ពាណិជ្ជកម្ម​ក្រុមហ៊ុន​បច្ចេកវិទ្យា

Huawei គ្រោងកាត់បន្ថយ បុគ្គលិករាប់រយនាក់ ដែលកំពុងធ្វើការនៅសហរដ្ឋអាមេរិក


ក្រុមហ៊ុន Huawei គ្រោងនឹងកាត់បន្ថយ បុគ្គលិករាប់រយនាក់ ដែលកំពុងធ្វើការនៅក្នុង សហរដ្ឋអាមេរិក ដោយសារតែ បញ្ហារកាំរកូសកើតមានឡើងជាច្រើនលើក នៅពេលដែល អាមេរិក បានដាក់ Huawei ចូលទៅក្នុងបញ្ជីខ្មៅ។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មាន Wall Street Journal កាលពីពេលថ្មីៗនេះ។
បច្ចេកវិទ្យា5G ទំនើបចុងក្រោយបំផុតរបស់ Huawei ធ្វើឲ្យពិភពលោកកំពុងជ្រួលច្របល់ ជាពិសេសអាមេរិក (http://www.ejinsight.com)
ដោយ

ការកាត់បន្ថយ​បុគ្គលិកនេះ នឹងប៉ះពាល់ដល់​ក្រុមហ៊ុន​បុត្រសម្ព័ន្ធរបស់ Huawei ដែលមាន​ឈ្មោះថា Future Wei Technologies ដែលមាន​ជំនាញ​ផ្នែក​ស្រាវជ្រាវ និងអភិវឌ្ឍន៍ ហើយបច្ចុប្បន្ន​មានបុគ្គលិក​បម្រើការ​ជាង ៨៥០នាក់។

យ៉ាងណាមិញ បុគ្គលិក​ជនជាតិ​ចិនរបស់ Huawei ដែល​បម្រើការ​នៅក្នុង​សហរដ្ឋ​អាមេរិក ត្រូវបាន​ផ្តល់ជម្រើស​ឲ្យត្រលប់​មកធ្វើការ​នៅក្នុងប្រទេស​ដើមកំណើត​វិញ ឬការបន្ត​ធ្វើការ​នៅទីនោះ។

បុគ្គលិកមួយ​ចំនួន​ ត្រូវបានគេ​ផ្តល់ដំណឹង​រួចទៅហើយ ពីការបញ្ចប់​ការងារ ខណៈដែល​ចំនួន​ពិតប្រាកដ នឹងត្រូវប្រកាស​នាពេល​ឆាប់ៗខាងមុខ។

ក្រោយពីនាយកដ្ឋាន​ពាណិជ្ជកម្ម​អាមេរិក បានដាក់​ក្រុមហ៊ុន Huawei ទៅក្នុងបញ្ជី​ត្រួតពិនិត្យ​នោះ បុគ្គលិកក្រុមហ៊ុន Future Wei Technologies ត្រូវប្រឈមមុខ​នឹងការ​ហាមឃាត់ ក្នុង​ទំនាក់ទំនង​ជាមួយ សហការី​ដទៃទៀត ដែលមាន​ការិយាល័យ​ក្នុង​ប្រទេសចិន។

គួររម្លឹកបន្តិចថា ក្រោយកិច្ច​ពិភាក្សាគ្នា​ជាមួយ លោក ស៊ី ជីនពីង ប្រធានាធិបតី​ចិន នាឱកាស​កិច្ចប្រជុំ G20 លោក ដូណាល់ ត្រាំ ដែលជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ក៏បាន​បង្ហើបថា លោក ត្រៀមខ្លួន​រួចជាស្រេច ក្នុងការបើក​ផ្លូវឲ្យ ក្រុមហ៊ុន​អាមេរិក លក់ផលិតផល​ឲ្យ ក្រុមហ៊ុន Huawei វិញ បើសិនជា មិនមានបញ្ហា​ណាមួយ ទាក់ទង​នឹងសន្តិសុខ​ជាតិ កើតឡើងនោះទេ។

យ៉ាងណាមិញ បើតាមសេចក្តី​សម្រេច​របស់​នាយកដ្ឋាន​ពាណិជ្ជកម្ម​អាមេរិក គឺមិនបាន​ដកក្រុមហ៊ុន Huawei ចេញពី បញ្ជីត្រួតពិនិត្យ​ទាំងស្រុងនោះទេ គឺនៅតែមាន​ការហាម​ឃាត់ចំពោះ ​ការបញ្ជាទិញ ពីក្រុមហ៊ុន​អាមេរិក​មួយចំនួនដដែល។

សូមបញ្ជាក់ថា នាយកដ្ឋាន​ពាណិជ្ជកម្ម​អាមេរិក បានដាក់​ក្រុមហ៊ុន Huawei ទៅក្នុង បញ្ជីត្រួត​ពិនិត្យ កាលពីខែ​ឧសភា កន្លងទៅនេះ ដែលហាម​ឃាត់ ក្រុមហ៊ុនអាមេរិក មិនឲ្យនាំចេញ និង​លក់ផលិតផល​អេឡិច​ត្រូនិក ទៅឲ្យក្រុមហ៊ុន​ចិនឡើយ ក៏ប៉ុន្តែ​ក្រោយការ​ជួបពិភាក្សា​គ្នាជាថ្មី រវាងមេ​ដឹកនាំនៃ​ប្រទេស​អាមេរិក និងចិន នៅចុងខែ​មិថុនានេះ គឺលោក ដូណាល់ ត្រាំ យល់ព្រម​តាមសំណើរ​របស់លោក ស៊ី ជីនពីង អនុញ្ញាតឲ្យ ក្រុមហ៊ុន Huawei ទិញផលិតផល​របស់​អាមេរិក ដែលមិន​ប៉ះពាល់​សន្តិសុខជាតិ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទំហំពាណិជ្ជកម្មទ្វេភាគីរវាង កម្ពុជា និង ឥណ្ឌូនេស៊ីនៅមានកម្រិតតិចតួច

ព័ត៌មាន
ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និង ឥណ្ឌូនេស៊ី នៅមានកំណើនតិចតូចនៅឡើយ ដែលទាមទារជំរុញបន្ថែមតាមរយៈការនាំចេញ នាំចូលរវាងប្រទេសពីរ។ កា…

សភា​តំណាងរាស្ត្រ​អាមេរិក​បាន​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​ដាក់​ទណ្ឌកម្ម​មន្ត្រី​រដ្ឋាភិបាល​និង​យោធា​កម្ពុជា

ព័ត៌មាន
សភា​តំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​លទ្ធិ​ប្រជាធិបតេយ្យ​កម្ពុជា នៅថ្ងៃ​ចន្ទ ទី​១៥ ខែ​កក្កដា នេះ ដើម្បី​ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ