អន្តោប្រវេសន៍

ការរឹតបន្តឹងបញ្ហាអន្តោប្រវេសន៍សកលរបស់មហាអំណាច កំពុងធ្វើឲ្យនិស្សិតមានបំណងទៅសិក្សានៅបរទេសតែលតោល


រដ្ឋាភិបាលនៃប្រទេសមហាអំណាចធំៗរាប់ចាប់តាំងពីចក្រភពអង់គ្លេស កាណាដា និងអូស្រ្តាលីជាដើមកំពុងរៀបចំផែនការដោះស្រាយបញ្ហាអន្តោប្រវេសន៍ ដែលនាំឲ្យនិស្សិតជាច្រើនលាននាក់ មានបញ្ហា ស្របពេលដែលវិស័យអប់រំនៅក្រៅប្រទេសជាលំហូរនៃសាច់ប្រាក់មានតម្លៃរហូតដល់ទៅ២០០ពាន់លានដុល្លារនក្នុងមួយឆ្នាំ។
អន្តោប្រវេសន៍
ដោយ

និស្សិតអន្តរជាតិ ត្រូវបានគេចាត់ទុកថា ជាប្រភពចំណូលដ៏សំខាន់សម្រាប់បណ្តាសាកលវិទ្យាល័យ និងមហាវិទ្យាល័យក្នុងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន ដោយក្នុង១ឆ្នាំៗពួកគេចំណាយប្រាក់រហូតដល់ទៅ២០០ពាន់លានដុល្លារ ប៉ុន្តែការពង្រឹងលើបញ្ហាអន្តោយប្រវេសន៍របស់ប្រទេសមហាអំណាចទាំងនោះកំពុងបង្កបញ្ហាអាចធ្វើឱ្យមានភាពមិនច្បាស់លាស់សម្រាប់អនាគតរបស់សិស្សនិស្សិតទាំងនោះ។

សារព័ត៌មាន Bloomberg បានរាយការណ៍ថា នៅចក្រភពអង់គ្លេស ដែលជាគោលដៅធំជាងគេមួយរបស់ពិភពលោកសម្រាប់និស្សិតបរទេស ប៉ុន្តែនៅពេលនេះ អ្នកនយោបាយនៅក្នុងប្រទេសនេះកំពុងបង្កើនការ ប្តេជ្ញាពង្រឹងបញ្ហាត្រួតពិនិត្យលើនិស្សិតបរទេស ដែលជាប្រភពនៃបញ្ហាចំណាកស្រុកដ៏ធំបំផុតចាប់តាំងពីឆ្នាំ២០១៩ មក។ ក្រៅពីអង់គ្លេស ប្រទេសហូឡង់ ដែលជាសម្ព័ន្ធស្តាំនិយមជ្រុលរបស់អង់គ្លេសកំពុងតែស្នើឱ្យមានការរឹតបន្តឹងការចូលរៀនរបស់និស្សិតបរទេសទៅកាន់សាកលវិទ្យាល័យនានាផងដែរ។

ដោយឡែកនៅប្រទេសកាណាដា ដែលជាកន្លែងដែលមនុស្សម្នាក់ក្នុងចំណោម៤០នាក់ជានិស្សិតអន្តរជាតិ ក៏កំពុងរងនូវការគៀបសង្កត់របស់រដ្ឋាភិបាលផងដែរ ដោយបង្ខំឱ្យមហាវិទ្យាល័យបិទកម្មវិធីរបស់និស្សិតបរទេស។ ចំណែកនៅប្រទេសអូស្ត្រាលី ដែលជាគោលដៅនៃការស្វែងរកសិទ្ធិជ្រកកោនរបស់និស្សិតបរទេសមកពីអាស៊ីច្រើនជាងគេនោះ ក៏ត្រូវបានរដ្ឋាភិបាលស្នើឡើងនូវការដាក់កម្រិតលើការចុះឈ្មោះចូលរៀននៅតាមបណ្តាសាកលវិទ្យាល័យនានាផងដែរ។

ក្រោមសម្ពាធរឹតបន្តឹងលើបញ្ហាអន្តោប្រវេសន៍នេះបានធ្វើឱ្យចំនួននិស្សិតស្វែងរកការសិក្សានៅចក្រភពអង់គ្លេស កាណាដា និងអូស្ត្រាលីធ្លាក់ចុះចន្លោះពី២០% ទៅ៣០%នៅឆមាសទី១ឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្រៅពីប្រទេសទាំង៣ខាងលើ សហរដ្ឋអាមេរិកកំពុងក្លាយគោលដៅថ្មីក្នុងការទាក់ទាញនិស្សិតអន្តរជាតិ ដោយនៅឆ្នាំ២០២៣ កន្លងទៅ ដែនដីមហាអំណាចនេះបានទាក់ទាញនិស្សិតបរទេសសរុបជាង១ម៉ឺន១ពាន់នាក់ ដោយបានវ៉ាដាច់អូស្ត្រាលីទៅទៀត។ ការចុះឈ្មោះនិស្សិតអន្តរជាតិនៅសហរដ្ឋអាមេរិកបានកើនឡើង១១,៥% ក្នុងឆ្នាំសិក្សា២០២២/២០២៣ បើធៀបនឹងឆ្នាំសិក្សាឆ្នាំមុន ដោយធ្វើឱ្យចំនួនសរុបកើនឡើងដល់ជាងមួយលាននាក់ជាលើកដំបូងចាប់តាំងពីជំងឺរាតត្បាត៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


រដ្ឋាភិបាលសិង្ហបុរី គ្រោងចែកលុយដល់ពលរដ្ឋរាប់លាននាក់ ដើម្បីជួយសម្រាលការលំបាក ខណៈថ្លៃចំណាយប្រចាំថ្ងៃហក់ឡើងខ្ពស់

រដ្ឋាភិបាលសិង្ហបុរី ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ ដ៏សំខាន់មួយនៅតំបន់អាស៊ី គ្រោងចែកលុយដល់ពលរដ្ឋរាប់លាននាក់ នៅខែកញ្ញា ខាងមុខនេះ ដើម្បីជួយសម្រ…

ហេតុអ្វីពលរដ្ឋនូវែលសេឡង់ ចាកចេញពីប្រទេសទៅរស់នៅប្រទេសផ្សេងកាន់តែច្រើន?

ស្ថិតិរបស់រដ្ឋាភិបាលនូវែលសេឡង់ បានបង្ហាញថា ប្រជាជនបានចាកចេញពីប្រទេសនូវែលសេឡង់ក្នុងចំនួនដ៏ច្រើនគួរឱ្យកត់សម្គាល់ ស្របពេលអត្រាអត់ការងារធ្វើ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ