ធព្រឹត្តិការណ៍កីឡាអូឡាំពិក-ជប៉ុន

ការប្រារព្ធព្រឹត្តិការណ៍កីឡាអូឡាំពិកនៅជប៉ុន នៅតែស្ថិតក្នុងមតិចម្រូងចម្រាស់


គណៈកម្មការអូឡាំពិករបស់ជប៉ុននៅដើមសប្តាហ៍នេះ បានសម្រេចអនុញ្ញាតឲ្យអ្នកគាំទ្រក្នុងប្រទេស ចូលទស្សនាការប្រកួតកីឡាអូឡាំពិកនៅខែក្រោយនេះហើយ ប៉ុន្តែអ្នកគាំទ្រក្រៅស្រុកនៅបន្តហាមឃាត់ការចូលទស្សនាផ្ទាល់ដដែល។ ស្របពេលជាមួយគ្នានេះ ក៏នៅមានពលរដ្ឋជប៉ុនខ្លះទទូចឲ្យមានការពន្យារពេល ព្រឹត្តិការណ៍អូឡាំពិកនេះម្តងទៀត ដោយសារតែគេបារម្ភពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
កងទាំង៥ពណ៌ដែលជារូបសញ្ញាព្រឹត្តិការណ៍កីឡាអូឡាំពិក
ដោយ

អ្នកគាំទ្រ​មក​ពី​ក្រៅប្រទេស​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​នោះ​ទេ ប៉ុន្តែ​ពេល​នេះ​គណកម្មការ​អូ​ឡាំ​ពិ​កបាន​គូសបញ្ជាក់​ហើយ​ថា អ្នក​ទស្សនា​នៅ​ក្នុង​ប្រទេស​ជប៉ុន​នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូលរួម​គាំទ្រ​ដោយ​ផ្ទាល់ ក្នុង​ចំនួន​អ្នកគាំទ្រ​ច្រើន​បំផុត​១​ម៉ឺន​នាក់ និង មិន​ឲ្យ​លើស​ពី ៥០%​នៃ​ទីតាំង​ផ្ទុក​មនុស្ស នៅ​ទីកន្លែង​ប្រកួត​នីមួយ​ៗ​នោះ​ទេ​។

ទោះបីជា​បាន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ជប៉ុន បាន​ចូល​ទស្សនា​ដោយ​ផ្ទាល់​ក្តី ប៉ុន្តែ​ក្តី​បារម្ភ​ពី​ការ​រាលដាល​កូ​វី​ដ​-១៩ បាន​ជំរុញ​ឲ្យ​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក យូ​ស៊ី​ហ៊ី​ដេ ស៊ូ​ហ្គា (Yoshihide Suga) លើកទឹកចិត្ត​ពលរដ្ឋ​ឲ្យ​ទស្សនាការ​ប្រកួត​នានា​តាម​កញ្ចប់​ទូរទស្សន៍​វិញ ជា​ជាង​ការ​ទស្សនា​ដោយ​ផ្ទាល់​នៅ​ទីតាំង​ប្រកួត​។

គួរ​ជម្រាប​ថា ក្រោយ​ពី​បាន​ដាក់​ក្រុង​តូ​ក្យូ និង​តំបន់​ជា​ច្រើន​នៅ​ជប៉ុន​ស្ថិត​ក្នុង​ភាព​អាសន្ន​អស់​ពេល​ជិត​២​ខែ​រួច​មក រដ្ឋាភិបាល​ជប៉ុន​បាន​យល់ព្រម​ដក​ស្ថានភាព​ប្រកាស​អាសន្ន ចេញពី​ក្រុង​តូ​ក្យូ និង​តំបន់​មួយ​ចំនួន ចាប់ពី​ថ្ងៃអាទិត្យ​ទី ២០​មិថុនា​តទៅ​ហើយ ពោល​គឺ​នៅ​១​ខែ មុន​បើក​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក នៅ​ទីក្រុង​តូ​ក្យូ​។

ការ​សម្រេច​ដក​ស្ថានភាព​អាសន្ន​វិញ​នេះ ទំនងជា​ធ្វើ​ឡើង​ដោយសារ​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​ខិត​ជិត​មក​ដល់ និង​ដោយសារ​តែ​ស្ថានភាព​កូ​វី​ដ​១៩​នៅ​ជប៉ុន ទោះ​មិន​បាន​ធូរស្បើយ​ខ្លាំង តែ​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វី​ដ​-១៩ បាន​ធ្លាក់​ចុះ និង​ហាក់​នៅ​ទ្រឹង​ក្នុង​ខេត្ត​មួយ​ចំនួន​នៃ​ប្រទេស​ជប៉ុន​។

យ៉ាងណា​ក៏​ដោយ​ចុះ បើ​តាម​ការ​ស្ទង់​មតិ​ពី​ការ​សែត​ក្នុងស្រុក មាន​ពលរដ្ឋ​ជប៉ុន​ប្រមាណ ៣២% នៅ​ចិញ្ចឹមចិត្ត​ចង់​ឲ្យ​រដ្ឋាភិបាល​លុប​ចោល​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​នេះ ខណៈ​៣០%​ទៀត ចង់​ឲ្យ​លើក​ពេល​បន្ត​ទៀត ប៉ុន្តែ​ក៏​មាន​ដែរ ជិត​៤០%​ដែល​នៅ​សេសសល់ បាន​បង្ហាញ​ការ​គាំទ្រ​ឲ្យ​បន្ត​ការ​ប្រារព្ធ​ព្រឹត្តិការណ៍​នេះ​ឡើង​។

សូម​បញ្ជាក់​ថា ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ដ៏​ធំ​នៅ​ជប៉ុន​ក្នុងឆ្នាំនេះ នឹង​ត្រូវធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៣ កក្កដា ដល់​៨​សីហា ឆ្នាំ​២០២១៕

None



អត្ថបទបន្ទាប់


ធនាគារ HSBC របស់អង់គ្លេសសុខចិត្តខាត ៣ពាន់លានដុល្លារ លើការលក់អាជីវកម្មធនាគារនៅបារាំង

ធនាគារ HSBC របស់ចក្រភពអង់គ្លេសដ៏ធំនៅលើពិភពលោកមួយនេះ ព្រមទទួលយកការខាតបង់ ៣ពាន់លានដុល្លារ ជាផ្នែកមួយនៃកិច្ចព្រមព្រៀងលក់ធនាគារបម្រើសេវាក…

សកម្មភាព​ទេសចរណ៍បន្ដ​រើបឡើងវិញតិចតួច ចំពេលស្ថានការណ៍កូវីដ-១៩នៅបន្ដរាតត្បាតខ្លាំង

អ្នកជំនាញនៅក្នុងវិស័យទេសចរណ៍កម្ពុជាអះអាងថា នៅមួយរយៈពេលចុងក្រោយមកនេះ ពោលគឺបន្ទាប់ពីរាជរដ្ឋាភិបាលបានបើកឲ្យមានការបើកតំបន់ទេសចរណ៍ ក៏ដូច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ