ​តែ​ម្ដង​។ មាន​ន័យ​ថា មាន​ត្រឹមតែ​សមាជិក ៣​ប៉ុណ្ណោះ នៃ​អង្គការ OPEC+  ដែល​អាច​បង្កើន​សមត្ថភាព​ផ្គត់ផ្គង់​ប្រេង​បាន​លឿន គឺ​អា​រ៉ាប់​ប៊ី​សា​អ៊ូ​ឌី​ត​, អេ​មេ​រ៉ាត​អា​រ៉ាប់​រួម​, និង​ប្រទេស​អ៊ី​រ៉ា​ក់​។

យ៉ាងណា​ក៏​ដោយ​ចុះ ផលិតកម្ម​ប្រេង របស់ OPEC+ ត្រូវ​បាន​គេ​មើលឃើញ​ថា គឺ​មាន​តិច​ជាង​អ្វី​ដែល​បាន​កំណត់​នៅ​ក្នុង​ផែនការ ពោល​គឺ​ការ​បូម​ប្រេង​មាន​ប្រមាណ​៧០​ម៉ឺន​បារ៉ែល​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ សម្រាប់​ខែកញ្ញា និង​ខែតុលា​កន្លង​ទៅ​នេះ​។ ប្រការ​នេះ បាន​ធ្វើ​ឲ្យ​ទីផ្សារ​ប្រេង​ឆៅ​កាន់តែ​ជួប​ការ​លំបាក ហើយ​តម្លៃ​ប្រេង​ក៏​នឹង​នៅ​តែ​មាន​ខ្ពស់​យូរ​ទៅ​មុខ​ទៀត​ដែរ​។ នេះ​បើ​តាម​ការ​អះអាង​ពី ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​។

សូម​បញ្ជាក់​ថា ថ្មី​ៗ​នេះ សហរដ្ឋអាមេរិក ក៏​មាន​ផែនការ​នឹង​បញ្ចេញ​ស្ដុក​ប្រេង​ដែល​បាន​បម្រុង​ទុក​ទៅ​លើ​ទីផ្សារ​ផង​ដែរ ដើម្បី​ធានា​តម្លៃ​ប្រេង​កុំ​ឲ្យ​ហក់​ឡើង​ខ្ពស់ ហើយ​អា​មេ​រិ​ក ក៏​បាន​អំពាវនាវ​ទៅ​ដល់​ប្រទេស​ចិន​ឲ្យ​មានការ​បញ្ចេញ​ស្ដុក​ប្រេង​របស់​ខ្លួន​ទៅ​លើ​ទីផ្សារ​ផង​ដែរ ដ្បិតថា ប្រទេស​ចិន និង​អា​មេ​រិ​ក គឺ​សុទ្ធ​សឹង​ជា​ប្រទេស​ដែល​មានការ​នាំ​ចូល និង​ប្រើប្រាស់​ប្រេង​ច្រើន​ជាងគេ​បំផុត​នៅ​ក្នុង​ពិភពលោក​។

តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អា​មេ​រិ​ក នៅ​ថ្ងៃ​អង្គា​រស​ប្ដា​ហ៍​នេះ មាន​ជិត​៧៦​ដុល្លារ​អា​មេ​រិ​ក ខណៈ​តម្លៃ​ប្រេង​ឆៅ​នៅ​អង់គ្លេស​ជិត​៧៩​ដុល្លារ​អា​មេ​រិ​ក​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សូមអញ្ជើញចូលរួមបើកបរសាកល្បងរថយន្ត Ford Territory ស៊េរីថ្មី ដោយសេរី និងឥតគិតថ្លៃ

ព័ត៌មាន
សូមអញ្ជើញចូលរួមបើកបរសាកល្បងរថយន្ត Ford Territory ស៊េរីថ្មី ដោយសេរី និងឥតគិតថ្លៃ នៅទីលានបើកបរយានយន្ត យ៉ាម៉ាម៉ូតូ ថ្ងៃទី 27 ខែវិចិ្ឆកា…

ប្រទេសថៃនឹងប្រឈមហានិភ័យផ្នែកសេដ្ឋកិច្ច ក្រោមការផ្លាស់ប្តូរទិដ្ឋភាពសេដ្ឋកិច្ចទូទាំងពិភពលោក

ព័ត៌មាន
ធនាគារបាងកក (BBL)ព្យាករណ៍ថា សេដ្ឋកិច្ចថៃប្រឈមមុខនឹងបញ្ហាកាន់តែច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ក្រោមការផ្លាស់ប្តូរទិដ្ឋភាពសេដ្ឋកិច្ចទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ