វិស័យទេសចរណ៍ថៃ

ភ្ញៀវទេសចរអន្តរជាតិ អាចចូលថៃវិញបានហើយ តែត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃ និងមានឯកសារបញ្ជាក់សុខភាព


ដើម្បីជួយស្រោចស្រង់ដល់ វិស័យទេសចរណ៍ដែលរងគ្រោះខ្លាំងជាងគេដោយសារតែ វិបត្តិមេរោគកូវីដ១៩ រាជរដ្ឋាភិបាលថៃ បានសម្រេចបន្ធូរបន្ថយលក្ខខណ្ឌធ្វើដំណើររបស់ភ្ញៀវទេសចរអន្តរជាតិ មកពី ៥៦ប្រទេស ចូលមកកាន់ប្រទេសរបស់ខ្លួន ដោយមានលក្ខខណ្ឌតម្រូវឲ្យអ្នកដំណើរ ត្រូវឆ្លងកាត់ការធ្វើចត្តាឡីស័ក នៅតាមសណ្ឋាគារ រយៈពេល ១៤ថ្ងៃជាមុនសិន។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានក្នុងស្រុកថៃ។
ថៃទទួលបានទេសចរអន្តរជាតិ៤,៥ម៉ឺននាក់ ក្រោយបើកប្រទេស
ដោយ

រាជរដ្ឋាភិបាលថៃ បានបើកទ្វារ​ទទួល​ភ្ញៀវទេសចរ​អន្តរជាតិ​មកពី ៥៦ប្រទេស​ ដែលរួមមានទាំង​ប្រទេស​អូស្រ្តាលី បារាំង និងអាមេរិក ដែលអាច​ធ្វើដំណើរ​មក​កម្សាន្ត​នៅក្នុង​ប្រទេសថៃ ដោយ​ពុំត្រូវការ​វីសា នោះទេ តែតម្រូវ​ឲ្យ​បង្ហាញ​លិខិត​បញ្ជាក់ថា ពួកគេ​គ្មាន​ជម្ងឺ​កូវីដ១៩នោះទេ ដែលត្រូវ​បញ្ជាក់​ក្នុង​រយៈពេល ៣ថ្ងៃ មុនមក​ដល់​ប្រទេសថៃ។

លើសពីនេះទៅទៀត អ្នកដំណើរ​ក៏ត្រូវ​ធ្វើការកក់ និងស្នាក់នៅ​សណ្ឋាគារ​រយៈពេល ១៤ថ្ងៃជាមុនសិន ហើយ​ចំពោះ​អ្នកប្រើប្រាស់​វីសា ដែលមាន​សុពលភាព ៣០ថ្ងៃ នឹង​ត្រូវ​ពន្យារ​ពេល​ជូនដល់ ៤៥ថ្ងៃវិញ។

នៅក្នុង​អំឡុង​ពេលធ្វើ​ចត្តាឡីស័ក ភ្ញៀវទេសចរ​អន្តរជាតិ ត្រូវធ្វើ​តេស្ត​រក​មេរោគកូវីដ១៩ ចំនួន ៣ដង ច្រើន​ជាងពេលមុន ដែលធ្វើ​តេស្តតែ ២ដង ហើយបើ​តាមការអះអាង​របស់​អាជ្ញាធរថៃ ថា ការធ្វើតេស្ត​ច្រើនដងនេះ នឹង​ធ្វើឲ្យ​មាន​ភាពច្បាស់លាស់​​ ខណៈដែល​​ពេល​វេលា​ធ្វើ​ចត្តាឡីស័ក ក៏​អាច​នឹងត្រូវ​កាត់បន្ថយ​នាពេល​ខាងមុខផងដែរ​។

បើតាម​មន្រ្តី​សុខាភិបាល​ថៃ​បានបង្ហើបថា ការផ្លាស់ប្តូរ​លក្ខខណ្ឌធ្វើ​តេស្តនេះ នឹងបន្តរហូត​ដល់​ដំណាច់​ឆ្នាំ ២០២០នេះ ដែល​ក្រសួង​សុខាភិបាល​ថៃ នឹងធ្វើ​ការ​សិក្សា​វាយតម្លៃថា រយៈពេលចត្តា​ឡីស័ក អាចកាត់​បន្ថយ​មកត្រឹម ១០ថ្ងៃបានឬយ៉ាងណា។

រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​ថៃ បានគូស​បញ្ជាក់​បន្ថែមថា ការកាត់​បន្ថយ​រយៈពេល​ចត្តាឡីស័ក​ គឺមាន​ភាព​ទាក់ទាញ​សម្រាប់​ភ្ញៀវទេសចរ​អន្តរជាតិ ហើយលក្ខខណ្ឌ​នេះ អាចនឹង​ដាក់ឲ្យ​ប្រើប្រាស់​សម្រាប់​បណ្តា​ប្រទេស ដែលមាន​ហានិភ័យ​ឆ្លង​ទាប​ជាមុនសិន។

គួរជម្រាបដែរថា នាយករដ្ឋមន្រ្តី​ថៃ ប្រាយុទ្ធ ច័ន្ទអូចា បាន​សង្កត់ធ្ងន់ថា អាជ្ញាធរថៃ អាចនឹងធ្វើ​ការលុបចោល​នូវ កម្មវិធី​អបអរសាទរឆ្នាំថ្មី ណាមួយ ដែលពុំបាន​គោរពទៅ​តាមវិធានការ​គ្រប់គ្រង​មេរោគកូវីដ១៩៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាម រំពឹងនាំចេញផលិតផលកសិកម្ម ៤១ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២០នេះ

ព័ត៌មាន
បើទោះបីជា វៀតណាម ជួបប្រទះនឹងបញ្ហាប្រឈមជាច្រើន អំឡុងពេលនៃវិបត្តិកូវីដ-១៩ក្តី ប៉ុន្ដែប្រទេសនេះ នៅតែបង្ហាញពី ទំនុកចិត្តក្នុងការសម្រេចគោលដៅន…

ក្រុមហ៊ុនអាមេរិក Pfizer ដាក់ស្នើឲ្យជប៉ុនអនុម័តថ្នាំវ៉ាក់សាំងកូវីដ-១៩ របស់ខ្លួន

ព័ត៌មាន
ក្រុមហ៊ុនឱសថដ៏ធំមួយរបស់អាមេរិក គឺ ហ្វាយស័រ (Pfizer) នៅថ្ងៃសុក្រ ទី១៨ ខែធ្នូនេះ បានដាក់ស្នើទៅកាន់ក្រសួងសុខាភិបាល ការងារ និងសុខុមាលភា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ