ការបង្កើតវ៉ាក់សាំងការពារជំងឺប៉េស្តជ្រូក

វៀតណាមជាប្រទេសដំបូងគេ ទទួលជោគជ័យ លើការបង្កើតវ៉ាក់សាំងការពារជំងឺប៉េស្តជ្រូកអាហ្វ្រិក


ប្រទេសវៀតណាមបាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានបង្កើតវ៉ាក់សាំងប្រយុទ្ធប្រឆាំងនឹងជំងឺប៉េស្តជ្រូកអាហ្វ្រិកបានដោយជោគជ័យហើយ ខណៈប្រទេសក្បែខាងកម្ពុជាមួយនេះ នឹងក្លាយជាប្រទេសដំបូងគេដែលបានផលិត និងនាំចេញវ៉ាក់សាំងការពារជំងឺប៉េស្តជ្រូកនេះទៅកាន់ទីផ្សារអន្តជាតិ។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Bangkok Post។
វៀតណាមជាប្រទេសដំបូងគេ ទទួលជោគជ័យ លើការបង្កើតវ៉ាក់សាំងការពារជំងឺប៉េស្តជ្រូកអាហ្វ្រិក

អនុរដ្ឋមន្ត្រី​ក្រសួងកសិកម្ម​វៀតណាម លោក ភូ​ង ឌូ​ច​ទី​ន (Phung Duc Tien) បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ការ​បង្កើត​វ៉ាក់សាំង​ការពារ​ជំងឺប៉េស្ត​ជ្រូក​ដោយ​ជោគជ័យ គឺជា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ សម្រាប់​គុណភាព​ផ្នែក​វេជ្ជសាស្ត្រ​វៀតណាម ខណៈ​ប្រសិទ្ធភាព​វ៉ាក់សាំង​ដែល​ចាក់​ម្តង​ការពារ​បាន ៦​ខែ​នេះ នឹង​ក្លាយជា​ខែល​សម្រាប់​ឧស្សាហកម្ម​ចិញ្ចឹម​ជ្រូក និង​ផលិតកម្ម​ជ្រូក​ទូ​ទាំង​ពិភពលោក​។

គួរ​កត់​សម្គាល់ថា វ៉ាក់សាំង​ការពារ​ជំងឺប៉េស្ត​ជ្រូក​នេះ ត្រូវ​បាន​ស្រាវជ្រាវ និង អភិវឌ្ឍ​តាំងពី​ខែ វិច្ឆិកា ឆ្នាំ ២០១៩ មក​ម្ល៉េះ ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​អ្នកជំនាញ​សហរដ្ឋអាមេរិក ដោយ​មានការ​សាកល្បង​ធ្វើតេស្ត​ជោគជ័យ​ចំនួន ៥ ដង​មក​ហើយ​។

លោក ឌូ​ច​ទី​ន បាន​និយាយ​ថា សុវត្ថិភាព និង ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​នេះ ត្រូវ​បាន​បញ្ជាក់​ទទួលស្គាល់​ដោយ​សេវា​ស្រាវជ្រាវ​កសិកម្ម ក្រោម​ក្រសួងកសិកម្ម​សហរដ្ឋអាមេរិក​ផង​ដែរ​។ លោក​បាន​បន្ថែម​ថា ជោគជ័យ​នេះ​គឺជា​ការ​សម្រេច​បាន​យ៉ាង​ពិសេស ខណៈ​វៀតណាម​នឹង​ទទួល​បាន​ទីផ្សារ​នាំ​ចេញ​វ៉ាក់សាំង​ការពារ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ យ៉ាង​ធំ​ទូលំទូលាយ​ទៅ​កាន់​អន្តជាតិ​។

យ៉ាងណាមិញ លោក ឌូ​ច​ទី​ន មិន​បាន​ផ្តល់​ព័ត៌មាន​ពី​ពេលវេលា​ជាក់លាក់​សម្រាប់​ការ​នាំ​ចេញ​វ៉ាក់សាំង ឬ ប៉ាន់​ប្រមាណ​សមត្ថភាព​ផលិត​របស់​ប្រទេស​វៀតណាម​នៅឡើយ​នោះ​ទេ​។

មែនទែន​ទៅ ជំងឺប៉េស្ត​ជ្រូក​មាន​ដើម​កំណើត​នៅ​ទ្វីបអាហ្វ្រិក មុន​ពេល​រីក​រាលដាល​ដល់​ទ្វីបអឺរ៉ុប និង អាស៊ី ហើយ​បាន​សម្លាប់​ជ្រូក​រាប់រយ​លាន​ក្បាល​ទូ​ទាំង​ពិភពលោក​។

ជំងឺប៉េស្ត​ជ្រូក ដែល​ជា​ជំងឺ​រាតត្បាត​សត្វ​ដ៏​សាហាវ​បំផុត​មួយ​នេះ ត្រូវ​បាន​រក​ឃើញ​មានការ​ឆ្លង​ដំបូង​ក្នុង​ប្រទេស​វៀតណាម​ក្នុង​ខែកុម្ភៈ ឆ្នាំ ២០១៩ ហើយ​បាន​ធ្វើ​ឲ្យ​សត្វ​ជ្រូក​ងាប់​ប្រហែល ២០% នៃ​ចំនួន​ជ្រូក​ចិញ្ចឹម​សរុប​នៅ​ក្នុង​ប្រទេស​នេះ​កាលពី​ឆ្នាំ​មុន​។

គួរ​ជម្រាប​ថា នៅ​ក្នុង​មួយ​រយៈពេល​ចុង​ក្រោយ​នេះ ការ​ផ្ទុះ​ឡើង​នៃ​ជំងឺប៉េស្ត​ជ្រូក​ក្នុង​ប្រទេស​វៀតណាម​បាន​ធូរស្រាល ដោយ​អនុញ្ញាត​ឱ្យ​កសិករ​បង្កើត​ការ​ចិញ្ចឹម​ជ្រូក​ក្នុង​ចំនួន​ច្រើន​ឡើង​វិញ ក៏​ប៉ុន្តែ​មេរោគ​នេះ​នៅ​តែ​បង្ក​គ្រោះថ្នាក់​ដល់​កសិដ្ឋាន​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ដដែល​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិកពិភាក្សាពាណិជ្ជកម្មទ្វេភាគីជាមួយតៃវ៉ាន់ ក្រោយអវត្តមានកោះនេះក្នុងក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា សហរដ្ឋអាមេរិកនឹងចាប់ផ្តើមកិច្ចចរចាពាណិជ្ជកម្មជាថ្មី ជាមួយកោះតៃវ៉ាន់ ពោលគឺន…

ឱកាសអាជីវកម្មតាមអនឡាញ នឹងនៅតែមានជាបន្ត សម្រាប់អ្នកលក់រាយនៅកម្ពុជា បើទោះជាកូវីដ១៩ត្រូវបញ្ចប់ទៅក្ដី

ព័ត៌មាន
ឱកាសអាជីវកម្មតាមអនឡាញនិងប្រព័ន្ធឌីជីថល ត្រូវបានគេរំពឹងថា នឹងនៅតែមាន សម្រាប់អាជីវករនៅកម្ពុជា ពីព្រោះអតិថិជននិងអ្នកលក់រាយ គឺមានការយល់ដ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ