វិស័យអចលនវត្ថុ

អ្នកជំនាញវាយតម្លៃអចលនវត្ថុមកពី៣២ក្រុមហ៊ុនបានចាប់ដៃគ្នា ដើម្បីលើកកម្ពស់ និងពង្រឹងគុណភាពវាយតម្លៃអចលនទ្រព្យនៅកម្ពុជា


សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានប្រកាសគាំទ្រដល់ប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្ដីពីថ្លៃសេវា និងកម្រៃជើងសាវិជ្ជាជីវៈសម្រាប់ការផ្ដល់សេវាកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុ ដ្បិតការអនុវត្តនាពេលកន្លងទៅពុំទាន់ទទួលបាននូវប្រសិទ្ធភាពគ្រប់គ្រាន់នៅឡើយ។
3
ដោយ

បើតាមថ្នាក់ដឹកនាំសមាគមនេះ ដើម្បីធានាដល់ការអនុវត្តការងារឱ្យមានប្រសិទ្ធភាព គឺបច្ចុប្បន្នសមាជិករបស់សមាគមបានចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងគុណភាពផ្នែកវាយតម្លៃអចលនទ្រព្យ ក្រមសីលធម៌វិជ្ជាជីវៈអ្នកវាយតម្លៃ និងក្រមសីលធម៌វិជ្ជាជីវៈភ្នាក់ងារអចលនវត្ថុ ដែលនឹងអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤។

លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានគូសបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នា ដែលមានការចូលរួមពីសមាជិកក្រុមហ៊ុនវាយតម្លៃរបស់សមាគម គឺផ្ដោតសំខាន់លើសេវាកម្មវាយតម្លៃអចលនវត្ថុនៅកម្ពុជា ដែលសេវាកម្មនេះ ផ្ដោតលើគុណភាពជាចម្បង នឹងមិនផ្ដោតលើការប្រគួតប្រជែងលើតម្លៃនោះទេ ដែលនេះវាស្របជាមួយប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ សម្រាប់អ្នកជំនាញរូបនេះ ការប្រគួតប្រជែងលើតម្លៃកាន់តែទាបនោះមិនអាចពង្រឹងគុណភាពបានឡើយ ហើយប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្ដីពីថ្លៃសេវា និងកម្រៃជើងសាវិជ្ជាជីវៈ សម្រាប់ការផ្ដល់សេវាកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុ គឺជាការលើកមុខមាត់របស់អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើនប្រសើរឡើងអាចមានសមត្ថភាពប្រកួតប្រជែងជាមួយអ្នកជំនាញនានានៅក្នុងថ្នាក់តំបន់។

ពាក់ព័ន្ធនឹងការប្រកាសគាំទ្រនេះដែរ ឧកញ៉ា ចេង ខេង អ្នកជំនួញចាស់វស្សានៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានចាត់ទុកការចុះអនុស្សរណៈនៃការយោគយល់គ្នានេះថា នឹងផ្ដល់សារសំខាន់ដល់សមាជិករបស់សមាគម។ ទន្ទឹមគ្នានេះ ឧកញ៉ា ចេង ខេង ជឿជាក់ថា សមាជិកដែលបានចូលរួមចុះអនុស្សរណៈនឹងរួមគ្នាពង្រឹងនូវឧត្តមភាពសេវាដោយផ្ដោតលើអ្វីដែលទីផ្សារកំពុងចាប់អារម្មណ៍ ដើម្បីឈានដល់ការវាយតម្លៃបន្ថែមដល់ការងារអចលនវត្ថុក្នុងទីផ្សារតំបន់អាស៊ាន។

សូមបញ្ជាក់បន្ថែមថា អនុស្សរណៈនៃការយោគយល់គ្នា ដែលសមាជិកសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានចុះហត្ថលេខានេះមានចំនួន៣២ក្រុមហ៊ុន ដែលមានការទទួលស្គាល់ពីនិយ័តករអាជីវកម្មអចនវត្ថុ និងបញ្ចាំ។ ពាក់ព័ន្ធនឹងបញ្ហានេះ នៅក្នុងប្រកាសស្ដីពីថ្លៃសេវា និងកម្រៃជើងសាវិជ្ជាជីវៈ សម្រាប់ការផ្ដល់សេវាកម្មវាយតម្លៃ និងសេវាកម្មអចលលនវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានគោលដៅកំណត់ អំពីមូលដ្ឋាននៃការកំណត់តម្លៃសេវា ដែលមានវិសាលភាពអនុវត្តចំពោះរាល់សកម្មភាពពាក់ព័ន្ធការយកថ្លៃសេវាវាយតម្លៃអចលនវត្ថុ និងកម្រៃជើងសាវិជ្ជាជីវៈសម្រាប់ការផ្ដល់សេវាកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាមិនបោះបង់មហិច្ឆតាប្រែក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់ ទោះជួបបញ្ហាប្រឈម

ព័ត៌មាន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា នៅតែរក្សាគោលដៅសម្រេចមហិច្ឆតាប្រែក្លាយជាប្រទេសចំណូលមធ្យមកម្…

អ្នកជំនាញរំពឹងការចាប់ដៃគ្នារវាងធនាគារកណ្តាលកម្ពុជា-ចិន នឹងជួយធ្វើឱ្យវិស័យហិរញ្ញវត្ថុ និងការទូទាត់ឆ្លងដែនរបស់កម្ពុជាកាន់តែល្អប្រសើរ

ព័ត៌មាន
ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលចិន បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាចំនួន២ ដើម្បីជំរុញនវានុវត្តន៍ក្នុងវិស័យធនាគារ លើកកម្ពស់សុវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ