
ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រំា កាលពីពេលថ្មីៗបានប្រកាសពីផែនការអភិវឌ្ឍន៍គម្រោងថាមពល និងហេដ្ឋារចនាសម្ព័ន្ធមានតម្លៃរហូតដល់ទៅ៩២ពាន់លានដុល្លារ ដែលអភិវឌ្ឍន៍ឡើងដើម្បីឆ្លើយតបនឹងតម្រូវការថាមពលអគ្គិសនីដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់បម្រើ និងអភិវឌ្ឍន៍បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។ AI ជាតម្រូវការ និងជាថ្នាលបច្ចេកវិទ្យា ដែលពិភពលោកកំពុងរត់ប្រណាំងគ្នាយ៉ាងសម្បើម ប៉ុន្តែទន្ទឹមនឹងនេះពិភពលោកក៏ត្រូវការប្រភពថាមពល ដើម្បីគាំទ្រមហិច្ឆតានេះដែរ។
តាមការប្រកាសរបស់ក្រុមហ៊ុន Nvidia ដែលជាក្រុមហ៊ុន AI មានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា ហើយជាក្រុមហ៊ុនដែលមានផែនការអភិវឌ្ឈន៍ AI ដ៏ធំសម្រាប់អាម៉េរិក បានឲ្យដឹងថា ដើម្បីបំពេញមហិច្ឆតាផ្នែក AI នៅក្នុងឆ្នំ២០២៨ ខ្លួនត្រូវការថាមពលយ៉ាងហោចណាស់៥ជីហ្គាវ៉ាត់។
ក្រៅពីក្រុមហ៊ុននេះ ក្រុមហ៊ុនផ្សេងៗក៏មានគម្រោងធ្វើដូចគ្នាដែរ ដូចជាក្រុមហ៊ុន Google ជាដើមបានប្តេជ្ញាដាក់ទុនវិនិយោគរហូតដល់ទៅ២៥ពាន់លានដុល្លារ ដើម្បីបង្កើតមជ្ឈមណ្ឌលទិន្នន័យដើម្បីគាំទ្រដល់បច្ចេកវិទ្យា AI នៅរដ្ឋផេនស៊ីវឺនៀ (Pennsylvania) និងតំបន់ជុំវិញនេះផងដែរ។
គួររំលឹកថា កាលពីខែមករា ដើមឆ្នាំ២០២៥ លោក ត្រាំ បានបង្ហាញពីគម្រោងវិនិយោគមានតម្លៃរហូតដល់៥00ពាន់លានដុល្លារលើហេដ្ឋារចនាសម្ព័ន្ធគាំទ្របច្ចេកវិទ្យា AI របស់សហរដ្ឋអាម៉េរិក ដើម្បីឆ្លើយតបទៅនឹងការប្រកួតប្រជែងដែលកំពុងកើនឡើងជាមួយប្រទេសចិន។
ដោយៈ សរ សុជាតិ