វិស័យអចលនទ្រព្យ

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យជាច្រើននៅហុងកុង បង្ខំចិត្តលក់ចេញអាផាតមិនទាំងខាតដើម ដើម្បីប្រមូលដើមទុនមកវិញខ្លះ


ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យជាច្រើននៅហុងកុង បង្ខំចិត្តលក់ចេញអាផាតមិនដោយបញ្ចុះតម្លៃយ៉ាងច្រើន ពោលគឺលក់ទាំងខាតបង់គួរឱ្យភ្ញាក់ផ្អើលដើម្បីកាត់បន្ថយស្ដុកយ៉ាងច្រើនដែលលក់មិនចេញ និងដើម្បីប្រមូលដើមទុនមកវិញខ្លះ ខណៈដែលក្រុមហ៊ុនទាំងនោះត្រៀមខ្លួនសម្រាប់ទីផ្សារស្ទុះងើបឡើងវិញ ក្រោយពីដាំក្បាលចុះជាច្រើនឆ្នាំ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia កាលពីថ្ងៃអង្គារ ទី១៥ ខែតុលា។
វិស័យអចលនទ្រព្យ
ដោយ

ដោយសារតែលក់បញ្ចុះតម្លៃយ៉ាងច្រើន ឬ លក់ទាំងខាតដើម ចំនួនដំបូងនៃអាផាតមិន ៩០៦យូនីត ក្នុងគម្រោងលំនៅឋាន ខាល់លីណាន ស្កាយ (Cullinan Sky) របស់ក្រុមហ៊ុន ស៊ុន ហុង ខៃ ប្រូភើធី (Sun Hung Kai Properties) នៅទីក្រុងហុងកុង លក់ដាច់អស់ភ្លាមៗនៅថ្ងៃប្រកាសលក់ ដែលបានបង្កការភ្ញាក់ផ្អើល និងត្រូវបានសារព័ត៌មានចុះផ្សាយព្រោងព្រាត។

អាផាតមិនមួយយូនីតមាន២បន្ទប់គេងទំហំ៦០ម៉ែត្រការ៉េ នៅជាន់ទី៣៥ លក់ក្នុងតម្លៃប្រមាណ២លានដុល្លារអាម៉េរិក។ ដ្បិតតម្លៃនេះប្រហាក់ប្រហែលនឹងតម្លៃអាផាតមិននៅទីក្រុងតូក្យូ ប្រទេសជប៉ុន ប៉ុន្តែតម្លៃនេះ គឺថោកណាស់នៅទីក្រុងហុងកុង ដែលជាទីផ្សារលំនៅឋានថ្លៃបំផុតមួយរបស់ពិភពលោក បន្ទាប់ពីប្រទេសម៉ូណាកូ។

ចំណុចផ្ទុះការចាប់អារម្មណ៍លើគម្រោងលំនៅឋាន ខាល់លីណាន ស្កាយ (Cullinan Sky) គឺដោយសារមានសេចក្ដីរាយការណ៍ព័ត៌មានថា ក្រុមហ៊ុន ស៊ុន ហុង ខៃ ប្រូភើធី (Sun Hung Kai Properties) កំពុងលក់អាផាតមិនរបស់ខ្លួនក្នុងតម្លៃខាតដើម។

សូមបញ្ជាក់ថា គម្រោងលំនៅឋាន ខាល់លីណាន ស្កាយ (Cullinan Sky) គឺជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ឡើងវិញដ៏ធំសម្បើមមួយនៅអតីតទីតាំងអាកាសយានដ្ឋាន ខៃ តាក់ (Kai Tak) ដែលគេរំពឹងថានឹងសាងសង់ផ្ទះបន្ថែមចំនួន៣ម៉ឺនយូនីតដល់ទីផ្សារហុងកុង។

មួយចំនួនធំនៃអាផាតមិនទាំងនេះកំពុងត្រូវបានប្រកាសលក់ក្នុងតម្លៃបញ្ចុះតម្លៃយ៉ាងច្រើន ដោយភ្នាក់ងារលក់អចលនទ្រព្យម្នាក់បានអះអាងថា អតិថិជនអាចទិញអាផាតមិនទាំងនេះក្នុងតម្លៃថោកជាង ៥ឆ្នាំមុនដល់ទៅជាង៤០%ឯណោះ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


មេដឹកនាំស្ថាប័នព័ត៌មាន និងអ្នកសារព័ត៌មានមកពីជាង ១០០ប្រទេស ប្រមូលផ្ដុំគ្នានៅប្រទេសចិន ដើម្បីពិភាក្សាអំពីបញ្ញាសិប្បនិម្មិតនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ

មេដឹកនាំប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានមកពីជុំវិញពិភពលោកមកពី១០៦ប្រទេស បានប្រមូលផ្តុំគ្នានៅទីក្រុង ស៊ីងជាំង ភាគពាយ័ព្យនៃប្រទេសចិន កា…

អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ ទទួលបានអ្នកដំណើរជាង ១លាន៣សែននាក់ ក្រោយដាក់ឱ្យដំណើរការបាន១ឆ្នាំ

ថ្នាក់ដឹកនាំរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល រំពឹងទទួលបានអ្នកដំណើរឆ្លងកាត់ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរកើនឡើងដល់ប្រមាណ ១លាន៥សែន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ