អគ្គនាយកដ្ឋានគយព្រមានពិន័យម្ចាស់រថយន្តគ្មានពន្ធ

អគ្គនាយកដ្ឋានគយព្រមានពិន័យម្ចាស់រថយន្តគ្មានពន្ធ និងកម្ទេច ឬដោះបំបែកជាគ្រឿងបន្លាស់រថយន្ត


អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានចេញសេចក្តីជូនដំណឹងចុងក្រោយមួយ ដោយក្រើនរំលឹកដល់ម្ចាស់រថយន្តគ្មានពន្ធ និងចង្កូតស្តាំដែលមានស្រាប់នៅកម្ពុជាឲ្យចូលមកបង់ពន្ធ និងកែចង្កូតឲ្យបានមុនដំណាច់ខែមិថុនានេះ បើមិនចង់រងការពិន័យ និងវិធានការក្តៅ។ ព្រោះយុទ្ធនាការប្រមូលចំណូលពន្ធ និងអាករលើរថយន្តគ្មានពន្ធ និងការកែចង្កូតពីស្តាំមកឆ្វេងនឹងផុតកំណត់នៅត្រឹមថ្ងៃទី៣០ មិថុនាខាងមុខនេះហើយ។
អគ្គនាយកដ្ឋានគយព្រមានពិន័យម្ចាស់រថយន្តគ្មានពន្ធ និងកម្ទេច ឬដោះបំបែកជាគ្រឿងបន្លាស់រថយន្ត រូបភាព៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ

ជាមួយគ្នានេះអគ្គនាយកដ្ឋានគយ និងរដ្ឋាករបានព្រមានអនុវត្តវិធានការបង្ក្រាបយ៉ាងម៉ឺងម៉ាត់តាមរយៈការពិន័យ និងតម្រូវឲ្យបង់ពន្ធសម្រាប់រថយន្តចង្កូតស្ដាំ និងកម្ទេច ឬដោះបំបែងជាគ្រឿងបន្លាស់សម្រាប់រថយន្តចង្កូតស្តាំទាំងផងដែរ ប្រសិនបើនៅរឹងទទឹងមិនព្រមមកបង់ពន្ធតាមការកំណត់។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករបានកំណត់យកថ្ងៃទី៣០ មិថុនា ជាឱសានវាទនៃការបិទបញ្ចប់យុទ្ធនាការប្រមូលពន្ធ និងអាករលើយានយន្តគ្មានពន្ធ ដែលមានស្រាប់នៅកម្ពុជា និងការកែចង្កូតរថយន្តពីស្តាំទៅឆ្វេង។ ជាមួយគ្នានេះស្ថាប័នប្រមូលពន្ធគយមួយនេះ ព្រមានអនុវត្តវិធានការបង្ក្រាបយ៉ាងម៉ឺងម៉ាត់ចំពោះរថយន្តគ្មានពន្ធ និងចង្កូដស្តាំចាប់ពីថ្ងៃទី១ ខែកក្កដា តទៅ។ នេះបើតាមខ្លឹមសារក្នុងសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ដែលចេញផ្សាយនៅថ្ងៃទី១៣ ខែមិថុនា។

ទន្ទឹងនឹងនេះអគ្គនាយកដ្ឋានគយ និងរដ្ឋាករបន្តក្រើនរំលឹកដល់ម្ចាស់យានយន្តគ្មានពន្ធ និងចង្កូតស្តាំទាំងអស់ឲ្យរួសរាន់មកបំពេញកាតព្វកិច្ចពន្ធ និងអាករ ឬតម្កល់ប្រាក់កក់ឲ្យបានទាន់ថ្ងៃឱសានវាទ បើមិនចង់រងការពិន័យ និងវិធានការក្តៅ។ ក្នុងករណីគយបង្ក្រាបបានរថយន្តចង្កូតស្តាំ នឹងតម្រូវឱ្យបង់ពន្ធ និងអាករ រួមទាំងប្រាក់ពិន័យតាមបទប្បញ្ញត្តិជាធរមាន។ រីឯរថយន្តចង្កូតស្តាំដែលជាប្រភេទទំនិញហាមឃាត់ការនាំចូលនឹងត្រូវកម្ទេចចោល ឬដោះបំបែកជាគ្រឿងបន្លាស់តាមនីតិវិធីជាធរមាន។

ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ធ្លាប់បានគូសបញ្ជាក់ថា នាដើមខែឧសភាថា ក្នុងរយៈពេល៨ខែនៃការបើកយុទ្ធនាការប្រមូលពន្ធ និងអាករលើរថយន្តគ្មានពន្ធ មានរថយន្តគ្មានពន្ធជ្រកក្រោមស្លាលេខ ខ.ម ន.ប និងរដ្ឋផ្សេងៗជិត៧ពាន់គ្រឿងបានចូលមកបង់ពន្ធ ដោយប្រមូលបានថវិកាជិត៦៥លានដុល្លារ។ ឯកឧត្តមវាយតម្លៃថា អាចនៅមានរថយន្តគ្មានពន្ធជាង៣ពាន់គ្រឿងទៀត ដែលមិនទាន់ចូលមកអនុវត្តកាតព្វកិច្ចពន្ធ និងអាករ៕

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អេស៊ីលីដា ចាប់ដៃគ្នាជាមួយ MoneyGram ផ្ដល់សេវាផ្ញើ និងទទួលប្រាក់ឆ្លងប្រទេសយ៉ាងងាយស្រួល និងរហ័សបំផុត

ព័ត៌មាន
ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត នៅថ្ងៃទី ១៥ខែមិថុនាឆ្នាំ២០២២ បានប្រកាសជាសាធារណៈ នូវកិច្ចសហការជាមួយ Mo…

វៀតណាមនាំចេញចេកទៅចិនកើនឡើង១០% ខណៈកម្ពុជានាំចេញចេកធ្លាក់ចុះ១០% នៅ៥ខែឆ្នាំនេះ

ព័ត៌មាន
ប្រទេសចិន នៅតែជាទីផ្សារនាំចេញដ៏ធំសម្រាប់បណ្ដាប្រទេសមួយចំនួន ក្នុងតំបន់អាស៊ាន ដូចជា ប្រទេសថៃ វៀតណាម និងកម្ពុជា ក្នុងការនាំចេញផលិតផលកសិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ