ក្រុមហ៊ុន Suzuki

ក្រុមហ៊ុន Suzuki ផ្អាកការដំឡើងរថយន្តនៅមីយ៉ាន់ម៉ា ដោយសារលែងមានសមត្ថភាពនាំចូលគ្រឿងបន្លាស់


ក្រុមហ៊ុនផលិតរថយន្ត Suzuki របស់ប្រទេសជប៉ុនបានផ្អាកការផលិតរថយន្តនៅរោងចក្រចំនួន២នៅក្នុងប្រទេសមីយ៉ាន់ម៉ាតាំងពីថ្ងៃទី០១ ខែកក្កដាមក ដោយសារក្រុមហ៊ុននេះលែងមានសមត្ថភាពក្នុងការនាំចូលគ្រឿងបន្លាស់សំខាន់ៗស្របពេលឥឡូវនេះរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាកំពុងទទូចឱ្យធ្វើការបែងចែករូបិយបណ្ណបរទេសជារឿងចាំបាច់បំផុត ដើម្បីទប់ទល់នឹងតម្រូវការនាំចូល ចំពេលដែលទុនបម្រុងរូបិយវត្ថុអន្តរជាតិរបស់ប្រទេសនេះមានការធ្លាក់ចុះ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ក្រុមហ៊ុនផលិតរថយន្ត Suzuki របស់ប្រទេសជប៉ុនបានផ្អាកការផលិតរថយន្តនៅរោងចក្រចំនួន២នៅក្នុងប្រទេសមីយ៉ាន់ម៉ា
ដោយ

Suzuki គឺជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ដំបូង​គេ ដែល​បាន​បង្កើត​រោងចក្រ​ដំឡើងរថយន្ត​របស់​ខ្លួន​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា ប៉ុន្តែ​ឥឡូវ​ក្រុមហ៊ុន​នេះ បាន​សម្រេចចិត្ត​ផ្អាក​ការ​ផលិត​របស់​ខ្ល​យ​ន ចាប់តាំងពី​ថ្ងៃ​ទី​០១ ខែកក្កដា​មក​ម្ល៉េះ ដោយសារ​មានការ​លំបាក​ក្នុង​ការ​ប្តូរ​រូបិយ​បណ្ណ​បរទេស​ទៅ​ជា​ប្រាក់​ខ្យា​ត (Kyat) របស់​មី​យ៉ា​ន់​ម៉ា​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រុមហ៊ុន Suzuki នៅ​ក្នុង​កាសែត​ជប៉ុន Nikkei Asia ។

នៅ​មុន​ថ្ងៃ​ទី​០១ ខែកក្កដា ក្រុមហ៊ុន Suzuki បាន​កាត់​បន្ថយ​ផលិតកម្ម​នៅ​ក្នុង​ប្រទេស​នេះ​ដោយ​ប្រើប្រាស់​គ្រឿងបន្លាស់​ដែល​នាំ​ចូល​ដែល​មាននៅ​ក្នុង​ឃ្លាំង​ស្ដុក​របស់​ខ្លួន​តែ​ប៉ុណ្ណោះ​។ ទោះជា​យ៉ាងណា អ្នកតំណាង​ម្នាក់​របស់​ក្រុមហ៊ុន Suzuki បាន​និយាយ​ថា ពួក​គេ​អស់​ឥ​វ៉ា​ន់​ពី​ក្នុង​ស្តុក​ហើយ ហើយ​វា​កាន់តែ​ពិបាក​ក្នុង​ការ​បន្ត​ការ​ផលិត​រថយន្ត​ថែម​ទៀត​។

អ្នកតំណាង​រូប​នោះ​បាន​បញ្ជាក់​ថា បុគ្គលិក​នៅ​ផ្នែក​ផលិតកម្ម​នឹង​គ្មាន​អ្វី​ត្រូវធ្វើ​នោះ​ទេ ដោយ​អនុញ្ញាត​ឱ្យ​ពួក​គេ​ប្រចាំការ​នៅផ្ទះ​សិន​។ នៅ​ពេល​មានការ​ងារ​ធ្វើ ពួក​គេ​នឹង​បន្ត​ធ្វើ​ការងារ​របស់​ពួក​គេ​ជា​បន្ត​ទៀត​។

រោងចក្រ​ដំឡើងរថយន្ត​មួយ​ចំនួន​របស់​ក្រុមហ៊ុន Suzuki បាន​បិទទ្វារ​អស់​រយៈពេល ៩ ខែ​មក​ហើយ​បន្ទាប់​ពី​យោធា​បាន​ដណ្តើម​អំណាច​កាលពី​ខែកុម្ភៈ ឆ្នាំ​២០២១​។ នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា ក្រុមហ៊ុន Suzuki បាន​ប្រើ​វិធីសាស្ត្រ​ផលិត​ពាក់កណ្តាល​សម្រេច​ពោល គឺ​គ្រាន់តែ​ធ្វើការ​ផ្គុំ​ដំឡើងរថយន្ត​សម្រេច​ចុង​ក្រោយ​តែ​ប៉ុណ្ណោះ​នៅ​ទីនោះ​។

បន្ទាប់​មក​ការ​លក់​នៅ​ក្នុងស្រុក​ត្រូវ​បាន​ធ្វើ​ឡើងជា​ប្រាក់​ក្យា​ត​ដែល​ត្រូវ​តែ​បំប្លែង​ទៅ​ជា​ប្រាក់​ដុល្លារ​ដើម្បី​ទិញ​គ្រឿងបន្លាស់​ពី​បរទេស​។ ប៉ុន្តែ​ការ​កាន់កាប់​ដោយ​របប​យោធា​បាន​បណ្តាល​ឱ្យ​មានការ​ខ្វះខាត​រូបិយ​បណ្ណ​បរទេស និង​ធ្វើ​ឱ្យ​មានការ​លំបាក​ក្នុង​ការ​នាំ​ចូល​គ្រឿងបន្លាស់​។

កង្វះ​រូបិយ​បណ្ណ​របស់​មី​យ៉ា​ន់​ម៉ា​កាន់តែ​អាក្រក់​ទៅ​ៗ​នៅ​ពេល​នេះ ខណៈ​ដែល​ការ​វិនិយោគ​បរទេស និង​ជំនួយ​អន្តរជាតិ​កំពុង​រីងស្ងួត​។ ប្រការ​នេះ​បាន​ធ្វើ​ឱ្យ​អាជ្ញាធរ​យោធា​បង្កើន​វិធានការ​ទប់ស្កាត់​ការ​នាំ​ចូល​។ ក្នុង​នោះ មាន​វិធានការ​មួយ គឺ​ត្រូវ​ចាត់​ថ្នាក់​រថយន្ត​ជា «​ទំនិញប្រណិត​» ដែល​រារាំង​ក្រុមហ៊ុន​ផលិត​មិន​អាច​ទទួល​បានការ​បែងចែក​រូបិយ​បណ្ណ​បរទេស ដើម្បី​នាំ​ចូល​បាន​ទេ​។

ជាង​នេះ​ទៅ​ទៀត​គឺ​ការ​ចេញ​អាជ្ញាប័ណ្ណ​នាំ​ចូល​សម្រាប់​រថយន្ត​សម្រេច​ត្រូវ​បាន​ផ្អាក​កាលពី​ខែតុលា ហើយ​កាលពី​ខែមេសា ធនាគារកណ្តាល​ប្រទេស​មី​យ៉ា​ន់​ម៉ា​បាន​រឹត​បន្តឹង​ការ​គ្រប់គ្រង​រូបិយ​បណ្ណ​បរទេស​ដោយ​បញ្ជា​ឱ្យ​ប្ដូរ​ប្រាក់​ជា​ដាច់ខាត​នូវ​រាល់​ប្រាក់​បញ្ញើ​ជា​រូបិយ​បណ្ណ​បរទេស​ឱ្យទៅ​ជា​ប្រាក់​ក្យា​ត​ដើម្បី​រក្សា​តម្លៃ​នៃ​រូបិយ​វត្ថុ​ក្នុងស្រុក​។

ក្រុមហ៊ុន Suzuki បាន​ចាប់ផ្តើម​ផលិតកម្ម​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​មុន​ដៃគូ​ប្រកួតប្រជែង​របស់​ខ្លួន​ជា​ច្រើន​ទៀត​។ ក្រុមហ៊ុន​នេះ​លក់​រថយន្ត​បាន​ចំនួន​ប្រមាណ ១​ម៉ឺន​៣​ពាន់​គ្រឿងក្នុង​ឆ្នាំ​២០១៩ ដោយ​គ្រប់គ្រង​បាន​៦០% នៃ​ទីផ្សារ​រថយន្ត​ថ្មី​នៅ​ប្រទេស​នេះ​។ ក៏​ប៉ុន្ដែ ដោយសារ​តែ ការ​បិទ​រោងចក្រ​របស់​ខ្លួន ក្រុមហ៊ុន​នេះ កាលពី​ឆ្នាំ​២០២១ លក់​រថយន្ដ​បាន​តែ​ប្រហែល ៣​ពាន់​៦​រយ​គ្រឿង​ប៉ុណ្ណោះ​៕

អត្ថបទ​៖ សុខ ជា




អត្ថបទបន្ទាប់


តើជនសង្ស័យជាឃាតកធ្វើឃាតលោក ស៊ីហ្សូ អាបេ បានសារភាពអ្វីខ្លះ?

ក្រោយព្រឹត្តិការណ៍បាញ់សម្លាប់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ ភ្លាមៗ កម្លាំងសមត្ថកិច្ចជប៉ុន បានចាប់ឃាត់ខ្លួនបុរសម្នាក់ដែលជាជនសង្ស…

កម្ពុជាសម្រេចលើកលែងការធ្វើចត្តាឡីស័កដល់អ្នកដំណើរពីបរទេស ដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ១៩ ប៉ុន្ដែ តម្រូវឲ្យធ្វើតេស្តរហ័ស

ចាប់ពីថ្ងៃទី ១១ ខែកក្កដានេះ តទៅ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចលើកលែងការធ្វើចត្តាឡីស័កចំពោះ អ្នកដំណើរពីបរទេសទាំងអស់ ដែលពុំទាន់បានចាក់វ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ