កិច្ចព្រមព្រៀងពាណិជ្ជកម្ម

ប្រទេសស្វីស និងន័រវែស អាចនឹងបណ្ដាក់ទុនវិនិយោគ១០០ពាន់លានដុល្លារនៅឥណ្ឌា


ទំនាក់ទំនងកាន់តែរឹងមាំរវាងឥណ្ឌា និងបណ្ដាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើននៅអឺរ៉ុបមួយចំនួននៅក្នុងទម្រង់ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មី និងផែនការវិនិយោគដ៏ធំសម្បើមមួយដោយប្រទេសស្វីស និងប្រទេសន័រវែសអាចនឹងបណ្ដាក់ទុនចំនួន១០០ពាន់លានដុល្លារ នៅប្រទេសឥណ្ឌា សម្រាប់ រយៈពេលជាងមួយទសវត្សរ៍តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ប្រទេសស្វីស និងន័រវែស អាចនឹងបណ្ដាក់ទុនវិនិយោគ១០០ពាន់លានដុល្លារនៅឥណ្ឌា
ដោយ

សារព័ត៌មាន Bloomberg បានរាយការណ៍ថា ការចរចារយៈពេល១៦ឆ្នាំកំពុងឈានចូលដល់ទីបញ្ចប់ ខណៈដែលប្រទេសឥណ្ឌាកំពុងបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មលើកដំបូងជាមួយនឹងប្រទេសស្វីស ន័រវែស អ៊ីស្លង់ និងលិចតិនស្តាញ (Liechtenstein)។ ប្រទេសទាំងនេះបង្កើតបានជាសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) ដោយបានយល់ព្រម វិនិយោគនៅឥណ្ឌាជាផ្នែកមួយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាថ្នូរនឹងការចូលទៅកាន់តែងាយស្រួលនៅក្នុងទីផ្សារឥណ្ឌា ដែលមានចំនួនប្រជាជនច្រើនជាងគេបំផុតនៅក្នុងពិភពលោករហូតដល់១ពាន់៤រយលាននាក់។

លក្ខណៈពិសេសមិនធម្មតានៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) នេះ គឺថាកិច្ចព្រមព្រៀងនេះត្រូវបានភ្ជាប់ពីការធានាដល់ការវិនិយោគ ប៉ុន្តែគេនៅតែមានចម្ងល់ថាតើការធានានេះនឹងអាចកើតឡើងយ៉ាងដូចម្ដេច? ហើយបញ្ហានេះនឹងត្រូវជជែកគ្នាជាលើកចុងក្រោយ។ បើតាមរបាយការណ៍ដែលស្រង់ប្រភពពីអ្នកដែលបានដឹងពីបញ្ហានេះ ចំនួនទឹកប្រាក់ចុងក្រោយដែលប្រទេសស្វីស និងន័រវែសអាចបណ្ដាក់ទុននៅក្នុងប្រទេសឥណ្ឌាមានរហូតដល់១០០ពាន់លានដុល្លារសម្រាប់រយៈពេល១៥ឆ្នាំខាងមុខ​។ ទោះជាយ៉ាងណា ចំនួនទឹកប្រាក់ច្បាស់លាស់គឺអាស្រ័យលើការជជែកគ្នានៅក្នុងពេលពិភាក្សាគ្នាចុងក្រោយទៀត។

ផ្លូវឆ្ពោះទៅរកការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះហាក់ដូចជាមានការប្រញាប់ប្រញាល់ខ្លាំងណាស់ ដើម្បីឱ្យកិច្ចព្រមព្រៀងនេះអាចសម្រេចបាននៅមុនពេលប្រទេសឥណ្ឌារៀបចំការបោះឆ្នោតសកលនៅប៉ុន្មានខែខាងមុខនេះ ដែលទំនងជាចាប់ផ្តើមនៅក្នុងខែមេសា។ ក្រសួងសេដ្ឋកិច្ចរបស់ស្វីស បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ខ្លឹមសារនៃកិច្ចព្រមព្រៀងនេះមិនទាន់បញ្ចប់នៅឡើយទេ ហើយពួកគេមិនអាចបង្ហាញព័ត៌មានលម្អិតបានទេ ប៉ុន្តែបានបញ្ជាក់ថា ពួកគេបានឈានដល់កិច្ចព្រមព្រៀងស្តីពី«ការការពារប៉ាតង់ដែលមានភាពចម្រូង ចម្រាសនាពេលកន្លងមក និងប្រភេទថ្មី នៃជំពូកស្ដីពីការលើកកម្ពស់ការវិនិយោគផងដែរ។

ពាណិជ្ជកម្មទ្វេភាគីរបស់ឥណ្ឌាជាមួយនឹងសមាជិកកិច្ចព្រមព្រៀង EFTA គឺភាគច្រើនជាការរួមចំណែករបស់ប្រទេសស្វីស ដោយគ្រាន់តែពាណិជ្ជកម្មរវាងឥណ្ឌា និងស្វីសមានទឹកប្រាក់ជាង១៧ពាន់លានដុល្លារបាត់ទៅហើយក្នុងឆ្នាំសារពើពន្ធ២០២២-២៣ ក្នុងចំណោមទឹកប្រាក់សរុបជាង១៨ពាន់លានដុល្លារជាមួយនឹងក្រុមសមាជិកទាំងមូល។ នេះបើតាមតួលេខពីក្រសួងពាណិជ្ជកម្មឥណ្ឌាដែលចេញផ្សាយដោយសារព័ត៌មាន Bloomberg៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លោក ចូ បៃដិន វាយបកចំពោះអ្នកដែលយកបញ្ហាសុខភាពវ័យចំណាស់ និងការចងចាំរបស់លោកមករិះគន់

ព័ត៌មាន
លោក ចូ បៃដិន ប្រធានាធិបតីអាម៉េរិក ដែលមានវ័យចំណាស់បំផុតបានរិះគន់ខ្លាំងៗមិនធ្លាប់មាន ប្រឆាំងនឹងការរិះគន់ និងវាយប្រហារលើបញ្ហាសុខភាពវ័…

ថៃ ម៉ាឡេស៊ី និងសិង្ហបុរី រំពឹងថា ការលើកលែងទិដ្ឋាការនឹងជួយស្រូបទាញភ្ញៀវទេសចរចិនបានច្រើន

ព័ត៌មាន
ប្រទេសចំនួន៣នៅតំបន់អាស៊ានគឺ ថៃ សិង្ហបុរី និងម៉ាឡេស៊ីកំពុងសង្ឃឹមថា ពួកគេនឹងអាចទាក់ទាញភ្ញៀវទេសចរចិនបានច្រើន តាមរយៈគោលនយោបាយលើកលែងទិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ