អាហារចម្អិន​ពី​សត្វ​ល្អិត

ស្វ៊ីស​ជា​ប្រទេស​ទី១​នៅ​អឺរ៉ុប​ដែល​អនុញ្ញាត​ឲ្យ​លក់​អាហារ​ចម្អិន​ពី​សត្វ​ល្អិត!


នៅ​កម្ពុជា ក៏ដូចជា​ប្រទេស​អាស៊ី​មួយចំនួន សត្វ​ល្អិត ដូចជា កណ្ដូប​ ចង្រិត ដង្កូវ ។ល។ គឺ​ជា​អាហារ​ដ៏​ឆ្ងាញ់​ពិសា ប៉ុន្តែ នៅ​ប្រទេស​លោក​ខាង​លិច​ គេ​ហាម​ការ​លក់​អាហារ​ចម្អិន​ពី​សត្វ​ល្អិត​ទាំង​នេះ។
ស្វ៊ីស​ក្លាយ​ជា​ប្រទេស​អឺរ៉ុប​ដំបូងគេ​ដែល​អនុញ្ញាត​ឲ្យ​លក់​ម្ហូប​អាហារ​ចម្អិន​ពី​សត្វល្អិត​ កណ្ដូប ចង្រិត និង​ដង្កូវ​ស។ រូបភាព៖ Pixabay.com
ដោយ

ប៉ុន្តែ នៅឆ្នាំ​នេះ ស្វ៊ីស​បាន​ក្លាយ​ជា​ប្រទេស​ដំបូង​គេ​បង្អស់​នៅ​អឺរ៉ុប ដែល​អនុញ្ញាត​ឲ្យ​លក់​ម្ហូប​អាហារ​ចម្អិត​ពី​សត្វ​ល្អិត បន្ទាប់ពី​ប្រទេស​នេះ​បាន​កែ​ច្បាប់​​ស្ដីពីសុវត្ថិភាពចំណី​អាហារ កាលពី​ខែ​ឧសភា​កន្លង​ទៅ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី នៅ​ប្រទេស​ស្វ៊ីស​សត្វ​ល្អិត​តែ​ ៣ប្រភេទ​ប៉ុណ្ណោះ​ ដែល​គេ​អនុញ្ញាត​ឲ្យ​ធ្វើ​ជា​ម្ហូប​អាហារ​លក់​បាន គឺ កណ្ដូប ចង្រិត និង​ដង្កូវ​ស។ 

យោង​តាម​ការចុះ​ផ្សាយ​របស់​គេហ​ទំព័រ វេទិកា​សេដ្ឋកិច្ច​ពិភព​លោក ផ្សារ​ទំនើប Coop នៅ​ប្រទេស​ស្វ៊ីស​បាន​ប្រកាស​ថា ខ្លួន​បាន​បើក​លក់​ម្ហូប​អាហារ​ថ្មីៗ ដែល​ចម្អិនពី​សត្វ​ល្អិត។ 

គេ​នៅ​ចាំបាន​ថា នៅ​ពេល​ដែល​តួ​កុន​ហូលីវូដដ៏​ល្បី គឺ​លោកស្រី អ៊ែនជែលីណា ចូលី (Angelina Jolie) មក​ទស្សនកិច្ច​កម្ពុជា​នា​ដើម​ឆ្នាំ​នេះ លោកស្រី​បាន​ចម្អិន​សត្វ​ល្អិត​ធ្វើ​ជា​អាហារ​ឲ្យ​កូនៗ​បរិភោគ​ ហើយ​រូបភាព​នេះ​ត្រូវ​បាន​សារព័ត៌មាន​ទូទាំង​ពិភព​លោក​ផ្សព្វផ្សាយ​យ៉ាង​គគ្រឹក​គគ្រេង។

អ្នក​ជំនាញ​ថា សត្វ​ល្អិត​មាន​ជាតិ​ប្រូតេអ៊ីនខ្ពស់ ស្រួល​កកើត​ធំ​ធាត់ ហើយ​បើ​មនុស្ស​នាំ​គ្នា​បរិភោគ​សត្វ​ល្អិត វា​នឹង​ជួយ​សម្រាល​បញ្ហា​សុវត្ថិភាព​ស្បៀង​អាហាររបស់​មនុស្សលោក។

នៅឆ្នាំ​២០៥០ គេរំពឹងថា ចំនួន​ប្រជាជន​សរុប​របស់​សកល​លោក​នឹង​កើន​ឡើង​ដល់ ៩ពាន់ ៧រយ​លាន​នាក់ ដែល​នឹងត្រូវការ​ស្បៀង​អាហារ ៧០% ច្រើន​ជាង​តម្រូវការបច្ចុប្បន្ន៕




អត្ថបទបន្ទាប់


នៅ​វៀតណាម រដ្ឋរឹបអូស​អគារ​៤២​ជាន់​មួយ​ដោយសារ​​ជំពាក់​បំណុល

ព័ត៌មាន
អគារ​កម្ពស់​ ៤២​ជាន់​មួយ នៅ​កណ្ដាល​ទីក្រុង​ហូជីមិញ ត្រូវបាន​ក្រុមហ៊ុន​គ្រប់គ្រង​ទ្រព្យ​របស់​រដ្ឋាភិបាល​ រឹបអូស​ធ្វើជាទ្រព្យ​ធានា​សម្រាប់​ប…

ក្នុង​អាស៊ាន​ តើ​ប្រទេស​ណា​យក​ពន្ធ​ VAT ខ្ពស់ជាង​គេ និង​ទាប​ជាង​គេ?

ព័ត៌មាន
អាករ​លើ​តម្លៃ​បន្ថែម (VAT) ដែល​គេ​ដក​ហូត​យក​ពី​លើ​តម្លៃ​ទំនិញ និង​សេវា គឺ​មាន​កម្រិត​ ឬអត្រា​ខុសៗ​គ្នា​ទៅ​តាម​ប្រទេស​នីមួយៗ។

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ