យុទ្ធនាការចាក់វ៉ាក់សាំងនៅជប៉ុន

ជប៉ុនបើកយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ នៅមុនព្រឹត្តិការណ៍កីឡាអូឡាំពិក


ប្រទេសជប៉ុនបានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងរបស់ខ្លួនជាលក្ខណៈទ្រង់ទ្រាយធំ ចាប់តាំងពីថ្ងៃច័ន្ទដើមសប្តាហ៍នេះមក សម្រាប់ពលរដ្ឋពេញវ័យ ខណៈពេលដែលព្រឹត្តិការណ៍កីឡាអូឡាំពិកនឹងចូលមកដល់ នៅពីរខែខាងមុខទៀត។បើតាមផែនការ រដ្ឋាភិបាលជប៉ុន និងដំណើរការមណ្ឌលចាក់វ៉ាក់សាំង ១២ម៉ោងក្នុងមួយថ្ងៃ សម្រាប់រយៈពេលបីខែពេញ ដោយក្នុងមួយថ្ងៃៗ គេអាចចាក់វ៉ាក់សាំងដល់ពលរដ្ឋបានប្រមាណ ១ម៉ឺននាក់។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ហេតុអ្វីជប៉ុនហាក់នៅស្ទាក់ស្ទើរដាក់ប្រទេសក្នុងភាពអាសន្ន? (រូបភាព៖ Japan Times)
ដោយ

ទីតាំងចាក់វ៉ាក់សាំងធំៗជាច្រើន ត្រូវបានដាក់ឲ្យបម្រើការសម្រាប់កម្មវិធីចាក់វ៉ាក់សាំងក្នុងទីក្រុងធំៗចំនួនពីររបស់ជប៉ុន មានដូចជា ទីក្រុងតូក្យូ និង អូសាកា។ កម្មវិធីចាក់វ៉ាក់សាំងលើកនេះ នឹងធ្វើឡើងជារៀងរាល់ថ្ងៃតែម្តង ដើម្បីផ្តល់ល្បឿនដល់ការចាក់វ៉ាក់សាំងនៅជប៉ុនដែលកន្លងមកមានភាពយឺតយ៉ាវខ្លាំង ស្របពេលដែលប្រទេសយក្សសេដ្ឋកិច្ចមួយនេះ ក៏កំពុងប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩រលកទី៤ផងដែរ។

គួរជម្រាបថា ជប៉ុនជាប្រទេសដែលមានដំណើរការចាក់វ៉ាក់សាំងយឺតយ៉ាវជាងគេបើធៀបនឹងប្រទេសអ្នកមានប្រហាក់ប្រហែលនឹងជប៉ុនផ្សេងទៀត។ ជប៉ុនមានពលរដ្ឋសរុប ១២៥លាននាក់ ប៉ុន្តែក្នុងនោះមានតែ ៤,៤% ដែលទទួលបានវ៉ាក់សាំងដូសទី១ និងមានមិនដល់១%ផង បានទទួលវ៉ាក់សាំងទាំងពីរដូស។ 

យ៉ាងណាមិញ ទោះបីការចាក់វ៉ាក់សាំងនៅមានភាពយឺតយ៉ាវជាងគេ បូករួមនឹងរវល់ជាប់ដៃប្រយុទ្ធនឹងកូវីដ-១៩រលកទី៤ក្តី ក៏រដ្ឋាភិបាលជប៉ុនមិនរារែកក្នុងការប្រារព្ធព្រឹត្តិការណ៍កីឡាអូឡាំពិកនោះទេ គឺនៅតែប្តេជ្ញាបន្ដធ្វើដូចការគ្រោងទុក។ ខណៈដែរព្រឹត្តិការណ៍អូឡាំពិកកំពុងខិតជិតមកដល់ ស្របពេលដែលប្រទេសជប៉ុនកំពុងស្ថិតក្រោមស្ថានភាពអាសន្ននៅឡើយ ភាពចម្រូងចម្រាស់ទាក់ទិនបញ្ហាការរៀបចំអូឡាំពិក នៅតែជាប្រធានបទជជែកពិភាក្សាដ៏តានតឹងក្នុងសាធារណមតិនៅក្នុងប្រទេសនេះ។

ជាក់ស្តែង មហាសេដ្ឋីជនជាតិជប៉ុនឈ្មោះ មាសាយូសិ សុន នាយកប្រតិបត្តិក្រុមហ៊ុនយក្ស Soft Bank បានព្រមានពីគ្រោះថ្នាក់ដែលអាចកើតមាន ជុំវិញការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកនេះ។

លោក មាសាយូសិ សុន បានព្រមានចំៗថា ការចាក់វ៉ាក់សាំងដ៏យឺតយ៉ាវ និងដំណើរការចាក់វ៉ាក់សាំងតក់ក្រហល់ នៅមុនពេលតែពីរខែដែលអូឡាពិកចូលមកដល់នេះ កំពុងធ្វើឲ្យអាយុជីវិតប្រជាជនជប៉ុនប្រឈមនឹងហានិភ័យ។ 

លោកបាននិយាយបែបរិះគន់រដ្ឋាភិបាលជប៉ុនផង និងគណៈកម្មការអូឡាំពិកអន្តរជាតិផង ដោយចោទសួរចំៗថា បច្ចុប្បន្នមានប្រជាជនជប៉ុនជាច្រើនចង់ឲ្យមានការលើកពេល ឬរំសាយកីឡាអូឡាំពិក ប៉ុន្តែហេតុអ្វី គណៈកម្មការអូឡាំពិកអន្តរជាតិមិនព្រមគិតគូរថាគួររំសាយ ឬយ៉ាងណានោះ?

សូមបញ្ជាក់ថា បើតាមការស្ទង់មតិ មានប្រជាជនជប៉ុនដល់ជាង ៧០%ទៅហើយចង់ឲ្យរដ្ឋាភិបាលលើកពេល ឬលុបការប្រារព្ធកីឡាអូឡាំពិកចោលតែម្តង។ សូមបញ្ជាក់ថា បើមិនមានអ្វីប្រែប្រួលទេ កីឡាអូឡាំពិកនៅជប៉ុន នឹងចាប់ផ្តើមប្រកួតនៅថ្ងៃទី ២៣ខែកក្កដាខាងមុខនេះហើយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មានកត្តាជំរុញពីក្រោយអ្វីខ្លះ ធ្វើឲ្យសេដ្ឋកិច្ចសិង្ហបុរីមានកំណើនល្អក្នុងត្រីមាសទី១នេះ?

ព័ត៌មាន
ប្រទេសសិង្ហបុរីសម្រេចបានកំណើនសេដ្ឋកិច្ចរបស់ខ្លួនយ៉ាងគាប់ប្រសើរនៅក្នុងត្រីមាសទី១ ឆ្នាំ២០២១នេះ។ ពោលគឺចាប់ពីខែ មករាដល់ខែមីនា ផលិតផលក្នុងស្រ…

ហុងកុង ប្រឈមនឹងការបោះចោលវ៉ាក់សាំងកូវីដ-១៩ផុតសុពលភាពរាប់លានដូស

ព័ត៌មាន
នៅពេលដែលប្រទេសជាច្រើនលើពិភពលោកកំពុងខ្វាយខ្វល់រឿងរកវ៉ាក់សាំងកូវីដ-១៩ចាក់ជូនប្រជាជនខ្លួនមិនគ្រប់គ្រាន់ នៅទីក្រុងហុងកុងប្រទេសចិនឯណោះវិញ ក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ