អត្ថបទ​ក្រុមហ៊ុន

ក្រុមហ៊ុន TADA ដាក់​ដំណើរការ​មុខងារ​ថ្មី សម្រួល​ដល់​ការចំណាយ​របស់​សិស្ស​និស្សិត​ខណៈ​សាលាបើកឡើងវិញ


ភ្នំពេញ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១៖ ក្រុមហ៊ុនផ្តល់សេវាកក់ការធ្វើដំណើរ TADA ដែលកំពុងតែរីកចម្រើនយ៉ាងឆាប់រហ័សនៅកម្ពុជា នឹងធ្វើការដាក់ឱ្យប្រើប្រាស់នូវកម្មវិធីថ្មីមួយឈ្មោះថា “Student” ឬ មុខងារ “សិស្ស” ដើម្បីគាំទ្រដល់សិស្សនិស្សិត ខណៈដែលពួកគេត្រៀមខ្លួនវិលត្រលប់ទៅកាន់ថ្នាក់រៀនវិញ។
ដោយ

កម្មវិធីប្រូម៉ូសិន Student នេះផ្តោតគោលដៅលើសិស្សវិទ្យាល័យ និងនិស្សិតមហាវិទ្យាល័យទាំងអស់ក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប ជាមួយនឹង ឱកាសក្នុងការកក់ជិះកង់បី ឬរថយន្តក្នុងតម្លៃទាបជាងធម្មតារហូតដល់ ២០% ចាប់ពីថ្ងៃទី១១ ខែមករា តទៅ ។

លោក ជីម ប៉ូលី ប្រធានចាត់ការទូទៅរបស់ក្រុមហ៊ុន TADA បានថ្លែងថា៖ “ការសិក្សារបស់សិស្សនិស្សិតបានរងការរអាក់រអួលយ៉ាងខ្លាំងក្នុងអំឡុងពេលរាតត្បាតជំងឺកូវីដ-១៩។ ដូច្នេះ ការផ្តល់ជូនដល់ពួកគេនូវមធ្យោបាយធ្វើដំណើរទៅសាលារៀនដែលកាន់តែងាយស្រួល និងមានតម្លៃទាប គឺជារឿងចាំបាច់បំផុត ដើម្បីឱ្យពួកគេមានភាពងាយស្រួលក្នុងការសម្របខ្លួនទៅនឹងគន្លងរស់នៅថ្មី”។

ដើម្បីទទួលបានកម្មវិធីប្រូម៉ូសិន Student នេះ សិស្សនិស្សិតគ្រាន់តែចូលទៅចុះឈ្មោះតាមរយៈ ពាក្យសុំអនឡាញ https://form.jotform.com/203652669256463   ឬផ្ញើសារទៅកាន់ទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន (https://www.facebook.com/TADAKHM/) ឬទូរស័ព្ទទៅកាន់ក្រុមហ៊ុនតាមរយៈលេខ ០៦១ ៥៥ ៥៦ ៤៣ ឬ ០១០ ៥៥ ៥៦ ៤៣។

TADA ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន MVL គឺជាកម្មវិធីកក់ការធ្វើដំណើរ ដែលប្រើប្រាស់បច្ចេកវិទ្យា Blockchain ហើយត្រូវបានដាក់ដំណើរការក្នុងប្រទេសកម្ពុជាកាលពីខែឧសភា ឆ្នាំ ២០១៩។ គោលការណ៍របស់ TADA គឺមិនយកកម្រៃជើងសារពីអ្នកបើកបរ ដែលមានន័យថាពួកគេអាចរក្សាទុកថ្លៃធ្វើដំណើរទាំងអស់ដែលពួកគេទទួលបានពីអតិថិជន ពោលគឺខុសពីក្រុមហ៊ុនដទៃផ្សេងទៀតដែលជាទូទៅកាត់កម្រៃជើងសារ និងថ្លៃប្រើប្រាស់ប្រព័ន្ធនានា ដែលធ្វើអោយអ្នកបើកបរទទួលបានថ្លៃធ្វើដំណើរពីអតិថិជនកាន់តែតិច។

កាលពីដើមឆ្នាំមុន ជាការឆ្លើយតបទៅនឹងជំងឺរាតត្បាតពិភពលោកកូវីដ-១៩ ក្រុមហ៊ុនបានដាក់ដំណើរការសេវាដឹកជញ្ជូន TADA Delivery ដើម្បីគាំទ្រដល់អាជីវកម្មខ្នាតតូច ដោយផ្តល់ជូនសេវាដឹកជញ្ជូនដោយឥតគិតថ្លៃរយៈពេល ៣ខែក្នុងរាជធានីភ្នំពេញ បន្ទាប់មកគិតថ្លៃសេវាថេរ ៤.០០០រៀលក្នុងមួយកញ្ចប់នៅទូទាំងរាជធានីភ្នំពេញនៅក្នុងខែបន្តបន្ទាប់។ 

លោក ជីម ប៉ូលី បានមានប្រសាសន៍បន្តថា៖ “ការគាំទ្រដល់សិស្សនិស្សិតក្នុងការវិលត្រលប់ទៅកាន់សាលារៀនវិញ ការគាំទ្រអាជីវកម្មខ្នាតតូចជាមួយនឹងតម្លៃដឹកជញ្ជូនទាបនិងទុកចិត្តបាន និងការគាំទ្រដល់អ្នកបើកបរតាមរយៈការមិនយកកម្រៃជើងសាររបស់យើងគឺសុទ្ធតែជាផ្នែកដ៏សំខាន់នៃបេសកកម្មរបស់យើងក្នុងនាមជាក្រុមហ៊ុនមួយដែលបង្កើតឱ្យមានការផ្លាស់ប្តូរវិជ្ជមាននៅទីកន្លែងណាដែលយើងធ្វើប្រតិបត្តិការ”៕




អត្ថបទបន្ទាប់


ក្រុមហ៊ុន Alibaba Group គ្រោងនឹងបោះផ្សាយលក់បណ្ណបំណុល ៨ពាន់លានដុល្លារ ចំពេលដែលលោក Jack Ma កំពុងបាត់មុខ

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Alibaba Group របស់មហាសេដ្ឋីចិនលោក Jack Ma កំពុងស្វែងរកការបង្កើនដើមទុនតាមរយៈការលក់បណ្ណបំណុលដុល្លារអាម…

ដក​ប្រាក់​រហ័ស​ពី អេធីអឹម តាម អេស៊ីលីដា ម៉ូបាល ដោយ​មិន​ប្រើ​ប័ណ្ណ

ពីឥឡូវនេះតទៅ លោកអ្នក​អាច​ប្រើ​ អេស៊ីលីដា ម៉ូបាល ដើម្បី​ដក​ប្រាក់​រហ័ស​ពី​ម៉ាស៊ីន អេធីអឹម របស់​ធនាគារ អេស៊ីលីដា ទូទាំង​ប្រទេស​ដោយ​…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ