អចលនទ្រព្យ​នៅ​វៀតណាម

នៅ​វៀតណាម រដ្ឋរឹបអូស​អគារ​៤២​ជាន់​មួយ​ដោយសារ​​ជំពាក់​បំណុល


អគារ​កម្ពស់​ ៤២​ជាន់​មួយ នៅ​កណ្ដាល​ទីក្រុង​ហូជីមិញ ត្រូវបាន​ក្រុមហ៊ុន​គ្រប់គ្រង​ទ្រព្យ​របស់​រដ្ឋាភិបាល​ រឹបអូស​ធ្វើជាទ្រព្យ​ធានា​សម្រាប់​បំណុល​ដែល​វិនិយោគិន​ជំពាក់​ប្រមាណជាង ៣០០​លាន​ដុល្លារ​អាមេរិក។
អគារ​៤២​ជាន់​នៅ​កណ្ដាល​ក្រុងហូជីមិញ ត្រូវរដ្ឋ​រឹបអូស​ព្រោះ​ជំពាក់​បំណុល។ រូបភាព៖ VN Express
ដោយ

ធនាគារកណ្ដាល​របស់​វៀតណាម ថ្លែងថា អគារ​ខ្ពស់​ Saigon One Tower ត្រូវ​បាន​រឹបអូស បន្ទាប់​ពី​គម្រោង​សាងសង់​អគារនេះ​ត្រូវ​បាន​ផ្អាក​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ។ នេះ​បើ​យោង​តាម​ការចុះ​ផ្សាយ​របស់​សារព័ត៌មាន VN Express

អគារ​៤២​ជាន់​នេះ មាន​កម្ពស់ ១៩៥​ម៉ែត្រ ត្រូវ​បាន​គេ​រំពឹងថា នឹង​ក្លាយ​ជា​អគារ​ខ្ពស់បំផុត​ទីបី នៅ​ក្នុង​ទីក្រុង​ហូជីមិញ ប៉ុន្តែ អគារនេះ​ត្រូវ​បាន​ទុក​ចោល​ចាប់តាំង​ពី​វិបត្តិ​វិស័យ​អភិវឌ្ឍន៍​លំនៅដ្ឋាន​កាល​ពី​ឆ្នាំ​២០១១។

តាម​ប្រវត្តិ អគារ​នេះ​ចាប់​ផ្ដើម​សាងសង់​នៅ​ឆ្នាំ​២០០៧​ ហើយ​គ្រោង​នឹង​រួចរាល់ជា​ស្ថាពរ​នៅ​ឆ្នាំ​២០០៩ ប៉ុន្តែ ការសាងសង់​បាន​ជាប់​គាំង​តាំង​ពី​ឆ្នាំ​២០១១​មក នៅ​ពេល​ដែល​ទីផ្សារ​លំនៅដ្ឋាន​ក្នុង​ទីក្រុង​នេះ​បាន​ជួប​វិបត្តិ។

អ្នក​នាំពាក្យ​សាលាក្រុង​ បាន​ឲ្យ​ដឹង​កាល​ពី​ខែ​មិថុនា​ថា ការសាងសង់អគារ Saigon One Tower បាន​ជាប់​គាំង​ដោយសារតែ​វិនិយោគិន​មាន​ទំនាស់​នឹងគ្នា និង​ថា គម្រោង​នេះ​រកបាន​វិនិយោគិន​ថ្មី​ហើយ ៗ ការសាងសង់​នឹង​បន្ត​នៅ​ឆ្នាំនេះ។ ប៉ុន្តែ ឥឡូវ​ស្រាប់តែ​អគារនេះ​ត្រូវ​ក្រុមហ៊ុន​គ្រប់គ្រង​ទ្រព្យ​របស់​រដ្ឋាភិបាល រឹបអូស​ទុក​ជា​ទ្រព្យ​ធានា​បំណុល។

គម្រោង​អគារ​កម្ពស់​ ៤២ជាន់ ដែល​មានទឹកប្រាក់​វិនិយោគ ២២០​លាន​ដុល្លារ​អាមេរិក​នេះ គ្រាន់តែ​ជា​គម្រោង​មួយ​ក្នុង​ចំណោម​គម្រោងដែលជាប់គាំង​ជាច្រើន​នៅ​ភាគខាងត្បូង​នៃ​ទីក្រុង​ហូជីមិញ។

ការសាងសង់​នៅ​គម្រោង​មួយ​ទៀត គឺ​មជ្ឈមណ្ឌល​លក់​គ្រឿង​អលង្ការ​ក្នុង​ទឹក​ប្រាក់​វិនិយោគ ១០០​លាន​ដុល្លារ ដែល​មាន​កម្ពស់ ៥៤ជាន់ ស្ថិតចំ​កណ្ដាល​ក្រុង​ ក៏​នៅ​គាំងស្ញេញ​ចាប់​តាំងពី​ឆ្នាំ​២០០៤​មក​ម្ល៉េះ ហើយ​ដី​មួយ​កន្លែងទំហំ ៥ពាន់​ម៉ែត្រ​ការ៉េ ដែល​គេ​គ្រោង​សង់​សណ្ឋាគារ​ផ្កាយ​ ៥ និង​អាផាតមិន ក៏​បាន​ត្រឹមតែ​ជា​កន្លែង​ចត​រថយន្ត​ជាច្រើន​ឆ្នាំ​មក​ហើយដែរ៕




អត្ថបទបន្ទាប់


លោក​តា​​៨៥​ឆ្នាំ ច្នៃ​និង​លក់​ស្បែក​ជើង​កង់ឡាន​ជាង​២០​ឆ្នាំ​មក​ហើយ

ព័ត៌មាន
លោកតា អ៊ុន សំរិទ្ធ ប្រកប​របរ​ច្នៃ​ស្បែក​ជើង​កង់​ឡាន ជិះ​កង់​ដើរ​លក់​ជាង​២០​ឆ្នាំ​មក​ហើយ។ មាន​ស្រុក​កំណើត​នៅ​ខេត្ត​តាកែវ លោក​តា​វ័យ​…

ស្វ៊ីស​ជា​ប្រទេស​ទី១​នៅ​អឺរ៉ុប​ដែល​អនុញ្ញាត​ឲ្យ​លក់​អាហារ​ចម្អិន​ពី​សត្វ​ល្អិត!

ព័ត៌មាន
នៅ​កម្ពុជា ក៏ដូចជា​ប្រទេស​អាស៊ី​មួយចំនួន សត្វ​ល្អិត ដូចជា កណ្ដូប​ ចង្រិត ដង្កូវ ។ល។ គឺ​ជា​អាហារ​ដ៏​ឆ្ងាញ់​ពិសា ប៉ុន្តែ នៅ​ប្រទេស​លោក​ខ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ