វៀតណាម-​បទ​ល្មើស​ធនាគារ

ជាប់​ចោទ​​​បទ​"រំលោភ​អំណាច" ប្រធានធនាគារ​មួយ​ជាប់​ពន្ធនាគារ ១៣ឆ្នាំ នៅវៀតណាម


នៅប្រទេស​វៀតណាម ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ធនាគារ​មួយ​ ឈ្មោះធនាគារ លំនៅដ្ឋាន មេគង្គ (Mekong Housing Bank) ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ១៣ឆ្នាំ ពីបទ​ចោទ​ប្រកាន់​ថា រំលោភ​អំណាច និង​បង្ក​ការខាតបង់​ដ៏ធ្ងន់ធ្ងរ​ដល់​រដ្ឋ។
ប្រធានធនាគារ​ Mekong Housing Bank ​លោក Huynh Nam Dung ជាប់​ពន្ធនាគារ ១៣ឆ្នាំ នៅវៀតណាម ជាប់ចោទ​ពី​បទ​"រំលោភ​អំណាច"។ រូបភាព៖ VN Express
ដោយ

ការចុះផ្សាយ​របស់​សារព័ត៌មាន VN Express ឲ្យ​ដឹងថា កាលពីថ្ងៃទី២២ វិច្ឆិកា ២០១៨ តុលាការ​ប្រជាជន​ក្រុង​ហូជីមិញ បាន​ផ្ដន្ទាទោស​លោក Huynh Nam Dung ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ១៣ឆ្នាំ រួមទាំង​អ្នក​សមគំនិត​ពីរនាក់ទៀត គឺអតីត​អគ្គនាយក ឈ្មោះ Nguyen Phuoc Hoa និង​អតីត​អគ្គនាយក​ក្រុមហ៊ុន មូលបត្រ របស់​ធនាគារ លំនៅដ្ឋាន មេគង្គ ឲ្យ​ជាប់​ពន្ធនាគារ ១០ឆ្នាំ និង​ ១១ឆ្នាំម្នាក់ៗ។

យោងតាម​សាលក្រម ចន្លោះ​ឆ្នាំ​២០១១ និងឆ្នាំ​២០១៤ លោក Dung ដែល​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ធនាគារ និង​លោក Hoa បាន​ប្រើប្រាស់​មុខតំណែង​របស់​ខ្លួន​ ធ្វើ​ការ​ផ្ទេរ​ប្រាក់​ ២១៣​លាន​ដុល្លារ​អាមេរិក ពី​ធនាគារ​ លំនៅដ្ឋាន មេគង្គ ដែល​គ្រប់គ្រង​ដោយ​រដ្ឋ ទៅ​ឲ្យក្រុមហ៊ុន មូលបត្រ ធនាគារ​លំនៅដ្ឋាន​មេគង្គ ដោយ​មាន​ចំណែក​គ្រប់គ្រង​ភាគហ៊ុន​ជា​ម្ចាស់ ៦០%។ គោលបំណង​នៃ​ប្រាក់​នេះ គឺ​ដើម្បី​សហការ​វិនិយោគ​លើ​សញ្ញាប័ណ្ណ (bonds) របស់​រដ្ឋាភិបាល។ 

ប៉ុន្តែ ក្រុមហ៊ុន​មូលបត្រ​នេះ​បែរ​ជា​យក​លុយ​នេះ​ទៅដាក់​ផ្ញើ​នៅតាម​សាខា​របស់​ធនាគារ លំនៅដ្ឋាន​មេគង្គ ចំនួន ១៤៣លាន​ដុល្លារ​អាមេរិក និង​បាន​ចំណេញការប្រាក់​ចំនួន ១,៩២​លានដុល្លារ​អាមេរិក។ 

ទន្ទឹម​នឹង​នេះ ក្រុមហ៊ុន​មូលបត្រ​ដដែល បាន​ប្រើ​ប្រាស់​លុយ​ជា 63លានដុល្លារអាមេរិក វិនិយោគ​ទៅ​លើ​ការទិញ​សញ្ញាប័ណ្ណ​ ក្នុង​នោះទឹកប្រាក់ជាង ៤២លានដុល្លារ​អាមេរិក ត្រូវ​បាន​យកទៅ​ប្រើប្រាស់​ដើម្បី​លក់ដូរ​សញ្ញាប័ណ្ណ​រដ្ឋាភិបាល​ដែល​កាន់កាប់​ដោយ​ធនាគារ​ លំនៅដ្ឋាន មេគង្គ តាមរយៈ​ក្រុមហ៊ុន​អន្តរការី។ ទង្វើ​នេះ​បាន​នាំ​ឲ្យ​ធនាគារ លំនៅដ្ឋាន មេគង្គ ខាតបង់ប្រាក់​ជិត ១៥លានដុល្លារអាមេរិក៕




អត្ថបទបន្ទាប់


ទន្ទឹមនឹងការនាំចេញបន្លែផ្លែឈើមកកម្ពុជា វៀតណាម ក៏បាននាំចូលបន្លែផ្លែឈើ រាប់ពាន់លានដុល្លារពីក្រៅប្រទេសដែរ

ព័ត៌មាន
ប្រទេសវៀតណាម ត្រូវបានគេស្គាល់ថា ជាប្រទេសផលិតកសិកម្មដ៏ធំមួយនៅអាស៊ីអាគ្នេយ៍ ហើយក៏ជាប្រទេសផ្គត់ផ្គង់បន្លែផ្លែឈើត្រីសាច់ដ៏សំខាន់មួយ សម្រាប់កម្…

អ្នកឧកញ៉ា លី យ៉ុងផាត់ មហាសេដ្ឋី ដ៏លេចធ្លោជាងគេ នៅកម្ពុជា ក្នុងឆ្នាំ២០១៨

ព័ត៌មាន
ដ្បិតតែកម្ពុជា ជាប្រទេសមួយតូច ដែលធ្លាប់ស្ថិតនៅក្នុងនាមជាប្រទេសក្រីក្រតោកយ៉ាក និងបច្ចុប្បន្ន បានវិវឌ្ឍខ្លួនមកជាប្រទេសមានចំណូលមធ្យមកម្រិតទាប មិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ